ខេត្តសៀមរាប ៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ទឹកវិល និងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាល មូលដ្ឋាននៃក្រុង សៀមរាប បានចុះបង្ក្រាប ទីតាំងបញ្ចាំគ្មានច្បាប់ចំនួន៣កន្លែង និងដកហូតម៉ូតូមិនមានលិខិតសម្គាល់មិនប្រក្រតី បានចំនួន២០គ្រឿង។ មន្ត្រីនគរបាលខេត្តសៀមរាបបានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានសហករជាមួយ អធិការនគរបាលក្រុង សៀមរាប និងប៉ុស្តិ៍នគរបាល សង្កាត់ទឹកវិលនិង ប៉ុស្តិ៍នគរបាល សង្កាត់គោកចក ចុះរដ្ឋបាលពិនិត្យទីតាំង ទទួលបញ្ចាំ(ម៉ូតូ)ក្នុង សង្កាត់ទឹកវិល ចំនួនបីទីតាំង ដែលគ្មានច្បាប់ និង អាជ្ញាប័ណ្ណ ( ទទួលបញ្ចាំ )។ ទីតាំង ទីមួយ មាន ម្ចាស់ ឈ្មោះ ទែន សុភិន ភេទស្រី អាយុ៣៦ឆ្នាំ និងប្ដី ឈ្មោះ ដួង ហេង អាយុ៤៨ឆ្នាំ ស្ថិតនៅភូមិប្រិយ៍ចាស់ សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប។ ដកហូតម៉ូតូបានចំនួន ០៧គ្រឿង […]
ព័ត៌មានសន្តិសុខសង្គម
សមត្ថកិច្ច ចុះបិទ ខារ៉ាអូខេ ចំនួន ០៣ កន្លែង ក្នុងស្រុកកំពង់ត្រឡាច
ខេត្តកំពង់ឆ្នាំង ៖ ក្រោយពីទទួលបានព័ត៍មានជាក់លាក់ អាជ្ញាធរខេត្តបានដាក់បទបញ្ជា អោយអាជ្ញាធរស្រុក ចុះបិទហាងខារ៉ាអូខេមួយចំនួនក្នុងស្រុកកំពង់ត្រឡាច ដែលកន្លងមកតែងលួចបើកធ្វើអាជីវកម្ម ខណៈដែលមានការរីករាលដាលនូវជំងឺឆ្លងកូវីដ១៩ ក្នុងប្រទេស ដែលរាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងតឹងរឹងបំផុត។ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សី បានចុះធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្ម បិទទីតាំងខារ៉ាអូខេចំនួន ០៣ កន្លែង៖ ១.ខារ៉ាអូខេ វិមានសួគ៌ ស្ថិតនៅភូមិធ្នង់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ២.ខារ៉ាអូខេ ៩៩៩៩ ស្ថិតនៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ៣.ខារ៉ាអូខេ ៧២ ស្ថិតនៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៕
សមត្ថកិច្ច ខេត្តព្រះសីហនុ បំបែកសំណុំរឿង ឃាតកម្មកាច់ក សម្លាប់ជនជាតិចិនដូចគ្នា និងឃាត់ខ្លួន ជនសង្ស័យ ជនជាតិចិន៣នាក់
ខេត្តព្រះសីហនុ ៖ យោងតាមផេកអគ្គ ស្នងការដ្ឋាននគរបាលជាតិបាន ឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ន ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញខេត្តបានស្រាវជ្រាវឃាត់ខ្លួនជនជាតិចិន(ប្រុស.