ព័ត៌មានជាតិ

សម្ដេចពិ​​ជ័យ​សេ​នា​ ​ទៀ​​ ​បា​ញ់​ ​៖​ ​​ ​ន​យោ​បា​យ​ឈ្នះ​ឈ្នះ​​ ​​មា​ន​ស​ន្តិ​ភា​ព ​ទើ​ប​យើ​ង​មា​នកា​រ​ អ​ភិ​វ​ឌ្ឍ​រី​កច​ម្រើ​ន​គ្រ​ប់​វិ​ស័​យ​ ​​ ស្ថិ​ត​ក្រោ​ម​កា​រ​ដឹ​ក​នាំ​រ​ប​ស់ ​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​និ​​ង​ជា ប្រ​ធា​ន​​គ​ណ​បក្ស​​ប្រ​ជា​ជ​ន​ក​ម្ពុជា​

ខេត្តកោះកុង ៖ សម្តេច​ពិជ័​យ​​សេ​នា​ ​ទៀ​ ​បា​ញ់​ ​ឧ​ប​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​ ​រ​ដ្ឋ​ម​ន្ដ្រី​ក្រ​សួ​ង​កា​រ​ពា​រ​ជា​តិ​ ​បា​ន​អ​ញ្ជើ​ញ​​ចូ​ល​រួ​ម​កា​ត់​ខ្សែ​បូ​រ​ណ៍​ ​ស​ម្ពោ​ធ​ដា​ក់​ឲ្យ​​ប្រើ​ប្រា​ស់​នៅ​ផ្លូ​វ​ក្រា​ល​កៅ​ស៊ូ​ ​ទ្វា​រ​ទឹ​ក​តំ​​ប​ន់​ប្រ​វ​ត្តិ​សា​ស្ត្រ​ស​ម្តេ​ច​ពិ​ជ័​យ​សេ​នា​ ​ទៀ​ ​បា​ញ់​ ​​និ​ង​ដាំ​កូ​ន​ឈើ​ចំ​នួ​​ន​២​,០​០​០​ដើ​ម​ ​​ជា​ប្រ​ភេ​ទ​ដើ​ម​គ​គី​​រ​ ​ដែ​ល​ស្ថិ​ត​នៅ​ឃុំ​ជ្រោ​យប្រ​​ស់​ ​ស្រុ​ក​កោះ​កុ​ង​ ​ខេ​ត្ត​កោះ​កុ​ង​។​

​ស​ម្តេ​ច​ពិ​​ជ័​យ​សេ​នា​ ​ទៀ​ ​បា​ញ់​ ​បា​ន​លើ​ក​ឡើ​ង​ថា​ ​ស​ម្តេ​ច​មា​​ន​សេ​ច​ក្តី​សោ​ម​ន​ស្ស​រី​​ក​រា​យ​ក្រៃ​លែ​ង​ដោ​យ​ស​ម្តេ​ច​បា​ន​មើ​ល​ឃើ​ញ​កា​រ​អ​ភិ​​វឌ្ឍ​កា​រ​រី​ក​ច​ម្រើ​ន​ ​លើ​គ្រ​ប​វិ​ស័​យ​នូ​វ​ស​មិ​ទ្ធ​ផ​ល​នា​នា​ ​ក្នុ​ង​ទឹ​ក​ដី​ខេ​ត្ត​កោះ​កុ​​ង​ ​ដែ​ល​ប្រែ​ក្លា​យ​ពី​ភា​ព​ស្ងា​ត់​ជ្រ​ងំ​មា​​ន​ភា​ពអ៊ូអរ​ ពី​​​ភា​​​ព​​​​​​លំបា​​ក​ម​ក​ជា​ភា​ព​ងា​យ​ស្រួ​ល​ ​ក្នុ​ង​ទាំ​​ង​កា​រ​ធ្វើ​ច​រាចរណ៏ ​​ផ្នែ​ក​វិ​ស័​យ​ទេ​ស​ច​រណ៍​​ និ​​ង​សេដ្ឋ​កិ​ច្ច​បា​ន​យ៉ា​ង​ឆា​ប់​រ​ហ័​ស​ដោ​យ​នឹ​ក​ស្មា​ន​មិ​ន​ដ​ល់​ក្នុ​ង​ខេ​ត្ត​កោះ​កុ​ង​។​

សម្ដេចបន្ដថា ឃុំជ្រោយប្រស់ ស្រុកកោះកុងតំបន់នេះស្ងាត់ជ្រងំ មានតែព្រៃគ្មានផ្លូវគ្មានមនុស្សរស់នៅច្រើនទេ ហើយតំបន់នេះក៍ជាកន្លែងដែលសម្តេចបានលាក់ខ្លួនតស៊ូប្រឆាំង ជាមួយរបបប្រល័យប៉ុល ពតផងដែរ។ អីឡូវតំបន់នេះបានប្រែក្លាយទៅជាតំបន់ដែលមានសក្តានុពលអេកូទេសចរណ៍ ពោពេញទៅដោយសមិទ្ធផលនានាជាច្រើន ដែលអាចទាញ់ទាញផ្នែកវិស័យទេចរណ៍ចូលមកកម្សាន្ដបានច្រើនទាំងភ្ញៀវជាតិ អន្តរជាតិផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា អរគុណសន្តិភាព នយោបាយឈ្នះឈ្នះ! មានសន្តិភាពទើបយើងមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ មានធនធានមនុស្សនៅទូទាំងប្រទេស មានសន្តិភាព គឺស្ថិតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ មានគណបក្សប្រជាជនតែមួយគត់ ជាទំនុកទុកចិត្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេស មើលឃើញនូវសម្ធិផលនានាការរីកចម្រើនគ្រប់វិស័យរហូតដល់មូលដ្ឋាន ប្រជាពលរដ្ឋមានសុខសុវត្ថិភាព មានសេរីភាព មានសិទ្ធិពេញលេញមានជីវភាពធូរធារ។

បើតាមការលើកឡើងរបស់សម្ដេចពិជ័យសេនា ទៀ បាញ់, ដើម្បីឆ្លើយតបដឹងគុណការដឹកនាំសម្តេចតេជោ ហ៊ុន សែន គាំទ្រសម្តេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសបន្ត ដូច្នេះសូមអញ្ជើញប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនឲ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលមានលេខរៀងទី១៨ ស្លាកសម្គាល់សញ្ញា «ទេវតាបាចផ្កា»៕

Leave a Reply

Your email address will not be published. Required fields are marked *