ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រ​សួ​ង​​ព័​ត៌មា​ន​ ស្នើ​​សុំ​ភាគី​ជប៉ុ​ន​​ ​ជួ​យ​ក្រ​សួ​ង​ព័​ត៌​មា​ន​ក​ម្ពុជា ​លើកា​រ​ធ្វើ​​ទំនើ​​ប​កម្ម​​ប្រ​ព័​ន្ធផ្ស​​ព្វផ្សា​​យ

រាជធានីភ្នំពេញ ៖ រ​ដ្ឋ​មន្ត្រីក្រ​សួ​ង​ព័​ត៌​​មា​នបា​ន​ស្នើ​​សុំឯ​​ក​ឧ​ត្ដ​ម​ ​ឯក​អ​គ្គ​រា​ជ​ទូ​ត​ជ​ប៉ុ​ន​ ​ជួ​​យក្រ​សួ​ង​ព័​ត៌​មា​​ន លើ​កា​​រធ្វើ​​ទំនើ​​ប​ក​ម្ម​ប្រព័​ន្ធ​​ផ្ស​ព្វ​ផ្សាយ​ ​ដើ​ម្បី​ឱ្យ​​ឆ្លើ​យ​ត​ប​ទៅ​នឹ​ង​កា​រ​វិ​វ​ឌ្ឍ​រី​ក​ច​ម្រើ​ន​ប​ច្ចេ​ក​វិ​ទ្យា​នា​ពេ​ល​ប​ច្ចុ​ប្ប​ន្ន​។​ ​នេះ​គឺ​ជា​កា​រ​លើ​ក​ឡើ​ង​រ​ប​ស់​ឯ​ក​ឧ​ត្ដ​ម​ ​នេ​ត្រ​ ​ភ​ក្រ្ដា​ ​រ​ដ្ឋ​ម​ន្រ្ដី​ក្រ​សួ​ង​ព័​ត៌​មា​ន​ ​ក្នុ​ង​ឱ​កា​ស​អ​នុ​ញ្ញា​ត​ឱ្យ​ឯ​ក​ឧ​ត្ត​ម​ ​UE​​NO​ ​A​t​s​​u​s​h​i​ ​ឯ​ក​អ​គ្គ​រា​ជ​ទូ​ត​ជ​ប៉ុ​ន​ប្រ​ចាំ​នៅ​ក​ម្ពុ​ជា​​ ចូ​​លជួ​​ប​ស​ម្តែ​ង​កា​រគួ​​រ​ស​ម​ ​និ​ង​ពិ​ភាក្សា​កា​រ​ងា​រ​ ​​ដើ​ម្បី​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រ​ក្នុ​​ង​ក្រ​ប​ខ​ណ្ឌ​នៃ​វិ​ស័​យ​ព័​ត៌​មា​ន​ ​នា​ព្រឹ​ក​ថ្ងៃ​ទី​០​៦​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​ទី​ស្ដី​កា​រ​ក្រ​សួ​ង​ព័​ត៌​មា​ន​។​

