ព័ត៌មានសន្តិសុខសង្គម

អគ្គីភ័​យ​​ឆា​ប​ឆេះ​ ​​​ឃ្លាំង​​​ស្តុ​ក​​​ខោអា​វ​​​គី​ប​ ក​ម្រា​ល​ព្រំ​ ​និ​ង​​ក​ន្ទេ​ល​ ​រប​ស់​​​អា​ជី​វ​ក​រ​​ខ្មែ​រ​​​ ​នៅ​​ផ្សា​រ​​​ផៃ​​​លី​ន ​នៃ​​​ផ្សា​​រ៉ុ​ង​​​ក្លឿ​​រ​​​

ខេត្ត​ប​ន្ទា​យ​មា​នជ័​យ​ ៖ តាមប្រ​ភ​ព​ព័​ត៌មា​ន​បា​ន​ឲ្យ​ដឹ​ង​ថា នា​​​វេ​លា​​​ម៉ោង​​​៩​​​យ​ប់​​ថ្ងៃ​ទី​​​១​៤​ ​ខែ​មិ​ថុនា​ ​​ឆ្នាំ​​២​០​២​១​​​នេះ ​មា​ន​​​ក​រណី​ ​អ​គ្គិ​ភ័​យ​​ឆា​ប​ឆេះ​​​ឃ្លាំ​ង​​​ស្តុក​​​ខោ​អា​វ​​​គី​ប​ ​ក​ម្រា​ល​ព្រំ​ ​និ​ង​​​ក​ន្ទេ​ល​ ​រ​បស់​​​អា​ជី​វ​ក​រ​​​ខ្មែរ​​​នៅ​​ផ្សា​រ​ផៃ​​​លី​ន​ ​នៃ​​​ផ្សា​រ​​រ៉ុ​ង​​​ក្លឿ​​​​រ ​ស្ថិ​ត​នៅ​​​​ទ​ល់​មុ​ខ​​ផ្សា​រ​​​B​i​g​-​C​ ​ស្ថិ​ត​ក្នុង​​​ភូ​មិ​​​ដ​ង​​​ងូ​ ​ឃុំ​​​ប៉ា​​​រ៉ៃ​ ​ស្រុ​ក​​អា​រ​ញ្ញ​ ​ខេ​ត្ត​​ស្រះ​កែ​វ​ ​ប្រ​ទេ​ស​​​ថៃ​។​​

​សម​ត្ថ​កិ​ច្ច​​ថៃ​ ​បា​ន​​​ប​ញ្ជាក់​ថា​ ​ឃ្លាំ​ង​​ដែ​ល​​​ត្រូ​វ​​​អ​គ្គិ​​ភ​​​យ័​​​ឆា​ប​ឆេះ​​នោះ​​​ជា​ឃ្លាំ​ង​​​រ​ប​ស់​​​ព​ល​រដ្ឋ​​​ខ្មែ​រ​​​បា​ន​​ជួ​ល​​ទុ​ក​​​ស​ម្រា​ប់​​​ដា​ក់​​​កម្រា​ល​ព្រំ​ ​ក​ន្ទេ​ល​​ធំ​ និង​ខោអាវ​គីប គឺ​ឃ្លាំង​K-72 និង​K73 ហើយ​បើ​យោងតាម​អ្នកយាម​ឃ្លាំង​បាន​រៀបរាប់ថា មុនពេល​កើតហេតុ មានការ​ឆ្លង​ចរន្តអគ្គិសនី​ពីលើ​ដំបូង​ឃ្លាំង និង​មាន​ផ្កាភ្លើង​ធ្លាក់​ទៅលើ​ឃ្លាំង ក៏មាន​អគ្គិភ័យ​ឆាបឆេះ​តែម្តង ខណដែល​ឃ្លាំង​នោះ​ផ្ទុក​សុទ្ធតែជា​ក្រណាត់​ដែល​បណ្តាលឱ្យមាន​ការឆាបឆេះ​លឿន​ខ្លាំង ធ្វើឱ្យ​ឃ្លាំង​ចំនួន​ពីរ​ត្រូវ​ខូចខាត​ទាំងស្រុង​តែម្តង​។​

បើ​យោងតាម​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​នឹង​ឃ្លាំង​ផ្ទាល់​បាន​សន្និដ្ឋានថា ទាំង​សំបក​ឃ្លាំង និង​សម្ភារ​ដែល​បាន​ត្រូវ​បំផ្លាញ​ដោយ​អគ្គិភ័យ​នោះ​អស់​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ៥.០០០.០០០​បាត​ឯណោះ​៕

Leave a Reply

Your email address will not be published. Required fields are marked *