ស្រី) ចំនួន ៣នាក់ពាក់ព័ន្ធករណីឃាតកម្ម នៅកាស៊ីណូជៀឡុងជូរ ស្ថិតក្នុងក្រុម៨ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្ដព្រះសីហនុ។ លោកឧត្តមសេនីយ៍ទោស្នងការបានឲ្យដឹងថា កាលពីវេលាម៉ោង៨នឹង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានទទួលព័ត៌មានថាប្រទះឃើញសាកសពក្នុងរថយន្ដHighlander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-3012 ចតទុកចោលនៅបណ្ដោយវិថីលេខ៨៣៥ ម្ដុំគោលដៅP12 ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។ ក្រោយពេលពិនិត្យ និងកោសល្យវិច័យ ជាលទ្ធផល៖សព ភេទប្រុស ជាជនជាតិចិន (មិនស្គាល់អត្ដ សញ្ញាណ) ស្លាប់ដោយករណីឃាតកម្ម(បាក់កស្លាប់)។ លោកស្នងការបន្ថែមថា រហូតដល់វេលាម៉ោង១០នឹង៣០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ LI FENG ភេទប្រុស អាយុ៣៥ឆ្នាំ […]
តាកញ្ចាស់ ប្រើល្បិចលួងលោម រំលោភក្មេងស្រី អាយុ១៣ឆ្នាំ ហាមច្រើនដង មិនស្តាប់ ប្តឹងសមត្ថកិច្ច ឲ្យវ៉ៃខ្នោះ
រាជធានីភ្នំពេញ ៖ ដោយទ្រាំមិនបាននឹងទង្វើអសីលធម៌របស់តាវ័យចំណាស់ម្នាក់ដែលបានប្រើល្បិចលួងកូនស្រីទើបអាយុ១៣ឆ្នាំរំលោភ បានសម្រេចច្រើនដង ឪពុកម្តាយកុមារីរងគ្រោះបានសម្រេចដាក់ពាក្យប្តឹងទៅសមត្ថកិច្ចឲ្យចាប់វ៉ៃខ្នោះតាវ័យចំណាស់ល្មោភកាម។ សមត្ថកិច្ចបានឲ្យដឹងថា ការចាប់វ៉ៃខ្នោះតាវ័យចំណាស់ខាងលើធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៦,៣០នាទីល្ងាច ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ នៅបន្ទប់ជួលក្នុងសង្កាត់ពងទឹក ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសវ័យចំណាស់ល្មោភតណ្ហារូបនេះឈ្មោះ មាស សារឿន អាយុ៥៨ឆ្នាំជាអ្នកបើកបររថយន្ត ស្នាក់នៅផ្ទះជួលក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ អ្នកទាំង២នាក់នេះ មានទំនាក់ទំនងស្នេហាជាមួយគ្នាតាំងពីអំឡុងខែមីនា ឆ្នាំ២០២០ ខណៈដែលនាងសម្រាកពីការសិក្សានៅសាលា ព្រោះតែសាលាបិទទ្វារដោយកូវីដ-១៩ ហើយនាងនៅផ្ទះរៀងរាល់ថ្ងៃ ។ តាមប្រភពព័ត៌មានបានបញ្ជាក់ថា ជនសង្ស័យ និងឪពុកម្ដាយរបស់ក្មេងស្រីរងគ្រោះ មានទំនាក់ទំងរាប់អានគ្នាស្រឡាញ់គ្នាខ្លាំងណាស់ ហើយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ឪពុកម្ដាយក្មេងស្រីបានហៅបុរសចំណាស់នេះទៅហូបបាយនៅផ្ទះរបស់ខ្លួនជារៀងរាល់ថ្ងៃ ដោយចាត់ទុកដូចជាសាច់ញាតិដែរ ហើយក៏ពុំដែលគិតថា ត្រូវបុរសនេះស៊ីបាយបោកឆ្នាំងនោះឡើយ ។ ប៉ុន្តែតាវ័យចំណាស់មិនបានគិតល្អជាមួយគ្រួសារជនរងគ្រោះនោះទេ បែរជាលួងលោមកូនស្រីដែលទើបអាយុ១៣ឆ្នាំ រំលោភជាបន្តបន្ទាប់ រហូតដល់ទៅ៤ដងឯណោះ ។ យ៉ាងណាក៏ដោយក្រោយដឹងរឿងរ៉ាវចុកឈាមនេះ ឪពុកម្តាយជនរងគ្រោះបានព្យាយាមហាមឃាត់តាវ័យចំណាស់នោះឲ្យឈប់ទាក់ទងជាមួយកូនគាត់បន្តទៀតក្រោយការបែកធ្លាយ ។ ប៉ុន្តែជនល្មោភកាមមិនស្តាប់នោះឡើយ ។ ហើយនៅតែលួចនាំកូនស្រីទៅរំលោភជាបន្តបន្ទាប់ទៀត និងបានជួលផ្ទះមួយកន្លែងនៅក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ស្នាក់នៅថែមទៀត ។ […]
