នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ តុលាការថៃ និងសមត្ថកិច្ចថៃ បានយកដីកាចាប់ខ្លួន និងចុះទៅឆែកឆេរដល់ផ្ទះអ្នកឧកញ៉ា កុក អាន នៅក្នុងខេត្តសាមុត ប្រាកាន ក្បែរក្រុងបាងកក ប្រទេសថៃ ដោយបានធ្វើការរឹបអូសឡានទំនើបជាច្រើនគ្រឿង និងលុយជាង២៧លានបាត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃនិងដកស្រង់ផ្សាយដោយប្រពន្ធ័ផ្សព្វផ្សាយក្នុងស្រុក។ សូមរំលឹកថា ក្រោយប្រើយុទ្ធសាស្រ្តវៃកម្ពុជាគ្រប់ច្រកតែមិនទាន់អាចទៅរួច ពេលនេះថ្នាក់ដឹកនាំថៃបានចាប់ផ្តើមវាយប្រហារមកលើថ្នាក់ដឹកនាំ និងអ្នករកស៊ីមានឈ្មោះល្បីនៅកម្ពុជា។ Don’t Thai to me ! នេះជាពាក្យដែលពិភពលោកស្គាល់គ្រប់គ្នា ពីព្រោះតែល្បិចខ្លាំង ពូកែភូត ពូកែបោក ពូកែប្រឌិត និងពូកែលាបពណ៌ជាដើម។ រឿងដែលកំពុងផ្ទុះក្នុងសារព័ត៌មានថៃ ពាក់ព័ន្ធនឹងការចោទប្រកាន់អ្នកឧកញ៉ា កុក អាន ភ្ជាប់ជាមួយបណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងទាញភ្ជាប់មក សម្ដេចតេជោ ហ៊ុន សែន គ្មានអ្វីប្លែកសូម្បីតែបន្តិចសម្រាប់ក្រសែភ្នែកអ្នកតាមដាននយោបាយប្រទេសថៃ។ ពួកគេបានមើលឃើញកាន់តែច្បាស់ថា មេដឹកនាំថៃពិតជាក្រឡិចក្រឡុចហើយល្បិចកលរបស់ពួកគេកាន់តែស្មោគគ្រោកខ្លាំងឡើង ទាំងនេះគ្រាន់តែជាល្បិចទុច្ចរិតរបស់អ្នកដឹកនាំប្រទេសនេះដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួន ហើយបៀមឈាមព្រួសដាក់កម្ពុជាដូចទម្លាប់ដែលពួកគេបានធ្វើរួចមកហើយ។ ប៉ុន្តែគ្រប់ករណីទាំងអស់ដែលកើតឡើងចុងក្រោយនេះគឺស្ថិតនៅជ្រៅក្នុងទឹកដីថៃ ដែលឆ្ងាយពីព្រំដែនកម្ពុជា។ ដូច្នេះមានមធ្យោបាយតែមួយគត់ ដែលពួកគេអាចធ្វើបាន គឺការចោទដាក់លើអ្នកជំនួញដែលមានទំនាក់ទំនងជាមួយមេដឹកនាំកម្ពុជា ដោយប្រើយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ៖ ទី១ គឺបៀមឈាមព្រួសដាក់កម្ពុជា […]
Day: July 8, 2025
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ៖ សមិទ្ធផលសម្រាប់ វិស័យអប់រំ ឆ្លុះបញ្ចាំងពី កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល នៅក្នុងការ អភិវឌ្ឍគុណភាព អប់រំនៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា សមិទ្ធផលសម្រាប់វិស័យអប់រំ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍគុណភាពអប់រំនៅកម្ពុជា ជាពិសេសការផ្តល់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយដល់អ្នកសិក្សា និងការលើកកម្ពស់សុខុមាលភាពរបស់គ្រូបង្រៀន សំដៅផលិតធនធានមនុស្សដែលមានចំណេះដឹងទូលំទូលាយ ជំនាញបច្ចេកទេសច្បាស់លាស់ និងជំនាញទន់គ្រប់ប្រភេទ។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីដូចនេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅរបស់គ្រូបង្រៀនទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ ស្ថិតនៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលថ្មីនៃវិស័យអប់រំក្នុងខេត្តកំពង់ស្ពឺដែលបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលនេះនឹងរួមចំណែកក្នុងការលើកស្ទួយវិស័យអប់រំ លើកកម្ពស់សុខុមាលភាពរបស់លោកគ្រូ អ្នកគ្រូ និងជំរុញការអភិវឌ្ឍសមត្ថភាពរបស់សិស្សានុសិស្ស ជាពិសេសពូនជ្រុំមូលធនមនុស្សនៅក្នុងខេត្តកំពង់ស្ពឺឱ្យកាន់តែសម្បូរបែបសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចខេត្តឱ្យបានជឿនលឿនតាមរយៈការទាក់ទាញការវិនិយោគ និងការលើកកម្ពស់ភាពប្រកួតប្រជែង និងនវានុវត្តន៍។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា មូលធនមនុស្សបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឱ្យទៅជាការពិតនៅឆ្នាំ២០៥០ខាងមុខ ពីព្រោះការអភិវឌ្ឍធនធានមនុស្សធានាបាននូវ សមត្ថភាពនៃការប្រកួតប្រជែងប្រកបដោយភាពជោគជ័យរបស់ប្រទេសជាតិ ជាពិសេសនៅក្នុងបរិការណ៍តំបន់ និងសកលលោក។ សម្ដេចធិបតីបានបន្ដថា អាស្រ័យហេតុនេះការពង្រីកធនធានមនុស្ស និងការពង្រឹងមូលធន មនុស្សនៅតាមបណ្តាខេត្ត គឺមានភាពចាំបាច់ និងបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ក៏ដូចជានិន្នាការតំបន់ និងសកល ហើយចំពោះព្រឹត្តិការណ៍នាពេលនេះគឺជាសក្ខីកម្មថ្មីមួយទៀតនៃការខិត ខំរបស់រាជរដ្ឋាភិបាលក្នុងការបោះជំហានទៅមុខជាវិជ្ជមាន ក្នុងការផលិតធនធានមនុស្សសម្រាប់ប្រើបម្រើឱ្យវិស័យនានានៅក្នុងខេត្តកំពង់ស្ពឺក៏ដូចជានៅកម្ពុជាទាំងមូលប្រកបដោយនវានុវត្តន៍ បច្ចេកវិទ្យាទំនើប […]
ប្រធានាធិបតីសសហរដ្ឋអាមេរិក លោកត្រាំ ថាមិនចង់ប្រឆាំងអ៊ីរ៉ង់ទៀតទេ ដោយចង់លុបចោលទណ្ឌកម្មឯកតោភាគី
អន្តរជាតិ ៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា លោកត្រូវការពេលវេលាដ៏ត្រឹមត្រូវមួយក្នុងការដកទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិក ដែលដាក់លើប្រទេសអ៊ីរ៉ង់។ លោកអះអាងថា យើងបានដកសម្ពាធចេញពីប្រទេសស៊ីរី ហើយពេលនេះលោកចង់លុបចោលទណ្ឌកម្មលើអ៊ីរ៉ង់ម្ដង ប៉ុន្តែនៅពេលដ៏ត្រឹមត្រូវណាមួយជាមុនសិន។ លោក ត្រាំ បានលើកឡើងថា ពេលវេលាសមស្របណាមួយ យើងនឹងដកទណ្ឌកម្មលើអ៊ីរ៉ង់ដោយបន្ថែមថា ខ្ញុំសង្ឃឹមថាសង្រ្គាមជាមួយអ៊ីរ៉ង់ នឹងត្រូវបញ្ចប់ ហើយពួកគេក៏ចង់ស្វែងរកសន្តិភាពផងដែរ។ ទន្ទឹមនោះ បេសកជនលោក Steve Witkoff បញ្ជាក់ថា ការចរចាជាមួយមន្ត្រីអ៊ីរ៉ង់ អាចនឹងកើតឡើងនៅសប្តាហ៍ក្រោយនេះ បើមិនមានអ្វីប្រែប្រួល។ ជាមួយគ្នានោះ លោក ត្រាំ ក៏បានកត់សម្គាល់ថា មកដល់ពេលនេះ ការវាយប្រហារជាថ្មីម្ដងទៀតណាមួយលើអ៊ីរ៉ង់ មិនមានក្នុងសេណារីយ៉ូរបស់សហរដ្ឋអាមេរិកនោះទេ។ គួររំលឹកថា អ៊ីស្រាអែល បានបើកប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់កាលពីយប់ថ្ងៃទី១៣ ខែមិថុនា។ មិនដល់មួយថ្ងៃក្រោយមក សាធារណរដ្ឋអ៊ីស្លាម បានធ្វើការវាយប្រហារសងសឹក។ រំលងប៉ុន្មានថ្ងៃក្រោយមក សហរដ្ឋអាមេរិក បានលូកដៃចូលជម្លោះដែលបង្កឲ្យមានការភ្ញាក់ផ្អើល ដោយវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន៣កន្លែង ៕
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ស្ថានីយប្រេង PPT នៅកម្ពុជា មិនចាំបាច់ដោះឈ្មោះនោះឡើយ តែអាចទិញប្រេងពីប្រទេសផ្សេង លើកលែងតែទិញពីថៃប៉ុណ្ណោះ
រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់កាលពីថ្មីៗនេះថា ស្ថានីយប្រេងភីធីធី( PPT ) នៅកម្ពុជា មិនចាំបាច់ដោះឈ្មោះ យីហោនោះឡើយ ដោយគ្រាន់តែក្រុមហ៊ុនអាចទៅទិញប្រេងពីវៀតណាម ម៉ាឡេស៊ី ឬសិង្ហបុរី ដោយលើកលែងតែពីថៃប៉ុណ្ណោះ។សម្តេចថ្លែងដូច្នេះ ដែលជាសញ្ញានៃការបន្ធូរបន្ថយស្ថានភាពតឹងតែង ស្មុគ្រស្មាញនិងជួយកាតបន្ថយការខាតបង់ទាំងម្ចាស់ក្រុមហ៊ុនរថៃមួយនេះ ក៏ដូចជានិងពិសេសដល់ម្ចាស់ស្ថានីយ៍ដែលជាជនជាតិខ្មែរ និងអោយស្ថានីយ៍ក៏នៅដំណើរការ ផ្សារ 7eleven កាហ្វេអាម៉ាហ្សូន និងអាជីវកម្មសេវាផ្សេងនៅក្នុងបណ្តុំស្ថានីយ៍ ព្រមទាំងបុគ្គលិក កម្មករនៅមានការងារធ្វើដដែល។ សូមរំលឹកថា សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អំពីការផ្អាកទាំងស្រុងនូវការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ នៅត្រឹមម៉ោង១២យប់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៥ កន្លងមក តទៅ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងនាយប់ថ្ងៃទី២២ខែមិថុនាថា ៖ ចាប់ពីម៉ោង ១២យប់នេះទៅ ( ២២មិថុនា) ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។ សម្តេចបានបញ្ជាក់ថា : បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា៕
ទាហានសៀមនិងពលរដ្ឋថៃ ហាមនិងបង្កជម្លោះ ដល់ពលរដ្ឋខ្មែរ ដែលឡើងទស្សនា ប្រាសាទតាក្របី ៖ បង្ហាញភាពគឃ្លើន បង្ករឿងនិង សារជាតិអាក្រក់ជួរជាតិ របស់ថៃ
ខេត្តឧត្តរមានជ័យ ៖ មានឧប្បត្តិហេតុបង្កឡើងដោយពលរដ្ឋ និងទាហានឈុតខ្មៅ ទាហានឈុតប៉ារ៉ាថៃ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅប្រាសាទតាក្របី។ ប្រភពព័ត៌មានអោយដឹង នៅថ្ងៃទី៥ ខែកក្កដា ថា ៖ ពលរដ្ឋថៃម្នាក់ប្រើកាយវិការស្ទុះមករកវាយលើបុរសជនជាតិខ្មែរម្នាក់ដែលកំពុងព្យាយាមពន្យល់ទៅកាន់ទាហានថៃដែលឈរជើងរួមគ្នានៅប្រាសាទតាក្របី។ គឺក្រោយពីទាហានថៃ ហាមពលរដ្ឋខ្មែរថតរូបជាមួយនឹងការបង់កក្រមាខ្មែរដែលមានប៉ាកទង់ជាតិកម្ពុជា ពេលទស្សនានៅប្រាសាទតាក្របី។នេះបើតាមហ្វេសបុកពលរដ្ឋខ្មែរម្នាក់ឈ្មោះ Yom Bora នៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២៥ ។ តមក មាតិការរឿងនេះ ត្រូវបានចែករំលែកដោយពលរដ្ឋកម្ពុជានិងប្រតិកម្មនានាពីអ្នកប្រើប្រាសបណ្តាញសង្គម។ពួកគេបានបញ្ចេញមតិ យោបល់ប្រតិកម្មចម្រុះ ខឹង ស្អប់ រិះគន់ បន្ទោស ហួសចិត្ត…ពោលគឺចាត់ទុកថា ៖ ទង្វើបែបនេះ មិនមែនជារឿងថ្មី ចៃដន្យទេ តែជាចេតនា ការចិញ្ចឹមចិត្ត ការរៀបចំឡើងដោយជនជាតិថៃ ដែលបានបង្ហាញអោយឃើញអោយច្បាស់ក្រឡែតបន្ថែមទៀត នូវភាពគឃ្លើន ធ្វើអ្វីៗតាមតែអំពើចិត្តដោយគ្មានភាពអៀនខ្មាស់នូវសារជាតិពិតនិងពុតត្បុតកាន់តែអាក្រក់ជួរជាតិនិងហេតុផលបង្ករឿងចង់អោយស្ថានភាពជម្លោះព្រំដែនកាន់រឺរីកធំ ហើយតានតឹងឡើង ហើយឈានទៅផ្ទុះអាវុធរបស់ភាគីថៃ ព្រោះថា ជាក់ស្តែងនៅបណ្តោយព្រំដែនកម្ពុជារហូតដល់ប្រាសាទតាមាន់ធំ តាំងពីថ្ងៃទី២៨ ខែឧសភា មក គេឃើញភាគីថៃបាននឹងកំពុងបន្តខិតខំធ្វើសកម្មភាពញុះញង់ អុចអាល បង្ករឿង […]