ព័ត៌មានជាតិ

ឯក​ឧត្ត​ម​​​ ​ឧ​​ប​នា​យក​រ​ដ្ឋ​ម​ន្រ្តី​​​​ ​កែ​​ ​គឹ​ម​យ៉ា​ន​​​​ ​ប​ន្ត​យ​ក​អំ​ណោ​យ​ ​ស​ម្តេ​ច​តេ​ជោ​​ ​និ​ង​សម្តេ​​ច​ ​ប៊ុ​ន​​​រ៉ា​នី​​​ ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ​រ​ង​កា​រលំ​បា​ក​ ដោ​យ​សា​​រ​ជំ​ន​ន់​ទឹ​ក​ភ្លៀ​ង ចំ​​នួ​ន​១​៦​៨​គ្រួ​សា​រ ​​នៅ​​ស្រុ​ក​ម​ង្គ​ល​បូ​រី​​​ ​

ខេត្ត​ប​ន្ទា​យ​មា​ន​ជ័យ​​ ៖​​ ​ថ្ងៃ​​​​ទី​៥​​​ ​ខែ​តុ​លា​​​ ​ឆ្នាំ​​​​២​០​២​២​​​នេះ​​​ ​ឯ​​ក​ឧ​ត្ត​ម​​​ ​ឧ​​ប​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​​​ ​​កែ​​​ ​គឹ​ម​យ៉ា​ន​​​ ​​ប្រ​ធា​ន​អា​ជ្ញា​ធ​រ​ជា​តិ​​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​គ្រឿ​​ង​ញៀ​ន​​​ ​និ​ង​ប្រ​​ធា​ន​ក្រុ​ម​កា​រ​ងា​រ​រា​ជ​រ​ដ្ឋា​​ភិ​បា​ល​ចុះ​មូ​ល​ដ្ឋា​ន​ខេ​​ត្ត​ប​ន្ទា​យ​មា​ន​ជ័​​​​អ​​ម​ដោ​យ​ក្រុ​ម​កា​រ​ងា​រ​​បា​ន​អ​ញ្ជើញ​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ជា​មួ​យ​ប​ង​ប្អូ​ន​ប្រ​ជា​​ព​ល​រ​ដ្ឋ​ដែ​ល​ជួ​ប​​កា​រ​លំ​បា​ក​ដោ​យ​សា​រ​​ជំ​ន​ន់​ទឹ​ក​ភ្លៀ​ង​ ​ចំ​នួ​ន​១​៦​៨​គ្រួ​​សា​រ​​​ ​នៅ​ឃុំ​ចំ​ណោ​ម​​​ ​និ​ង​ឃុំ​ប​ត់​​ត្រ​ង់​ ​ស្រុ​ក​ម​ង្គ​ល​បូ​រី​​​ ​ខេ​ត្ត​​​ប​ន្ទា​យ​មា​ន​ជ័​យ​​​​ ​។​ ​

​ក្នុ​ង​​នា​ម​ប្រ​ធា​ន​ក្រុ​ម​កា​រ​ងា​​រ​​ ​ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានថ្លែងថា​ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែន​ តែងតែយកចិត្តទុកដាក់អំពីទុក្ខលំបាក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាល:ទេស:​ ពិសេសការលំបាកនៃជំងឺកូវីដ-១៩​ និងការលំបាកនៃជំនន់ទឹកភ្លៀងនាពេលនេះ​ ដែលតំរូវឱ្យយើងទាំងអស់គ្នាត្រូវតែរួមគ្នាដោះស្រាយផ្តល់នូវស្បៀង និងថ្នាំពេទ្យ និងត្រៀមមធ្យោបាយនានាដើម្បីអន្តរាគមន៍ជួយប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ​ណែនាំគាត់ពីវិធានប្រុងប្រយ័ត្ន​ សង្រ្គោះបឋម​ អនាម័យរក្សាសុខភាព​នានានិងត្រៀមលក្ខណជួយវិស័យសេដ្ឋកិច្ចគ្រួសារពួកគាត់ពេលទឹកស្រកចុះទៅវិញ។

ក្នុងឱកាសនោះ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានថ្លែងបន្តដោយបានសម្តែងនូវការចូលរួមសោកស្តាយ​ចំពោះក្រុមគ្រួសារដែលបាត់បង់ទ្រព្យសម្បត្តិនិងសមានទុក្ខក្រៀមក្រំចំពោះក្រុមគ្រួសារដែលបាត់បង់សមាជិកគ្រួសារដោយសារជំនន់ទឹកភ្លៀង។

ក្នុងឱកាសនោះ​ដែរ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បាននាំអំណោយរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​រ៉ានី​ ហ៊ុន​ សែន​ ​ចែកជូន ដើម្បីសម្រាលនូវការលំបាក:
១.ប្រជាពលរដ្ឋ​ចំនួនសរុប១៦៨គ្រួសារនៅឃុំចំណោម​ និងឃុំបត់ត្រង់​ ដោយក្នុង០១គ្រួសារៗទទួលបាន​អង្ករ ១០គីឡូក្រាម  មី១កេស ត្រី ខ៥កំប៉ុង ទឹកសុីអុីវ ៣ដប ទឹកត្រី ៣ដប មុង ១ សារុង១ ថវិកា ២មុឺនរៀល
២.ជូនគ្រួសារដែលមានសមាជិកស្លាប់ដោយទឹកជំនន់៥គ្រួសារ ក្នុង១គ្រួសារៗថវិកា៥០ម៉ឺនរៀល។
៣​.​ នគរបាល​ កងរាជអាវុធហត្ថ​ ទាហាន ប្រជាការពារភូមិ កងពលលេខ៥១ ក្រុមគ្រូពេទ្យក្នុង១អង្គភាព/ក្រុម​ថវិកា៥០មុឺនរៀល
៤.ឧបត្ថម្ភសាលាស្រុក ១លានរៀល
៥. យុវជនសសយក ១០ម៉ឺនរៀល
៦.ទូកងឈ្មោះមង្គលបូរីមានជ័យបារីនាយកសន្តិភាព​ ១លានរៀល
៧. ប្រគេនបច្ច័យវត្តចំណោម១លានរៀល ទឹកត្រី ៣យួរ ទឹកស៊ីអ៊ីវ ៣យួរ ត្រីខ ៣កេស អង្ករ ១០០គីឡូ ។
៨.កុមារតូចៗ​ ថវិកា១លានរៀលផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *