ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត រួមនឹងក្រុមការ
ងារ នៅព្រឹកថ្ងៃទី១៥ខែមីនា ឆ្នាំ២០២២ បានចុះសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិតាតាន់ ឃុំព្រៃគ្រីជើង ចំនួន៤៥៦គ្រួសារ រងផលប៉ះពាល់ដោយជំងឺកូវីដ១៩ និងឧបត្ថម្ភស៊ីម៉ង់ត៍ ចំនួន៤០ តោន ជូនអាជ្ញាធរឃុំសម្រាប់ធ្វើផ្លូវបេតុងក្នុងឃុំព្រៃគ្រីជើង ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
ឯកឧត្តមអភិបាលខេត្តនៅក្នុងឱកាសនោះក៏បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋថា ដើម្បីទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឍគ្រប់វិស័យនៅក្នុងមូលដ្ឋាន ប្រជាពលរដ្ឋយើងត្រូវតែចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺភូមិឃុំមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ គ្មានចោរកម្មគ្មានគ្រឿងញៀនគ្មានក្មេងទំនើងនិងគ្មានអំពើហឹង្សានៅក្នុងគ្រួសារ ។
ឯកឧត្តមបានបន្តទៀតថា តាមគម្រោងផែនការរបស់ខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ និងកសាងស្ពានចំនួន១០កន្លែង នៅតាមផ្លូវមាត់ទន្លេ ពីឃុំកោះថ្កូវទៅមកកាន់ទីរួមស្រុកជលគិរី ។
ក្នុងនោះផ្លូវពីសាលាស្រុកជលគីរីទៅកាន់ឃុំពាមឆ្កោក គឺក្រុមហ៊ុនកូរ៉េនិងជួយកសាងជាផ្លូវបេតុង ហើយផ្លូវនៅក្នុងឃុំព្រៃគ្រីជើងទាំងអស់ និងកសាងជាផ្លូវបេតុងផងដែរ ជាមួយគ្នានេះដែរ ឯកឧត្តមបានសន្យាថា នឹងអភិវឌ្ឍន៍ស្រុកជលគីរីអោយក្លាយទៅជាតំបន់ទេសចរណ៍ទាក់ទាញ ដើម្បីលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋយើង។
ឯកឧត្តមក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំទាំងអស់សូមរួមគ្នាអនុវត្តវិធានការ ៣កុំនិង៣ការពារ ដើម្បីចូល
រួមគ្នាទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ឬអូមេក្រុងនៅក្នុងមូលដ្ឋានរបស់យើង។
នៅក្នុងកម្មវិធីខាងលើនេះ ឯកឧត្តមនិងក្រុមការងារ ក៏បានចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៤៥៦គ្រួសារ នៅក្នុងភូមិតាតាន់ ឃុំព្រៃគ្រីជើងដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ ដោយក្នុង១គ្រួសារៗទទួលបាន អង្ករ១០ គីឡូ
,ត្រីខ១យួរ ,ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរផងដែរ ៕