ជនសង្ស័យ២នាក់ តាំងខ្លួនជាសមត្ថកិច្ច ឈរកាក់ផ្លូវឆែកឆេរ ម៉ូតូប្រជាពលរដ្ឋ ត្រូវជនរងគ្រោះ និងអ្នកភូមិ វាយទ្រោមខ្លួន
រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានឈរកាក់ផ្លូវម៉ូតូបុរស២នាក់ ឲឈប់ដោយអួតអាងថាខ្លួន ជាប៉ូលិសមន្ទីរ ក៥ ឆែកឆេររកថ្មាំ ញៀន ប៉ុន្តែត្រូវជនរងគ្រោះហៅគ្នីគ្នាមកច្រើន ជនសង្ស័យបានទាញដាវបំរ៉ុងកាប់លើជនរងគ្រោះ តែត្រូវជនរងគ្រោះហក់ធាក់ និងវាយទៅលើជនសង្ស័យទាំង២នាក់ទ្រោមខ្លួន ទើបហៅសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី២មកយកទៅសាកសួរ ។ ជនសង្ស័យទី១មានឈ្មោះ តេង ប៊ុនធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង ម៉ាស៊ីនត្រជាក់ រស់នៅម្តុំបុរីសន្តិភាព២។ ជនសង្ស័យទី២មានឈ្មោះ ឆេង លឹប ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការសំណង់ស្នាក់នៅជិតបុរីសន្តិភាព២ មានស្រុកកំណើត នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះមានឈ្មោះ កា ស៊ី ហៅគ្រូ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រែកសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក មីអូរ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1AC.9079 ជិះឌុបគ្នា២នាក់។ តាមសម្ដីរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថាដំបូងឡើយ គាត់មានគ្នា ២នាក់ជិះម៉ូតូមួយ គ្រឿងចេញពីកន្លែងហូបចុកនៅផ្លូវវេងស្រេងក្នុងគោលបំណងទៅផ្ទះតាមបណ្ដោយផ្លូវលំទិស ដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ […]
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវដល់ ម្ចាស់ចំការស្វាយ ឲ្យចុះបញ្ជីឈ្មោះ ដើម្បីបង្កើនការនាំចេញ
រាជធានីភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវ ដល់អ្នកមានបំណងចង់នាំស្វាយចេញ ឱ្យទៅចុះបញ្ជីនៅ ក្នុងតំបន់របស់ខ្លួន ដើម្បីទទួលបានព័តមានលម្អិតអំពីការដាំដុះនិងការថែទាំជាដើម ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកដែលបានសម្ភាសន៍ជាមួយលោករដ្ឋមន្ត្រី ។ លោក វេង សាខុន បានថ្លែងថា ពេលកន្លងក្រសួងបានផ្សព្វផ្សាយជាច្រើនតាមរយះសន្និសីទកាសែត និងសេចក្តីជូន ដំណឹងហូរហែរទៅដល់អ្នកមានចំការស្វាយឱ្យទៅចុះបញ្ជី ខណៈតម្រូវស្វាយមានច្រើន ពីទីផ្សារក្រៅស្រុក ពិសេសប្រទេសចិន ប៉ុន្តែហាក់មិនសូវមានអ្នកអើពើនិងយកចិត្តទុកដាក់ ច្រើនទេ។ ប៉ុន្តែឥឡូវនឹងយើងអនុគ្រោះគាត់ទៅចុះបញ្ជីនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តដែលគាត់ដាំនៅខេត្តណាទៅចុះបញ្ជីនៅខេត្តនឹង រួចចុះបញ្ជីបានហើយ ទើបមន្ត្រីក្រសួង (អគ្គនាយកដ្ឋានកសិកម្ម) ចុះបណ្តុះបណ្តាលគាត់ថាដាំយ៉ាងម៉េច ថែទាំស្វាយយ៉ាងម៉េច ហើយមុនប្រមូលផលត្រូវធ្វើម៉េច ក្នុងដំណាក់កាលប្រមូលផល ធ្វើម៉េច ប្រសិនបើគាត់គ្មានលទ្ធភាពនាំចេញដោយខ្លួនឯង គ្មានលទ្ធភាពបង្កើតរោងចក្រ នោះនឹងជួយបន្ថែមទៀតលើការងារទាំងនេះ ៕
ឆាបឆេះរថយន្តមួយគ្រឿង នៅលើផ្លូវជាតិលេខ 5 ផ្អើលប្រជាពលរដ្ឋ ទាំងព្រឹក ក្នុងក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ រថយន្តមួយគ្រឿងបានឆាបឆេះទាំងព្រឹក បណ្ដាលអោយមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដោយផ្លូវជាតិលេខ 5 ត្រង់ចន្លោះគីឡូម៉ែត្រលេខ 87 88 ស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅវេលាម៉ោង 9 និង 15 នាទីព្រឹកថ្ងៃទី 3 ខែធ្នូ ឆ្នាំ 2020 ។ តាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថាម្ចាស់រថយន្តខាងលើមានឈ្មោះ ស៊ីន សាលីន អាយុ 31 ឆ្នាំ មានទីលំនៅភូមិទី7 សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ ប្រភពដដែលបានឲ្យដឹងថាមុនពេលកើតហេតុម្ចាស់រថយន្តខាងលើបានបើករថយន្ត toyota Matrx ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ.68.49ក្នុងដំណើរ ទិសដៅពីជើងទៅត្បូង ក្នុងដំណើរពីខេត្តកំពង់ឆ្នាំងទៅរាជធានីភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានអណ្ដាតភ្លើងឆាប ឆេះចេញពីក្នុងម៉ាស៊ីន យ៉ាងសន្ធោរ សន្ធៅ ធ្វើអោយម្ចាស់រថយន្ត ភ័យស្លន់ស្លោ ហើយអែបរថយន្តមកខាងស្ដាំដៃរួចបើកទ្វារចេញមកក្រៅ ។ ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋបានជួយអន្តរាគមន៍ដោយដងទឹកពន្លត់ ហើយបន្ទាប់មករថយន្តពន្លត់អគ្គីភ័យចំនួន3គ្រឿង របស់ស្នងការនគរបាលខេត្ត បានចេញមកជួយបាញ់ពន្លត់ប្រើរយៈពេលប្រមាណជាង […]
សមត្ថកិច្ច អ.ហ ខេត្តកំពង់ឆ្នាំង ចាប់ជនសង្ស័យ ចំនួន៣នាក់ ពាក់ព័ន្ធករណី កាប់បំផ្លាញព្រៃលិចទឹក និងកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូងខេត្ត
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន៣នាក់ព័ន្ធករណីធ្វើអោយខូចខាតដោយចេតនា និងកាប់បំផ្លាញព្រៃលិចទឹក ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ និងដោយ មានការសម្របសម្រួលពីឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។ ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីវេលាម៉ោង ១៥:៤៨ នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២០ នៅចំណុចភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។ លោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ បានឲ្យដឹងថាក្នុងការចុះឃាត់ ខ្លួនជនសង្ស័យខាងលើនេះ ប្រើប្រាស់កម្លាំងកង រាជអាវុធហត្ថខេត្តចំនួន ០៤ នាក់ មធ្យោបាយរថយន្ត ០១ គ្រឿង ។ លោក ហង្ស សុជាតិ បានឲ្យដឹងទៀតថា ជនសង្ស័យដែលធ្វើការឃាត់ខ្លួន ឈ្មោះ ង្វៀង យ៉ាំងយ៉ុង ភេទប្រុស […]
