ព័ត៌មានសន្តិសុខសង្គម

ស្លាប់​​ម្នា​ក់​​​និ​ង​ ​​​រ​បួសស្រា​ល​​​ម្នា​ក់​​ ដោ​យ​​​រ​ថ​យ​ន្ត​​​ដឹ​ក​​​ទឹ​ក​​ ក្រុ​ម​ហ៊ុ​ន​​​ធ្វើ​​​ផ្លូ​វ ​​ថ​យ​​​កិ​ន​​​ ​នៅ​​ក្រុ​ង​​​ពោ​ធិ៍​សា​ត់​​​

ខេត្ត​ពោធិ៍​​សា​ត់​​ ​៖​​​​ ស្ត្រី​​​ម្នា​ក់​​​​បា​ន​​​ស្លា​ប់​​​​និ​ង​​​ក​ន្លែ​ង​​​កើ​ត​ហេ​​តុ​​​ ​ឯ​​​​បុរ​​ស​​​ម្នា​ក់​​​​ទៀ​ត​​​រ​ង​​​រ​បួ​ស​ស្រា​ល​​ ​ដោ​យ​សារ​​​រ​ថ​យ​ន្ត​​​ដឹ​ក​​​ទឹ​​ក​​​រ​ប​ស់​​​ក្រុ​ម​​ហ៊ុ​ន​​​ធ្វើ​​​ផ្លូ​វ​​​ថ​យ​ក្រោ​យ​​​កិ​​ន​​​ម៉ូ​តូ​​​និ​ង​​​​ម​នុ​ស្ស​​​ ​។​​

​​​​ហេ​តុ​កា​រ​ណ៍​​​នេះ​​​បា​ន​​​​កើ​ត​ឡើ​ង​​​ ​កា​ល​ពី​​​រ​​សៀ​ល​​​ម៉ោ​ង​​​២​​​និ​ង​​៣​០​​​នា​​ទី​​​ ​ថ្ងៃ​​​ទី​​​១​៨​​​ ​ខែ​ក​ញ្ញា​​​ ​ឆ្នាំ​​​២​០​២​២​​​ ​ស្ថិ​ត​​​​នៅ​​​ភូ​មិ​​ទួ​ល​​​គ្រួ​​​ស​​​ ​ស​ង្កា​ត់​​​​ចំរើ​​ន​​​ផ​ល​​​ ​ក្រុ​ង​​​ពោ​ធិ៍​សា​ត់​​​ ​ខេ​ត្ត​ពោ​ធិ៍​សា​ត់​​​​ ​។​

​នគរបាល​ចរាចរណ៍​ផ្លូវគោក​ក្រុង​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា​ មាន​រថយន្ត​០១​គ្រឿង​ម៉ាក​កាំ​ម៉ាស់​ ប្រភេទ​រថយន្ត​ដឹក​ទឹក​ស្រោច​ថ្នល់​របស់​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ ពណ៌​លឿង​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ សិទ្ធ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​សាលា​គំរូ​ សង្កាត់​ព្រៃ​ញី​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ បាន​បើក​មក​ដល់​ចំណុច​កើតហេតុ​ ដោយ​មិន​បាន​ងាក​ក្រោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ក៏​បើក​ថយក្រោយ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ខណៈនោះ​ ក៏​ត្រូវ​ប៉ះ​កិន​ម៉ូតូ​០១​គ្រឿង​នៅ​ពី​ខាងក្រោយ​ ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ពោធិ៍សាត់​ 1M.3612​ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសស្រាល​ម្នាក់​តែ​ម្ដង​ ។​

​នគរបាល​ចរាចរណ៍​ក្រុង​បាន​បន្ត​ថា​ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ តេ​ង​ សុ​ផុ​ន​ ភេទ​ប្រុស​ អាយុ​៦៤​ឆ្នាំ​ រស់នៅ​ភូមិ​ស្រែ​ព​ពាយ​ ឃុំ​ស​ន្ទ្រែ​ ស្រុក​ភ្នំ​ក្រ​វ៉ា​ញ​ ខេត្តពោធិ៍សាត់​ រង​របួសស្រាល​ អ្នក​រួម​ដំណើរ​ឈ្មោះ​ អ៊ិ​ន​ សា​អែម​ ភេទ​ស្រី​ អាយុ​៥៣​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា​ ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​ ។​

​បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួចរាល់​ បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​ ចំណែក​វត្ថុ​មធ្យោបាយ​ទាំង​២​គ្រឿង​ សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ៕ដោយ អគ្គស្នងការនគរបាលជាតិ

Leave a Reply

Your email address will not be published. Required fields are marked *