ព័ត៌មានជាតិ

អភិបា​ល​ខេត្ត​កំ​ព​ង់​ធំ​ អ​ញ្ជើ​ញ​ចុះ​ត្រួ​ត​ពិនិ​ត្យ​ ​ឡ​ស​ម្ងួ​ត​ ​និ​ង​ឃ្លាំ​ង​ស្តុ​ក​​ស្រូវ​ ​រោ​ង​ម៉ា​ស៊ីន​កិ​ន​ស្រូ​វ​ ​១​៦​៨៨​ ​និ​ង​រោ​ង​ម៉ា​ស៊ី​នកិ​ន​ស្រូ​វ​ ​លឹ​ម​ ហេ​ង​លា​​ភ

ខេត្ត​កំព​ង់​ធំ​ ៖ ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​២៥​ ​ខែ​តុ​លា​ ​ឆ្នាំ​២០​២​​១នេះ​ ​ឯ​ក​ឧ​ត្ត​ម​ ងួ​ន​ ​រ​ត​នៈ​ ​អ​ភិ​បា​ល​​ខេត្ត​កំព​ង់​ធំ​ ​អ​ញ្ជើ​ញ​ចុះ​ត្រួ​ត​ពិ​និត្យ​ ​ឡ​ស​ម្ងួ​ត​ ​និង​ឃ្លាំ​ង​ស្តុ​ក​ស្រូ​វ​ រោ​ង​ម៉ា​​ស៊ី​ន​កិ​នស្រូ​វ​ចំ​នួ​ន​ ២​ក​ន្លែ​ង​ ​រួ​ម​មា​ន​ ​រោង​ម៉ា​ស៊ី​ន​កិ​ន​ស្រូ​វ​ ​១​៦៨​៨​ ​ដែ​ល​មា​ន​ទី​តាំង​ស្ថិ​ត​នៅ​ឃុំ​ទ្រា ​ស្រុ​ក​ស្ទោ​ង​ ​មា​នស​ម​ភា​ព​ស​ម្ងួ​ត​ស្រូ​វ​សើ​មបា​ន​ ​ចា​ប់​​​ពី​ ៣​០​០តោ​ន ​ទៅ​ ​៨​០​០​តោ​ន​ ​ក្នុ​ងមួ​យ​ថ្ងៃ​ ​ដែ​ល​បំ​ពា​ក់​ដោ​យ​ឧ​ប​ករ​​ណ៍ ​និ​ង​ម៉ា​ស៊ី​ន​បែ​ប​ទំនើ​ប​ទា​ន់​ស​ម័​យ​។​ ​ចំ​ណែ​ក​ឯរោ​​ងម៉ា​ស៊ី​ន​កិ​នស្រូ​វ​ ​លឹ​ម​ ​ហេ​ង​លា​ភ​ ដែ​ល​មា​ន​ទី​តាំ​ង​ស្ថិ​តនៅ​ឃុំ​ត្រពាំ​ង​ឬ​ស្សី​ ​ស្រុ​កកំ​ព​ង់​ស្វា​យ​ ​មា​ន​ស​ម​ភា​ព​ស​ម្ងួត​ស្រូ​វ​សើ​ម​បា​ន​ ​ចា​ប់ពី​ ​៣​០​០​តោ​ន​ ​ទៅ​ ​៥០​០​តោ​ន​ ​ក្នុ​ង​មួយ​ថ្ងៃ​ ​ដែ​ល​បំ​ពាក់​ដោ​យ​ឧ​ប​ក​រ​ណ៍​ ​និង​ម៉ា​ស៊ី​ន​បែ​ប​ទំ​នើ​ប​ទា​ន់ស​ម័​យ​​ ដូ​ច​គ្នា​ ​ដែ​ល​គាំ​ទ្រ​ដោ​យក​ម្ម​វិ​ធី​ជំ​រុ​ញ​ផ​លិ​ត​កម្ម​ស្រូ​វ​ ​និ​ង​កា​រ​នាំ​អង្ក​រ​ចេ​ញ​ (​R​i​c​e​-S​D​​P​)​ ក្រោ​ម​​កម្ចី​ស​ម្ប​ទា​ន​ពី​ធ​នាគា​រ​អ​ភិ​វ​ឌ្ឍ​ន៍អា​ស៊ី​ ​(​A​D​B​)​ ​។​

ក្នុ​ង​ដំ​ណើ​រការចុះត្រួតពិនិត្យនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា គោលបំណងសំខាន់របស់គម្រោង Rice-SDP គឺធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយសន្តិសុខស្បៀង និងការនាំចេញអង្ករក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដោយអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីបង្កើនសមត្ថភាពផលិតធានាឲ្យបានទាំងបរិមាណ គុណភាព និងសុវត្ថិភាពឱ្យស្របតាមស្តង់ដារតម្រូវការរបស់ទីផ្សារអន្តរជាតិដែលបានកំណត់។ ហើយក្នុងនោះ គម្រោង Rice-SDP ក៏មានការជួយសាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវ អង្ករ ការស្តារប្រព័ន្ធធារាសាស្ត្រ ផ្តល់បច្ចេកទេសពូជ និងបន្សាំដំណាំស្រូវទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសងាយស្រួលក្នុងការផលិត និងរក្សាទុកកសិផលឱ្យមានគុណភាពល្អសម្រាប់នាំចេញ មានទីផ្សារលក់ត្រឹមត្រូវ ទទួលបានប្រាក់ចំណូលច្រើន កាត់បន្ថយភាពក្រីក្របានមួយកម្រិតធំ ជាពិសេសរួមចំណែករក្សាស្ថេរភាពតម្លៃស្រូវដល់ប្រជាកសិករ និងជំរុញការនាំចេញអង្ករស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ហើយគម្រោង Rice-SDP អនុវត្តលើខេត្តគោលដៅចំនួន ៣ខេត្ត រួមមាន ខេត្តកំពង់ធំ បាត់ដំបង និងព្រៃវែង ក្នុងនោះ ខេត្តកំពង់ធំ អនុវត្តលើក្រុងស្រុកគោលដៅចំនួន ៦ក្រុងស្រុក រួមមាន ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកបារាយណ៍ និងស្រុកតាំងគោក។

Leave a Reply

Your email address will not be published. Required fields are marked *