ព័ត៌មានសន្តិសុខសង្គម

ជន​អ​ន្តោ​ប្រ​វេ​ស​ន៍​​​ខុ​ស​ច្បា​ប់ ​​ជ​ន​​ជាតិ​​ថៃ ​​ចំ​នួ​ន​​​៦​៦​​​នា​ក់ ត្រូ​វ​បា​ន​ស​ម​ត្ថ​កិ​ច្ចក​ម្ពុ​ជា​ ប្រ​គ​ល់​​​ទៅ​​​ឲ្យ​ថៃ​​​វិញ

ខេ​ត្ត​​ប​ន្ទា​យ​មា​ន​ជ័​យ​ ៖ ​​​ ​​កា​ល​ពី​​​ម៉ោ​ង​​​១​០​ ​និ​​ង​​​៤​០​ ​នា​ទី​​​ថ្ងៃ​ត្រ​ង់​​​ថ្ងៃ​ទី​​​១​៥​ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ ​២​០​២​១​​ ​នៅ​​​នៅ​លើ​​​ស្ពា​ន​​​មិ​ត្ត​ភា​ព​​​ក​ម្ពុ​ជា​ ​ថៃ​ នៃ​​​​ច្រ​ក​ទ្វា​រ​ព្រំ​ដែ​ន​​​អ​ន្ត​រ​ជា​តិ​​​ប៉ោ​យ​ប៉ែ​ត​ ​-​​ខ្ល​ង​​​លឹ​ក​ អា​ជ្ញា​ធ​រ​​​ក​ម្ពុ​ជា​​​បា​ន​ប្រ​គ​ល់​​​ទៅ​​ឲ្យ​​ប្រទេ​ស​​ថៃ​​​​នូ​វ​​​ជ​ន​អ​ន្តោ​ប្រ​វេ​ស​ន៍​​​ខុ​ស​ច្បា​ប់​​​ជ​ន​ជា​តិ​​​ថៃ​​​ចំ​នួន​ ​៦​៦​​​នា​ក់​​ ​​ស្រី​​​២​៤​​​នា​ក់​។​​​

​ពិធី​ប្រគល់​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជនជាតិ​ថៃ ទៅ​ឲ្យ​ប្រទេស​ថៃ​នោះ មានការ​ចូលរួម​ពី ឧ​ត្ត​ម​សេនីយ៍​ទោ យី គា​លី អនុប្រធាននាយកដ្ឋាន​អន្តោប្រវេសន៍ ទទួល​ទិស​ច្រកទ្វារ​ទី​១ ព្រមទាំង​មន្ត្រី​២៥​នាក់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​សម វណ្ណ​វីរ​: ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង តំណាង​ភាគី​កម្ពុជា និង​លោក ប៉ាន​យ៉ា​រ៉ា​ក់ ពុល​ថាប់ (Mr Panyarak Poolthup ) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា តំណាង​ភាគី​ថៃ និង​លោក​ឧ​មទោ ស៊ុ​រ​:​ឆេ​ត ហាក់​ផាន អគ្គ​ស្នងការរង អន្តោប្រវេសន៍​ថៃ លោក ព្រី​ន​យ៉ា ពោធិ៍សាត់ អភិបាលខេត្ត ស្រះកែវ ប្រទេស​ថៃ និង​សហការី​ចំនួន​៣០​នាក់ ។

ក្រោយ​ពិធី​ផ្ទេរ​ប្រគល់​បានបញ្ចប់ ភាគី​ទាំង​ពីរបាន​ជួបពិភាក្សា​ដើម្បី ផ្លាស់ប្តូរ​យោបល់ និង​សុំ​ឲ្យ​មានការ​យោគយល់​គ្នា ទៅវិញទៅមក នៅក្នុង​កាល​:​ទេស​: មេរោគ​កូ​វីដ​១៩​នេះ ។​

យោង​មន្ត្រី​សមត្ថកិច្ច​បានអោយ​​ដឹង ​នៅ​ល្ងាច​ថ្ងៃទី​១៥ ​ខែវិច្ឆិកា ​ឆ្នាំ​២០២១​ថា​ ជនអន្តោប្រវេសន៍​ខុសច្បាប់​ជនជាតិ​ថៃ​ទាំងនោះ បាន​ឆ្លងដែន​ខុសច្បាប់​មក​កម្ពុជា​ជា​បន្តបន្ទាប់​តាមផ្លូវ​គោក ផ្លូវទឹក​មក​កម្ពុជា​ដើម្បី​ធ្វើ​ការងារ​មួយចំនួន មាន​ល្បែង​តាម​អន​ឡាញ នៅតាម​កាស៊ីណូ មាន​ក្រុមហ៊ុន​ឬ​អាជីវកម្ម​ជំនួញ​ជាដើម​។​ ​ហើយ​ត្រូវបាន​កម្លាំងចម្រុះ​កម្ពុជា​ឃាត់​ចាប់ខ្លួន បន្តបន្ទាប់ ហើយ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​ខ្លះ ស្នាក់​នៅក្រោម​ការត្រួតពិនិត្យ​ខ្លះ​។ ប៉ុន្តែ ដោយមាន​ការចចារ សម្របសម្រួល​រវាង​ក្រុមចម្រុះ​នៃ​ភាគី​ទាំង​២ ទើប​ឈានដល់​យោគយល់​គ្នា រហូត​មានការ​ដោះលែង រួច​ប្រគល់អោយ​ភាគី​ថៃ​វិញ ៕

Leave a Reply

Your email address will not be published. Required fields are marked *