ល្អណាស់ សមត្ថកិច្ច រឹតបន្ដឹង គ្រប់ហាងកាហ្វេ មិនអោយមាន លេងល្បែងស៊ីសង
ខេត្តសៀមរាប ៖ នគរបាលរដ្ឋបាលសង្កាត់គោកចកនៃក្រុងសៀមរាប នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានហៅម្ចាស់ទីតាំងហាងកាហ្វេស្ថិតនៅផ្លូវបេតុង ភូមិវាល សង្កាត់គោកចក ខាងលិចប៉ុស្តិ៍រដ្ឋបាល សង្កាត់គោកចក មកធ្វើកិច្ចសន្យា កុំឲ្យមានការបើកល្បែងស៊ីសងដល់អ្នកមកផឹកកាហ្វេ។ សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានព័ត៌មានថា ហាងកាហ្វេខាងលើ មានបើកល្បែងភ្នាល់ កម្លាំងប៉ុស្តិ៍បានចុះទៅដល់ជាក់ស្ដែង និង បាននាំម្ចាស់ផ្ទះឈ្មោះ ឃិ សុខាក់ ភេទស្រីអាយុ ៦០ឆ្នាំ មកសាកសួរនៅប៉ុស្តិ៍។ ស្ត្រីម្ចាស់ហាងកាហ្វេ បានប្រាប់សមត្ថកិច្ចថា ផ្ទះរបស់គាត់ពិតជាបានលក់កាហ្វេ លេងអុកចត្រង្គ និងបើកមើលកីឡាប្រដាល់ ជាយូរឆ្នាំមកហើយ គាត់ទទួលភ្ញៀវដែលមកញ៉ាំកាហ្វេជារៀងរាល់ថ្ងៃ។ ប៉ុន្តែត្រង់ថាមានអ្នកណាឬជនខិលខូចណាម្នាក់លួចភ្នាល់គ្នាលួចលាក់ គាត់មិនបានដឹងនោះទេ។ នៅក្នុងនោះគាត់ក៏មានបិតបម្រាមហាមលេងល្បែងស៊ីសងនៅលើជញ្ជាំង ផ្ទះរបស់គាត់ផងដែរ។ ទោះយ៉ាងណាក៏ដោយ សមត្ថកិច្ចបានធ្វើកិច្ចសន្យា អប់រំ និង បញ្ឈប់មិនអោយមានលេងល្បែងស៊ីសងទៀត នៅលើទីតាំងហាងកាហ្វេរបស់គាត់។ ក្នុងករណីដែលនៅតែបន្តសមត្ថកិច្ចនិងសុំគោលការណ៍ថ្នាក់ដឹកនាំចុះបង្ក្រាបយ៉ាងម៉ឺងម៉ាត់តែម្ដង៕
សមត្ថកិច្ច ឃាត់ខ្លួន យុវជន១នាក់ ករណីរួមភេទ បានសម្រេច៦ដង ក្រោយមក ឪពុកម្ដាយខាងស្រី សម្រេចបើកចិត្តដ៍គំរូមួយ ទទួលយកជាកូនកំលោះ
ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលស្រុកក្រគរ ឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីរួមភេទ បន្ទាប់ទទួលកំណត់ហេតុបណ្ដឹងរបស់នារី១រូប នៅឃុំត្នោតជុំ ស្រុកក្រគរ ។ ហេតុការណ៍ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធករណីរួមភេទនេះ បានអនុវត្តនារសៀលថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិអន្សក្ដាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ នគរបាលស្រុកក្រគរបង្ហើបឲ្យដឹងថា យោងតាមកំណត់ហេតុបណ្ដឹងបញ្ជាក់អះអាងរបស់នារីរងគ្រោះឈ្មោះ ទ សថ ហៅ(ព) អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្នរស់នៅភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ នៅវេលាម៉ោង៩ និង០០នាទី យប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ឈ្មោះ សំ បានទូរស័ព្ទហៅខ្លួនមកលេងផ្លូវថ្មី ខ្លួនបានដើរទៅខាងក្រោយផ្ទះចម្ងាយប្រមាណ៦០០ម៉ែត្រ ក៍ឃើញជនសង្ស័យ(សេត ផាសំ ហៅសំ) និងឈ្មោះ លុច ដោយម៉ូតូ១គ្រឿង […]