ព័ត៌មានជាតិ

សម្តេចតេ​​​ជោ​ ​ហ៊ុ​ន​ ​​សែ​ន ​ប​ញ្ជាក់​ថា​ ​ស្ថា​នី​យ​ប្រេ​ង​ ​P​P​T​​ ​នៅ​ក​ម្ពុ​ជា​ ​មិ​ន​ចាំ​បា​ច់​ដោះ​​ឈ្មោះ​នោះ​ឡើ​យ​ ​តែ​អា​ច​ទិ​ញ​ប្រេ​ង​ពី​ប្រ​ទេ​ស​ផ្សេ​ង លើ​​​ក​​​លែ​​​ង​​​​តែ​​​ទិញពី​​​ថៃ​​​ប៉ុ​​​ណ្ណោះ​

រាជធានីភ្នំ​ពេ​ញ សម្តេច​តេ​ជោ​ហ៊ុ​ន​សែ​ន​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​ក​ម្ពុ​ជា​បា​​ន​ប​ញ្ជា​ក់​កា​ល​ពី​ថ្មី​ៗ​នេះ​ថា​ស្ថា​នី​យ​ប្រេ​ង​ភី​ធី​ធី​(​ ​P​P​T​ ​)​ ​នៅ​ក​ម្ពុ​ជា​មិ​ន​ចាំ​បា​ច់​ដោះ​ឈ្មោះ​ ​​យី​ហោ​នោះ​ឡើ​យ​​ដោ​យ​គ្រា​ន់​តែ​ក្រុ​ម​ហ៊ុ​ន​​​អា​ច​​ទៅទិ​​ញប្រេ​​ង​ពី​វៀ​ត​ណា​ម​ម៉ា​ឡេ​ស៊ី​ឬ​​សិ​ង្ហ​បុ​រី​ដោ​យ​លើ​ក​លែ​ង​តែ​ពី​ថៃ​ប៉ុ​ណ្ណោះ​​។​ស​​​ម្តេ​​​ច​​​ថ្លែ​ង​ដូ​ច្នេះ​ ​​ដែ​ល​ជា​ស​ញ្ញា​នៃ​កា​រ​ប​ន្ធូ​រ​ប​​ន្ថ​យ​ស្ថា​ន​ភា​ព​តឹ​ង​តែ​ង​ស្មុ​គ្រ​ស្មា​ញ​និ​ង​​ជួ​យ​កា​ត​ប​ន្ថ​យ​កា​រ​ខា​​ត​ប​ង់​ទាំ​ង​ម្ចា​ស់​ក្រុ​ម​​ហ៊ុ​នរថៃ​មួ​យ​នេះ​ ​​ក៏​ដូ​ច​ជា​និ​ងពិ​សេ​ស​ដ​ល់​ម្ចា​ស់​ស្ថា​​នី​យ៍​ដែ​ល​ជា​ជ​ន​ជា​តិ​ខ្មែ​រ​​និ​ង​អោ​យ​ស្ថា​នី​យ៍​ក៏​នៅ​ដំ​ណើ​​រ​កា​រ​ផ្សា​រ​ 7​e​l​e​v​​e​n​ ​កា​ហ្វេ​អា​ម៉ា​ហ្សូ​ន​និ​ងអា​ជី​វ​ក​ម្ម​សេ​វា​ផ្សេ​ង​នៅ​ក្នុ​ង​​ប​ណ្តុំ​ស្ថា​នី​យ៍​ព្រ​ម​ទាំ​ង​បុ​គ្គ​លិ​ក​ក​ម្ម​ក​រ​នៅ​​មា​ន​កា​រ​ងា​រ​ធ្វើ​ដ​ដែ​ល​។​

 

សូមរំលឹកថា សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អំពីការផ្អាកទាំងស្រុងនូវការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ នៅត្រឹមម៉ោង១២យប់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៥ កន្លងមក តទៅ។

 

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងនាយប់ថ្ងៃទី២២ខែមិថុនាថា ចាប់ពីម៉ោង ១២យប់នេះទៅ ( ២២មិថុនា) ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។

សម្តេចបានបញ្ជាក់ថា : បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា៕

Leave a Reply

Your email address will not be published. Required fields are marked *