ព័ត៌មានជាតិ

គម្រោងរោ​ង​ច​ក្រ​ផ​លិ​ត​​ទឹក​​ស្អា​ត​ធំ​ទី​បីមួ​យ​កន្លែ​​ង​ទៀ​ត នៅ​ខេ​ត្ត​បា​​ត់​ដំ​បង ​និ​ង​ប​ញ្ច​ប់​កា​រ​សា​ង​ស​ង់ នាពេលខាងមុខ ​ធ្វើ​ឱ្យ​រ​ដ្ឋា​ក​​រ​ទឹ​ក​ខេត្ត​បា​​ត់ដំ​ប​ង មា​​ន​ល​ទ្ធ​ភា​ព​ផ​លិ​ត​ទឹ​​កស្អា​​ត ​បា​ន​ជា​ង​៨​ម៉ឺ​ន​ម៉ែ​ត្រ​គូ​ប​ ក្នុ​ង​មួ​​យ​ថ្ងៃ

​ខេត្តបាត់ដំបង ៖ បើ​តា​ម​អ​​គ្គ​នា​យ​ក​រ​ដ្ឋា​ក​រ​ទឹ​ក​ខេ​ត្ត​បា​ត់​ដំ​ប​ង​ឱ្យ​ដឹ​ង​ថា​គ​ម្រោ​ង​​រោ​ង​ច​ក្រ​ផ​លិ​ត​ទឹ​ក​ស្អា​ត​ធំ​ទី​៣​មួ​យ​ក​ន្លែ​ង​ទៀ​ត​ក្រុ​ម​កា​រ​​ងា​រ​កំ​ពុ​ង​ព​ន្លឿ​ន​កា​រ​សា​ង​ស​ង់​ឱ្យ​រួ​ច​តា​ម​ផែ​ន​កា​​រ​កំ​ណ​ត់​ ​ដើ​ម្បី​ឆ្លើ​យត​ប​នឹ​ង​សេ​ច​ក្តី​ត្រូ​វ​កា​រ​ទឹ​ក​ស្អា​ត​ប្រើ​ប្រា​ស់​រ​​ប​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​ដែ​ល​មា​ន​កា​រ​កើ​ន​ឡើ​ង​។​ ​ឯ​ក​ឧ​​ត្ត​ម​ ​អ៊ុ​ត​ ​ក្លឹ​ង​ ​អ​គ្គ​នា​យ​ក​រ​ដ្ឋា​ក​​រ​ទឹ​ក​ខេ​ត្ត​បា​ត់​ដំ​ប​ង​បា​ន​ឱ្យ​ដឹ​ង​ថា ប​ច្ចុ​ប្ប​ន្ន​នេះ​កា​រ​សា​ង​ស​ង់​រោ​​ង​ច​ក្រ​ផ​លិ​ត​ទឹ​ក​ស្អា​ត​ខ្នា​​ត​ធំ​ទី​បី​ ​និ​ង​ស​មិ​ទ្ធ​ផ​ល​មួ​យ​ចំ​នួ​ន​ទៀ​​ត​ក្នុ​ង​ក្រុ​ង​បា​ត់​ដំ​ប​ង​អ​នុ​វ​ត្ត​ន៍​​បា​ន​ជិ​ត​៦​០​ភា​គ​រ​យ​ហើ​យ ​ដែ​ល​គ្រោ​ង​បញ្ច​​ប់នា​ពេ​ល​​ខ្លី​ខា​ង​មុ​ខ​ ​ធ្វើ​ឱ្យ​រ​ដ្ឋា​ក​រ​ទឹ​ក​ខេ​ត្ត​បា​​ត់​ដំ​ប​ង​មា​ន​ល​ទ្ធ​ភា​ព​ព​ង្រី​ក​កា​រ​​ផ​លិ​ត​ទឹ​ក​ស្អា​ត​ជូ​ន​ប្រ​​ជា​ព​ល​រ​ដ្ឋ​ប្រើ​ប្រា​ស់​ក្នុ​ង​​មួ​យ​ថ្ងៃ​រ​ហូ​ត​ដ​ល់​ជា​ង​៨​ម៉ឺ​ន​ម៉ែ​ត្រ​គូ​ប​ ​​។

ឯកឧត្តមបានបញ្ជាក់ខណៈដែលមន្រ្តីបច្ចេកទេសនៃអគ្គនាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម និងក្រុមហ៊ុនចុះពិនិត្យវឌ្ឍនភាពការងារអនុវត្តន៍គម្រោងនាពេលថ្មីៗនេះថាក្រុមការងារកំពុងពន្លឿនការសាងសង់ស្ថានីយបូមទឹកឆៅធំ១កន្លែងទៀត និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតមានសមត្ថភាពផលិតទឹកស្អាត ៥ម៉ឺន ម៉ែត្រគូបក្នុង១ថ្ងៃ ដែលមានទីតាំងនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង និងការងារពង្រីកបំពង់មេទឹកស្អាតប្រវែង៩៤គីឡូម៉ែត្រ។ ឯកឧត្តមបន្ថែមថារោងចក្រផលិតទឹកស្អាតធំថ្មីមួយនេះ បូករួមនឹងរោងចក្រផលិតទឹកស្អាត ដែលបាននិងកំពុងដំណើរការបច្ចុប្បន្នចំនួន២ទីតាំង នឹងធ្វើឱ្យរដ្ឋាករទឹកបាត់ដំបង មានសមត្ថភាពផលិតទឹកស្អាត កើនដល់ទៅ៨ម៉ឺន៣ពាន់ ៥២០ម៉ែត្រគូប ក្នុង១ថ្ងៃ និងបំពង់បណ្តាញទឹកស្អាតមានប្រវែង សរុប ៩២២ គីឡូម៉ែត្រ។ ឯកឧត្តមបន្ថែមថា៖«នៅពេលសាងសង់រោងចក្រផលិតទឹកស្អាតធំថ្មីនេះរួចបន្ថែមទៀត ធ្វើឱ្យការផ្គត់ផ្គង់ទឹកស្អាត មានវិសាលភាពគ្របដណ្តប់យ៉ាងទូលំទូលាយ មិនត្រឹមតែអាចគ្របដណ្តប់ ក្នុងដែនសេវាកម្មអាជ្ញាប័ណ្ណរដ្ឋាករទឹកបាត់ដំបងផ្ទាល់នោះទេ គឺអាចមានលទ្ធភាពចែកចាយនៅតំបន់ខាងក្រៅផ្សេងៗទៀត ដែលស្ថិតនៅជុំវិញនោះផងដែរ » ។

ឯកឧត្តម ហ៊ុល ប៊ុណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍និងជានាយកគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក៏បានជំរុញបន្ថែមលើការសាងសង់រោងចក្រផលិតទឹកស្អាតខ្នាតធំទីបីខាងលើ និងសមិទ្ធផលមួយចំនួនទៀតក្នុងក្រុងបាត់ដំបង ឱ្យសម្រចរួចរាល់នៅក្នុងរយៈពេលបីខែទៀត ពោលគឺធ្វើយ៉ាងណាឱ្យបញ្ចប់នៅខែឧសភាឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ និងតម្រូវការទឹកស្អាតរបស់ប្រជាពលរដ្ឋនៅក្រុងបាត់ដំបង។ ឧត្តម ហ៊ុល ប៊ុណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍និងជានាយកគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ បានលើកឡើងនេះខណៈបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យវាយតម្លៃវឌ្ឍនភាពនៃការសាងសង់រោងចក្រផលិតទឹកស្អាត និងសមិទ្ធផលមួយចំនួនទៀត នៅអង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបងថ្មីៗនេះ។ ឯកឧត្តម បានលើកឡើងថា ដើម្បីឱ្យការងារនេះមានដំណើរការទៅប្រកបដោយជោគជ័យ និងសម្រេចបានតាមផែនការនោះ គឺទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ដូចជា PIU និង PIAC ទាំងក្រុមហ៊ុនសាងសង់ ត្រូវខិតខំប្រឹងប្រែងជាមួយគ្នា ដើម្បីបញ្ចប់ការងារនេះឱ្យបានតាមពេលវេលាកំណត់ខាងលើ ។ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិកនិយោជិតនៃរដ្ឋាករទឹកខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើសេវាកម្មទឹកស្អាតជូនដល់ប្រជាពលរដ្ឋបានយ៉ាងល្អនាពេលកន្លងមក។ ឯកឧត្តម សុខ លូ បានណែនាំបន្ថែមដល់ ថ្នាក់ដឹកនាំ បុគ្គលិកនិយោជិតនៃអង្គភាពរដ្ឋាករទឹកត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាព និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាជនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។

ការថ្លែងខាងលើនេះខណៈដែលឯកឧត្តមចូលរួមប្រជុំពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ កម្មករនិយោជិតអង្គភាពរដ្ឋាករទឹកបាត់ដំបងនាពេលថ្មីៗនេះ។ គួរបញ្ជាក់ថាការអភិវឌ្ឍរោងចក្រផលិតទឹកស្អាតខ្នាតធំទីបីក្នុងខេត្តបាត់ដំបងនេះ គឺដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ និងតម្រូវការទឹកស្អាត ព្រមទាំងការអភិវឌ្ឍន៍ក្រុង និងទីប្រជុំជននានា ក្នុងការលើកសុខភាពសាធារណៈ និងជីវភាពរបស់ប្រជាជនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតសំខាន់លើផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់អាទិភាពគន្លឹះចំនួន៥ គឺ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ៕ប្រភពអាកាប៉េ

Leave a Reply

Your email address will not be published. Required fields are marked *