​​ឯក​​ឧ​ត្ត​ម​ ​នេ​ត្រ​ ​ភ​ក្រ្ដា​ បា​ន​ថ្លែ​ង​​ថា​ក្រ​​សួ​ង​ព័​ត៌​មា​ន ​នឹង​ធ្វើ​ទំ​នើ​ប​ក​ម្ម​ស្ថា​​ប័​ន​រ​ប​ស់​ខ្លួ​ន​ដោ​យ​រៀ​ប​ចំ​ទី​ក​ន្លែ​ង​ស​ម្រា​ប់​បំ​ពេ​ញ​កា​រ​ងា​​រ និង​​កា​រ​អ​ភិ​វ​ឌ្ឍ​ធ​ន​ធា​ន​ម​នុ​ស្សដើ​ម្បី​ឆ្លើ​យ​ត​ប​នឹ​ង​កា​រ​វិ​វ​ឌ្ឍ​នៃ​ប​ច្ចេ​​ក​វិ​ទ្យា​ ​និ​ង​ប​រិ​ប​ទ​ស​​ង្គ​ម​ប​ច្ចុ​ប្ប​ន្ន​។​ ​ទា​ក់​ទ​ង​នឹ​ង​កា​រ​ប្រ​ឆាំ​ង​​ព័​ត៌​មា​ន​ក្លែ​ង​ក្លា​យ​ ​ឯ​ក​ឧ​ត្ត​ម​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ព័​ត៌​មា​ន​បា​ន​ប​ញ្ជា​ក់​​ផ​ងដែ​​រថា​ ​ ​នេះ​គឺ​ជា​ប​ញ្ហា​រួ​ម​ដែ​ល​ប​ណ្តា​ប្រ​ទេ​​ស​ទាំ​ង​អ​ស់​ត្រូ​វ​រួ​ម​គ្នា​ក្នុ​ង​កា​រ​ទ​ប់​​ស្កា​ត់ ព្រោះ​ព័​​ត៌​មា​ន​ក្លែ​ង​ក្លា​យ​វាមា​ន​គ្រោះ​ថ្នា​ក់​ស​ម្រា​ប់​ស​ង្គ​ម។ ឯកឧត្តមក៏ជម្រាបជូនឯកអគ្គរាជទូតជប៉ុនដោយអះអាងថា ក្រសួងព័ត៌មាន នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងវិធានការទប់ស្កាត់។ ជាងនេះទៅទៀត ក្រសួងព័ត៌មាន នឹងរៀបចំឱ្យមានស្តង់ដារប្រតិបត្តិជាតិរួមមួយនៃក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មានអនុវត្តន៍។

ក្នុងឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានស្វាគមន៍ចំពោះជំនួបទ្វេភាគីជាមួយភាគីជប៉ុនដោយបានគូសបញ្ជាក់ថា ឯកឧត្តមឯកអគ្គរាជទូតជប៉ុនគឺជាមន្ត្រីការទូតទី១ ដែលឯកឧត្តមបានជួបពិភាក្សាក្រោយពេលឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជានិងជប៉ុនជាពិសេសនៅឆ្នាំ២០២៣ នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រជប៉ុន។
ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ពីទំនាក់ទំនងល្អរវាងជប៉ុននិងកម្ពុជា និងបានលើកបង្ហាញពីសមិទ្ធផលជាច្រើននៃទំនាក់ទំនងការទូត ដែលជប៉ុនបានជួយដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាក្នុងការកសាងបន្ទប់ផ្សាយ ព្រមទាំងផ្តល់នូវសម្ភារផ្សព្វផ្សាយកាលពីឆ្នាំ១៩៩៨ រួមនឹងការផ្តល់នូវកម្មវិធីទូរទស្សន៍ផ្សេងៗទៀតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មានក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតរ៉ូបូតឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យនាពេលកន្លងទៅដែលឯកឧត្តមមានជំនឿថាតាមរយៈកម្មវិធីនេះនឹងជួយឱ្យយុវជនខ្មែរ មានការសិក្សាកាន់តែច្រើនលើផ្នែកវិទ្យាសាស្ត្រនិងវិស្វករ។

ជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរាជទូតក៏បានលើកឡើងពីការប្រឆាំងនឹងព័ត៌ មានក្លែងក្លាយផងដែរ និងបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយូរអង្វែងទៅមុខជាមួយក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា បានជម្រាបជូនឯកឧត្តម ឯកអគ្គរាជទូតជប៉ុន អំពីការដាក់ ចុះយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពមានបេសកកម្មជាប្រវត្តិសាស្ត្រចំនួន ២ គឺថែរក្សានិងថែបំប៉នសន្តិភាព និងទី២ គឺកសាងនិងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះប្រទេសជប៉ុនដែលបានគាំទ្រនិងផ្តល់កម្មវិធីផ្សេងសម្រាប់បង្កើតខ្លឹមសារសម្បូរបែបសម្រាប់ពលរដ្ឋខ្មែរ។ ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់ពីការសន្យាបន្តទំនាក់ទំនងល្អ ជាមួយនឹងការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែលបានជួយប្រទេសកម្ពុជា។
សូមជម្រាបជូនថា ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ក៏បានអញ្ជើញចុះពិនិត្យមើលសមិទ្ធផល និងសម្ភារបច្ចេកទេស នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលជាជំនួយរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន៕ប្រភព អាកាប៉េ

Leave a Reply

Your email address will not be published. Required fields are marked *