ព័ត៌មានសន្តិសុខសង្គម

ស​ម​ត្ថ​​កិ​​​ច្ច​​​​​​​ជំ​​​នាញ​​​​គ្រឿ​​​ង​​​ញៀ​​​ន​​​​​​ក​​​ម្ពុ​​ជា ​ប​ង្ក្រា​ប​​​ក​រ​ណី​​ជួ​ញ​ដូ​រ​​​គ្រឿង​ញៀ​ន​​ឆ្ល​ងដែ​ន ​​​រឹប​អូ​ស​​​គ្រឿ​ង​ញៀ​ន ​​១​៦​៧​​គី​​​ទ្បូ​​​ក្រា​ម​ ​ឃា​ត់ខ្លួ​ន​​ ជ​ន​ជា​តិ​​​កា​ណា​ដា​​​ម្នាក់​

រាជ​ធានី​​​ភ្នំ​ពេ​ញ​ ៖​ ​ស​ម​ត្ថ​កិ​ច្ច​​​ជំ​នាញ​​​គ្រឿ​ង​ញៀ​ន​​​ក​ម្ពុ​ជា ​​បាន​​​បើ​ក​​​ប្រ​តិ​ប​ត្តិ​កា​រ​ ​ប​ង្ក្រា​ប​​ក​រ​ណី​​​ជួ​ញ​ដូ​រ​​​គ្រឿ​ង​ញៀ​ន​​​ឆ្ល​ង​ដែ​ន​​​ខុស​ច្បា​ប់​​​ដោ​យ​បា​ន​​​រឹ​ប​អូស​​គ្រឿ​ងញៀ​ន​​​បា​ន​​​ចំ​នួ​ន​​​១​៦៧​​​គី​​​ទ្បូ​​​ក្រាម​ ​​និងឃា​ត់​ខ្លួ​ន​​​ជ​ន​​​ស​​ង្ស​​​យ័​​​ស​ញ្ជា​តិ​​​កា​ណា​ដា​​ម្នា​ក់​ ​ខ​ណ​ដែ​ល​​​ប្រ​តិ​ប​ត្តិ​កា​រ​​នោះ​​​ធ្វើ​​​ទ្បើ​ង​ ​នៅ​​​រា​ជ​ធា​នី​​ភ្នំ​ពេ​ញ​ ​​។​​

ម​ន្ត្រី​​​នៃ​​ម​ន្ទី​រ​​​ប្រ​ឆាំ​ង​​​ប​ទ​ល្មើ​ស​​​គ្រឿង​ញៀ​ន​​​បា​ន​ប​ញ្ជា​ក់​​​ប្រា​ប់​​​សា​រព​ត៌​មា​ន​​​ថា​ ​កា​រ​ប​ង្ក្រា​ប​​​នេះ​​​ធ្វើ​ឡើ​ង​​ចា​ប់​ពី​​​ថ្ងៃ​ទី​ ​២​៧​ ​ខែ​តុលា​ ​ដ​ល់​​​ថ្ងៃ​ទី​​​១​០​ ​ខែវិ​ច្ឆិ​កា​ ​ឆ្នាំ​​​២​០២​១​ ​ដោ​យ​​​ស​ម​ត្ថ​កិ​ច្ច​​​នៃ​​​ម​ន្ទី​រ​​​ប្រ​ឆាំង​​​ប​ទ​ល្មើ​ស​​​គ្រឿ​ង​ញៀន​ ​(​​​ក​​​១)​ ​ដឹ​ក​នាំ​​​ដោ​យ​​ឧ​​​ត្ត​​​ម​​​សេ​នី​យ៍​​​ទោ​ ​អ៊ិន​​ សុ​ង​ ​និ​ង​​​វរ​សេ​នី​យ៍​ឯ​ក​ ​ម៉ា​ក់ ​សេ​រី​​​វ​ឌ្ឍ​នៈ​ ​នា​យករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​វរសេនីយ៍ទោ ហុង វណ្ណា​រិ​ទ្ធ នាយការិយាល័យ (​ក​១) ចូលរួម​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ សម្របសម្រួល​ពី​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ​ផងដែរ​។​ក្រុម​ជំនាញ បាន​ចុះ​ស្រាវជ្រាវ និង​ឈានទៅ​បង្ក្រាប​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន នៅ​៣​គោលដៅ ផ្សេងៗ​គ្នា​ជា​បន្តបន្ទាប់​រួមមាន​៖ គោលដៅ​ទី​១-​នៅ​ចំណុច​ក្រុមហ៊ុន​ដឹកជញ្ជូន ស្ថិតនៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។ គោលដៅ​ទី​២-​ចំណុច​បន្ទប់​លេខ ៤១២១ ខុន​ដូ​ជិត​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​គោលដៅ​ទី​៣-​នៅ​បន្ទប់ 13AD និង 13AE ខុន​ដូរ នៅ​ផ្លូវ​លេខ​៣០២ សង្កាត់​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន ឈ្មោះ FU YONG QING ភេទ​ប្រុស សញ្ជាតិ​កាណាដា និង​ដកហូត ថ្នាំ​អ៊ិ​ច​ស្តា​ស៊ី​គ្រាប់ (MDMA) ពណ៌​ផ្កាឈូក ៨៥ ៩២២​គ្រាប់ ស្មើ​ទម្ងន់​ជាង ២៨​គីឡូក្រាម​, ថ្នាំ​អ៊ិ​ច​ស្តា​ស៊ី​គ្រាប់ (MDMA) ពណ៌​ប្រផេះ ១៥៤,៤៧៤​គ្រាប់ ស្មើ​ទម្ងន់​ជាង​៦០​គីឡូក្រាម​, អ៊ិ​ច​ស្តា​ស៊ី​ម្សៅ (MDMA) កញ្ចប់​រូប​សេះ F3 ទម្ងន់​ជាង​៥០​គីឡូក្រាម​, អ៊ិ​ច​ស្តា​ស៊ី​ក្រាម (MDMA) ទម្ងន់​ជាង​២៤​គីឡូក្រាម​, នី​មេ​តា​ហ្សេ​ប៉ា​ម (Nimetazepam) ៩,៧៥០​គ្រាប់ ស្មើ​ទម្ងន់​ជិត​២​គីឡូក្រាម​, មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​៩៨.៩៧​ក្រាម​, កេ​តា​មីន (Ketamine) ទម្ងន់ ២.៣២​ក្រាម រួមទាំង​ចាប់យក​សម្ភារៈ អាវុធខ្លី​១​ដើម (​គ្រាប់ ៦) ជញ្ជីង​១​គ្រឿង រថយន្ត​១​គ្រឿង និង​មាន​សម្ភារ​:​មួយចំនួនទៀត​ផងដែ​រ​៕

Leave a Reply

Your email address will not be published. Required fields are marked *