ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌដង្កោ បានរៀបចំវេទិកាសាធារណ:ដើម្បីដោះស្រាយសំណូមពរនិងស្វែងរកផលប្រយោជន៍រួម

រាជធានីភ្នំ​ពេ​ញ​ ​៖ នា​ព្រឹ​​ក​ថ្ងៃ​ទី​០​៦​ខែ​ក​​ញ្ញា​ ​​ឆ្នាំ​២​០​២​៤​ ​រ​ដ្ឋ​បា​ល​ខ​ណ្ឌ​ដ​ង្កោ​ ​បា​ន​រៀ​ប​​ចំ​វេ​ទិ​កា​សា​ធា​រ​ណ:​រ​​ប​ស់​ក្រុ​ម​កា​រ​ងា​រ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ចុះ​ជួ​យ​មូ​ល​ដ្ឋា​ន​ខ​ណ្ឌ​ដ​ង្កោ​​ រួ​​ម​ជា​មួ​យ​វេ​ទិ​កា​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​ពិ​គ្រោះ​យោ​ប​ល់​ ​រ​ប​ស់​ក្រុ​ម​ប្រឹ​ក្សាខ​​ណ្ឌដ​​ង្កោ ​អា​ណ​ត្តិ​ទី​៤​ ​ដែ​ល​ប្រ​ព្រឹ​ត្ត​ទៅ​នៅ​ប​រិ​វេ​ណ​សា​លា​ស​ង្កា​ត់​ព​ង​ទឹ​ក​ ​ក្រោ​ម​អ​ធិ​ប​​តី​ភា​ព​ ​លោ​ក​រ័​ត្ន​ ​ស្រ៊ា​ង​ ​មេ​​ប​ញ្ជា​កា​រ​រ​ង​ ​ក​ង​រា​​ជ​អា​វុ​ធ​ហ​ត្ថ​លើ​ផ្ទៃ​ប្រ​ទេ​ស​ ​​មេ​ប​ញ្ជា​កា​រ​ក​ង​រា​ជ​អា​​វុ​ធ​ហ​ត្ថ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​និ​ង​ជា​ប្រ​ធា​ន​ក្រុ​ម​​ការ​​ងា​រ​រាជ​​រ​ដ្ឋា​ភិ​បា​ល​ចុះ​ជួ​យ​មូល​ដ្ឋា​ន​ខ​ណ្ឌ​ដ​ង្កោ​។​

រួមដំណើរដោយលោក ហង្ស សុតសំភារ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ លោកស្រី គឹម ញិប អភិបាល នៃគណ:អភិបាលខណ្ឌដង្កោ ជាអនុប្រធានក្រុមការងារ និងរួមទាំងលោក លោកស្រីជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ អភិបាលរងខណ្ឌ និងប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង១២ ក្នុងខណ្ឌដង្កោ ព្រមទាំងសមាជិក សមាជិកាចំនួនជិត៧០០នាក់។

តាមរយៈវេទិកាគឺបានផ្សព្វផ្សាយ បង្ហាញនូវសមិទ្ធិផលជាច្រើនដែលមូលដ្ឋានសម្រេចបានជាបន្តបន្ទាប់ ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឈ្លាសវៀងវៃ។

ជាមួយគ្នានោះផងដែរ ប្រជាពលរដ្ឋបានលើកឡើងនូវសំណូមពរ និងសំណើ ចំនួន ៣៤សំណើ ពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ក្នុងមូលដ្ឋាន ដាក់ជូនគណអធិបតីដើម្បីផ្តល់ដំណោះស្រាយជូនពួកគាត់ ។

ដែលក្នុងនោះមានសំណូមពរផ្ទាល់មាត់ ចំនួន ០៣ និង លាយល័ក្ខអក្សរ ចំនួន ៣១សំណូមពរ ដោយគណៈអធិបតី រួមនិង ក្រុមការងារបានធ្វើការឆ្លើយបំភ្លឺ បកស្រាយពីលទ្ធភាពដំណោះស្រាយ តាមសំណើនីមួយៗ របស់ប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆ្ពោះទៅរកផលប្រយោជន៍រួមក្នុងមូលដ្ឋាន។

នៅក្នុងឱកាសនោះ លោក រ័ត្ន ស្រ៊ាង ក៏បាននាំយកនូវអាហារសម្រន់ចែកជូនដល់សមាជិក សមាជិកា និងក្រុមការងារទាំងអស់ដែលបានចូលរួមក្នុងអង្គវេទិកា បានបរិភោគរួមគ្នាក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *