ព័ត៌មានជាតិ

អតី​តយុ​ទ្ធ​ជ​ន ចំ​នួ​ន​១​៥​៥​​គ្រួសា​រ​ ទ​ទួ​ល​អំ​​ណោ​យ​ដ៏​​ថ្លៃ​​​ថ្លា​​​រ​​​ប​​ស់​ ​ស​​ម្តេ​​​​ច​​​តេ​ជោ​​​ ​​ហ៊ុ​​​​ន​​​ ​​សែ​​​​ន​​ ​​​នា​​​យ​​​ក​​​រ​ដ្ឋ​​ម​​​ន្ត្រី ​​នៃ​​​ព្រះ​​​រា​​​ជា​​​ណា​​​ច​​​ក្រ​​​ក​ម្ពុ​​ជា ពី​អា​ជ្ញា​ធ​រ​ខេ​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​

ខេត្តឧ​ត្ត​រ​មាន​ជ័​យ ៖​ អ​តី​ត​យុ​ទ្ធ​ជន​ដែ​ល​កំ​ពុ​ង​រ​ស់​នៅ​លើ​ដីស​ម្ប​ទា​ន​ស​ង្គ​ម​កិ​ច្ច​ខេ​ត្តឧ​ត្ត​រ​មា​ន​ជ័​យ​ចំ​នួន​១​៥​៥​គ្រួ​សា​រទ​ទួ​ល​ ​អំ​ណោយ​ដ៏​ថ្លៃ​ថ្លា​រ​ប​ស់​ស​ម្តេ​ច​តេជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​នា​យ​ក​រដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុ​ជា​ ​តា​ម​រ​យៈ​ឯ​កឧ​ត្ត​ម​ ​ប៉ែ​ន​ ​កុស​ល្យ​ ​អ​ភិ​បា​ល​នៃ​គ​ណៈ​​អភិ​បា​ល​ខេ​ត្ត​ឧ​ត្ត​រ​មា​ន​ជ័យ ។ ​ពិធី​នេះ​ធ្វើ​ឡើ​ង​នៅ​រ​សៀល​​ថ្ងៃទី​២​៦ ខែ​សី​ហា​ ​ឆ្នាំ​២​០​២​១​ ​ដែ​ល​ស្ថិ​ត​ក្នុ​ង​ភូ​មិ​ស្រះ​ទឹក​តេ​ជោ​សែ​ន​ជ័​យ​ ​ឃុំ​ចុ​ង​កា​ល់​ ​ស្រុក​ចុ​ង​កា​ល់​ ​ខេ​ត្ត​ឧ​ត្តរ​មា​ន​ជ័​យ ។​

ក្នុ​ងឪ​កា​ស​នេះ​ដែរ ឯ​ក​​​ឧ​ត្ត​ម​ ​ប៉ែ​ន​ ​កុ​ស​ល្យ​ ​អ​ភិបា​ល​ខេ​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​បា​ន​ថ្លែ​ង​ ​ពាំ​នាំ​​នូវ​កា​រ​ផ្តាំ​ផ្ញើ​សា​ក​សួ​រ​សុ​ខ​ទុ​ក្ខ​​ពី​សំ​ណា​ក់​ស​ម្តេ​ច​តេ​ជោ​ ហ៊ុ​ន ​​សែ​ន ប្រ​​​ធា​ន​ស​មា​គ​ម​អ​តី​ត​យុទ្ធ​​ជន​ក​​ម្ពុ​ជា ​ដែ​ល​ជា​និ​ច្ច​កា​ល​ ស​ម្តេ​ច​តែ​ង​តែ​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់គិ​​ត​គូ​រ​ពី​សុ​ខ​ទុ​ក្ខ​និ​ង​ជី​វ​ភា​ព​រ​ស់​នៅ​រ​ប​ស់ប​​ងប្អូ​ន​អ​តី​ត​យុ​ទ្ធ​ជ​ន​គ្រ​ប់​ពេ​ល​វេ​លា​ ​ជា​ពិ​សេ​ស​ក្នុ​ង​កា​លៈ​ទេ​សៈ​ដែ​ល​ពិ​ភព​លោ​ក​និ​ង​ប្រ​ទេ​ស​​ជាតិ​កំ​ពុ​ង​រ​ង​គ្រោះ​ដោ​យ​កា​រ​ឆ្ល​ង​រី​ក​រា​ល​ដាល​មេរោ​គ​ ​គូ​វី​ដ​ ​១​៩​ ។​

ឯកឧត្តមអភិបាលខេត្ត ក៍បាន អំពាវនាវឱ្យបងប្អូនយើងជាអតីយ យុទ្ធជន ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីជំងឺគូវីដ ១៩ និងត្រូវថែទាំសុខភាព ឲ្យបានល្អ។

ឯកឧត្តមអភិបាលខេត្តក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ ក្រាម មី១កេស ត្រីខ១ យួរ ទឹកស៊ីអ៊ុវ ១យួរ ប៊ីចេង ១ថង់ អំបិល ១ថង់ និងសំភារៈប្រើប្រាស់មួយចំនួនផងដែរ។

បងប្អូនអតីតយុទ្ធជនបានគោរពអំណរអរគុណសម្តេចតេជោហ៊ុនសែន ដែលបានផ្ដល់ទាំង ដីធ្លី ទាំងផ្ទះថ្មី និងគ្រឿងឧបភោគបរិភោគ សម្រាប់ពួកគាត់រស់នៅតាមរយៈ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម និងឯកឧត្តម ប៉ែន កិសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដែលបានចាត់តាំងបណ្ដាលមន្ទីរអង្គភាពជុំវិញខេត្ត ឲ្យចងសម្ព័ន្ធមេត្រីភាព ដើម្បីមើលថែទាំ ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ពួកគាត់ថែមទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *