ខេត្តកំពង់ឆ្នាំង ៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងនិងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៦:២០នាទី កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានអ.ហក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធករណី សមគំនិតអំពើរំលោភលើទំនុកចិត្ត ប្រព្រឹត្តិកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៦:២០នាទី នៅចំណុច ភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ច អ.ហ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន : ១.ឈ្មោះ យឹម ណារ័ត្ន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មុខរបរមេផ្ទះ។ ២.ឈ្មោះ ញឹម បញ្ញា ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្កកំពង់ឆ្នាំង មុខរបរមិនពិតប្រាកដ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានជំនាញកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅអយ្យកា ៕