ព័ត៌មានជាតិ

នាយក​​ដ្ឋា​ន​ប្រឆាំ​​ង​ប​ទ​ល្មើ​ស​ប​​ច្ចេ​ក​វិ​ទ្យា​ ​​អំ​ពា​វ​នា​វ​​ ​សូ​ម​កុំ​ថ​ត​​ ​ចែ​ក​រំ​លែ​ក​​ ​ឬ​ប​ង្ហោះ​តា​ម ប​ណ្តា​​ញ​ស​ង្គ​ម​ ប​​ង្ហា​ញ​រូ​ប​ភា​ព​​ ​ឬ​វី​ដេ​អូ​ ​ពី​ទី​តាំ​​ង​ឈ​រ​ជើ​ង​ ​ពី​កា​​រ​ចល័​​ត​ក​ង​ទ័​ព​ ​ឬ​ស​​ក​ម្ម​ភា​ព​នា​នា រ​​ប​ស់​ក​ង​ទ័​ព​​ ​ដើ​ម្បី​ជៀ​ស​វា​​ង​ កា​​​រ​កំ​ណ​ត់​​បាន​​ទីតាំ​ង​​រ​បស់​ ​ក​ង​ទ័​ព​យើ​ង​ពី​ស​ត្រូ​វ​

ក្នុងអំ​ឡុ​​ង​ពេ​ល​មា​ន​ស​ង្រ្គា​ម​តា​ម​ព្រំ​ដែ​ន​ ​​ដែ​ល​ជា​កា​រ​ឈ្លាន​ពា​ន​ពី​​ភា​គី​សៀ​ម​ម​ក​លើ​ក​ម្ពុ​​ជា​ ​ចា​ប់​តាំ​ង​ពី​ថ្ងៃ​​ទី​២​៤​ ​ខែ​ក​ក្ក​​ដា​ ​​ឆ្នាំ​២​០​២​៥​ ​ម​ក​ដ​ល់​​ប​ច្ចុ​ប្ប​ន្ន​ ​នា​យ​ក​​ដ្ឋា​ន​ប្រ​ឆាំ​ង​ប​ទ​​ល្មើ​ស​ប​ច្ចេ​ក​វិ​ទ្យា​ ​ស​ង្កេ​​ត​ឃើ​ញ​ថា​ ​ប្រ​ជា​ព​ល​​រ​ដ្ឋ​ក​ម្ពុ​ជា​បា​ន​រួ​​ប​រួ​ម​សា​ម​គ្គី​​ភា​ព​ផ្ទៃ​ក្នុ​ង​យ៉ា​ង​អ​ស្ចា​រ្យ​ក្រោ​ម​រូ​ម​​ភា​ព​ផ្សេ​ង​ៗ​ ​ក្នុ​ង​កា​​រ​លើ​ក​ទឹ​ក​ចិ​ត្ត​​ដ​ល់​វី​រៈ​ក​ង​ទ័​ព​​ជួ​រ​មុ​ខ​ដែ​ល​កំ​ពុ​ង​ជា​​ប់​ដៃ​ប្រ​យុ​ទ្ធ​យ៉ា​​ង​មោះ​មុ​ត​ជា​មួ​យ​ស​ត្រូ​វ​ឈ្លា​​ន​ពា​ន​សៀ​ម​ ​ក្នុ​ង​នោះ​​ក៏​ស​ង្កេ​ត​ឃើ​ញ​មា​​ន​កា​រ​កៀ​រ​គ​​រ​ថ​វិ​កា​រ​ពី​ជ​ន​​ដែ​ល​មា​ន​ប្រ​ជា​ប្រិ​​យ​ដ​ល់​ស​ប្បុ​រ​ស​​ជ​ន​ ​ដើ​ម្បី​ទិ​ញ​​ជា​ស​ម្ភា​រៈ​ ​ឧ​​ប​ភោ​គ​ ​ប​រិ​ភោ​​គ​ ​និ​ង​ឧ​ប​​ក​រ​ណ៍​ប្រើ​ប្រា​ស់​ចាំ​​បា​ច់​ផ្សេ​ង​ៗ​ ​ឧ​ប​​ត្ថ​ម្ភ​ជូ​ន​ដ​​ល់​វី​រៈ​ក​ង​ទ័​ព​​ជួ​រ​មុ​ខ​ ​និ​ង​​ប្រ​ជា​​ព​ល​រ​ដ្ឋ​ដែ​​ល​ភៀ​ស​ខ្លួ​ន​ចេ​ញ​​ពី​តំ​ប​ន់​ក្តៅ​កំ​ពុ​ង​​ប្រ​ឈ​ម​នឹ​ង​កា​រ​​ធ្វើ​ស​ង្រ្គា​ម​រ​ក​ទី​ទួ​​ល​មា​ន​សុ​វ​ត្ថិ​​ភា​ព​។​

​ទ​ន្ទឹ​​មនឹងមានទឹកចិត្តដ៏ល្អប្រពៃរបស់បងប្អូនសប្បុរសជននេះ នាយកដ្ឋានក៏សូមអំពាវនាវ និងសំណូមពរដល់សាធារណជនទាំងអស់÷

– ចំពោះប្រជាពលរដ្ឋ និងអ្នកយកសារព័ត៌មាន សូមកុំថត ចែករំលែក ឬបង្ហោះតាមបណ្តាញសង្គមបង្ហាញរូបភាព ឬវីដេអូ ពីទីតាំងឈរជើង ពីការចល័តកងទ័ព ឬសកម្មភាពនានារបស់កងទ័ព ដើម្បីជៀសវាងការកំណត់បានទីតាំងរបស់កងទ័ពយើងពីសត្រូវ។

– ដើម្បីបង្កា និងការពារ ពីសុវត្ថិភាពទីតាំង ពីការថតរូបបង្ហោះ សូមធ្វើការបិទ Location Service នៅក្នុងទូរស័ព្ទ របស់បងប្អូន។ នាយកដ្ឋានសូមគោរពថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលបានរួមសាមគ្គីគ្នាយ៉ាងពេញទំហឹងគាំទ្រដល់វីរៈកងទ័ពយើងក្នុងពេលដែលសត្រូវកំពុងឈ្លានពាន។ប្រភពអាកាប៉េ

Leave a Reply

Your email address will not be published. Required fields are marked *