ព័ត៌មានជាតិ

​សម្តេចបវ​​រ​ធិ​ប​តី​ ​​ហ៊ុ​ន​ ​ម៉ា​ណែ​​​ត ​៖​ ​ក​​ម្ពុ​ជា​ត្រូ​វ​​កា​រ​តែ​យុ​ត្តិ​ធ​ម៌​​ ​ភា​ព​ត្រឹ​​ម​ត្រូ​វ​ ​និ​​ង​ច្បា​ស់​លា​​ស់​មួ​យ​ ​​ក្នុ​ង​កា​រ​កំ​​ណ​ត់​ខ្សែ​ព្រំ​​ដែ​ន ​ជា​មួ​យ​ប្រ​ទេ​ស​​ជិ​ត​ខា​ង ​ ​ដើ​ម្បី​កុំ​អោ​យ​កូ​​ន​ចៅ​ជំ​នា​ន់​ក្រោយ ​​នៅ​ប​ន្ត​មា​ន​ប​​ញ្ហា​មិ​ន​ចេះ​ច​ប់​​


​ស​ម្តេ​​ច​ម​ហា​ប​វ​រ​​ធិ​ប​តី​ ​ហ៊ុ​ន​​ ​ម៉ា​ណែ​ត​ ​​នា​យ​​ក​រ​ដ្ឋ​ម​ន្ត្រី​​នៃ​ក​ម្ពុ​ជា​ ​បា​ន​​ប​ញ្ជា​ក់​ជូ​​ន​ថា​ ​ក​ម្ពុ​ជា​ត្រូ​​វ​កា​រ​តែ​​យុ​ត្តិ​ធ​ម៌​ ​ភា​​ព​ត្រឹ​ម​ត្រូ​វ​​ ​និ​ង​ច្បា​ស់​​លា​ស់​មួ​យ​​ ​ក្នុ​ង​កា​រ​​កំ​ណ​ត់​ខ្សែ​ព្រំ​​ដែ​ន​ជា​មួ​យ​​ប្រ​ទេ​ស​ជិ​ត​​ខា​ង​ ​ដើ​ម្បី​​កុំ​អោ​យ​កូ​ន​​ចៅ​ជំ​នា​ន់​ក្រោ​​យ​នៅ​ប​ន្ត​មា​​ន​ប​ញ្ហា​មិ​ន​ចេះ​​ច​ប់​ជា​មួ​យ​គ្នា​​។​

តាមរយៈសារក្នុងបណ្តាញសង្គមការងារនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសរំលេចថា កម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។

ជាមួយគ្នានោះ ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ទាំងបួនខាងលើ។

សម្តេចបវរធិបតី បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា៕ប្រភពអាកាប៉េ

Leave a Reply

Your email address will not be published. Required fields are marked *