ព័ត៌មានសន្តិសុខសង្គម

រថយ​ន្ត​​ដឹ​​ក​​​​​​​អ​​ង្គា​​​​​​​ម​​​​​​​​ពី​​​លើ​ ​លួ​ច​ដឹក​​​​​​​​ឈើ​​​​​​ពី​​​ក្រោ​​​ម ​​​​​ជ្រុល​​​ច​ង្កូ​ត​​​ក្រ​ឡាប់ ​​ស្លា​ប់​​​ម្នា​ក់ ​​រ​បួ​ស​ធ្ង​ន់​​​៣​​នា​ក់ ​​នៅ​​​ម​ណ្ឌ​ល​គិ​រី​​​

ខេត្តម​ណ្ឌ​ល​គិរី​ ៖ នៅ​​​រ​សៀ​ល​​​ថ្ងៃ​ទី​​​៣​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​​​២​០​២​២​ ​តា​ម​ផ្លូ​វ​​​ជា​តិ​​​លេ​ខ​​៧​៦​A​ ​ត្រ​ង់​ចំ​ណុ​ច​​អូ​​រ​​​ងើយ​ ​ស្ថិ​ត​នៅ​​​ក្នុ​ង​ភូ​មិ​​​អ​ណ្តូ​ង​​​ក្រ​ឡឹ​ង​ ​ឃុំ​​​សែ​ន​​​​មនោ​​​រ​ម្យ​ ​ស្រុ​ក​​អូ​រ​រាំ​ង​ ​ខេ​ត្ត​ម​ណ្ឌ​ល​គិរី​ ​រ​ថ​​យ​ន្ត​​​វេ​​អ​ង​​​ដឹ​ក​​​អ​ង្គា​​​ម​​​ពី​លើលួចដឹក​​​ឈើ​​​ពី​ក្រោ​ម​ ​បា​ន​​​ក្រ​ឡា​ប់​​​ចេ​ញ​​​ឈើ​​នៅ​តា​ម​​​ចិ​​​ញើ​​​ម​​​ផ្លូ​វ​ ​មា​ន​កា​រ​​​ភ្ញា​ក់​ផ្អើ​ល​​​ដ​ល់​​​ប្រ​ជា​ព​ល​រ​ដ្ឋ​​​កំ​​ពុង​​ធ្វើដំ​ណើ​​​រ​​​តា​ម​​​ដ​ង​ផ្លូវ​​​ចោ​ម​រោ​ម​​​ឈ​រ​​​មើ​ល​ ​។

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​ដែល​ក្រឡាប់​នោះ​ម៉ា​កវេ​អង ពាក់​ស្លាក​លេខ​ស្វាយរៀង​3A-0854 ដឹក​អង្កាម​ពីលើ ឈើ​នៅ​ពីក្រោម ចេញពី​ស្រុក​កោះ​ញែក​ឆ្លងកាត់​ខេត្តមណ្ឌលគិរី​ឆ្ពោះទៅកាន់​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្តកំពង់ចាម មកដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ រថយន្ត​នេះ​បាន​ចុះ​ចំណោត​ក៏​ដាច់​ហ្វ្រាំង​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​ចេញ​សុទ្ធតែ​ឈើ​ពេញ​នៅ​ចិញ្ចើមផ្លូវ​។

​ប្រភព​បានបញ្ជាក់​ទៀតថា រថយន្ត​១​គ្រឿង​នេះ​ដឹកឈើ​គ្រឿងផ្ទះ ឈើ​ថ្មី​នៅ​ពីក្រោម និង​ឈើ​ចាស់​នៅ​ពីលើ ហើយ​ដាក់​អង្កាម​ពីលើ​ឈើ​បិទបាំង​ភ្នែក​មហាជន​និង​សមត្ថកិច្ច សង្ស័យ​មិនមាន​ច្បាប់ទម្លាប់​អ្វី​នោះទេ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅក្នុង​រថយន្ត​នេះ មាន​មនុស្ស​ចំនួន​៤​នាក់ រួមទាំង​អ្នកដំណើរ​៣​នាក់ ហើយ​បាន​ស្លាប់​ម្នាក់​នៅក្នុង​គំនរ​ឈើ និង​របួសធ្ងន់​៣​នាក់ ត្រូវបាន​គេ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ជួយសង្គ្រោះ ប៉ុន្តែ​អ្នក​ទាំង​៣​នាក់​នោះ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

​បច្ចុប្បន្ន រថយន្ត​និង​ឈើ​ត្រូវបាន​មន្ត្រី​បរិស្ថាន បាន​រឹបអូស​យកមក​រក្សាទុក​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *