ព័ត៌មានសន្តិសុខសង្គម

ទំ​និ​ញ​ខូ​ច​គុ​ណ​ភា​ព ​ហួ​សកា​​ល​កំ​ណត់ ជា​ង​២​​តោន ​ដែ​ល​រឹ​ប​អូ​ស​ទុ​ក ត្រូវបាន​ម​ន្ត្រីជំ​នា​ញ ​ក​.​ប​.ប ​ខេត្ត​ប​​ន្ទា​​​យ​មា​ន​ជ័យ ​បំ​ផ្លា​ញ​ចោ​ល​

ខេត្ត​​ប​​ន្ទា​​​យ​​​មា​​ន​ជ័យ ៖ ទំ​និ​ញ​ខូ​ច​គុ​ណ​ភា​ព​ ​,​ហួស​កា​លកំណ​ត់​ប្រើ​ប្រា​ស់​ ​គ្មាន​ស្ត​ង់​ដា​រ​ដឹ​ក​ជ​ញ្ជូ​ន​និ​ង​វេ​ច​ខ្ច​ប់​ ​ជា​ច្រើ​ន​ប្រ​ភេ​ទ​ ​ស​រុ​បទ​ម្ងា​​ន់ជា​ង​២​តោ​​ន ​ត្រូ​វ​បា​ន​ម​​ន្ត្រី​ជំ​នា​ញ​សា​ខា​កា​រពា​រ​អ្ន​ក​ប្រើ​ប្រា​ស់​ ​កិ​ច្ច​កា​រ​ប្រ​កួ​ត​ប្រជែ​ង​ ​និ​ង​បង្ក្រា​ប​កា​រ​ក្លែ​ង​ប​ន្លំ ឬ​ ​ក​.​ប​.​ប​ ​ខេត្ត​ប​ន្ទា​យ​មា​ន​ជ័យ​ ដឹ​ក​នាំ​ដោយ​លោ​ក​ សា​ន​ ​វិ​ជ្ជា​សា​រ៉ា​វុធ ប្រ​ធា​ន​សា​ខា​ ស​ហ​កា​រ​ជា​មួ​យ​ម​ន្ទីរ​​ពា​ណិ​ជ្ជ​កម្ម​ខេ​ត្ត​ ដឹ​ក​នាំ​ដោ​យ​លោ​ក​ ដុំ​ ​វ​ណ្ណ​ឌី​ ​អ​នុ​ប្រ​ធា​ន ដុ​ត​កំ​ទេ​ច​ចោល ។

ការដុតកម្ទេចចោលនេះ បានធ្វើឡើងនៅក្បែរមន្ទីរពិសោធខា្នតតូច របស់មន្ត្រីជំនាញក.ប.ប នៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយមានការសម្របសម្រួលនិតិវិធីពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។ និងក៏ក្រោយពីជំនាញបានអនុវត្តនិតិវិធីអោយម្ចាស់ទំនិញបង់ប្រាកផាកពិន័យរួចហើយដែរ ។

ទំនិញជាច្រើនមុខដែលត្រូវដុតកម្ទេចចោលរួមមានដូចជា៖ ១/នំធុងមានចំនួន ៦៨ធុង ស្មើ២៧២គីឡូក្រាម ២/ទឹកដោះគោហូឡង់Dutch Millមានចំនួន២.០៧០ដប ស្មើ១.៧១៨,១០គីឡូក្រាម ,៣/ទឹកដោះគោស្រស់ Maji មាន ចំនួន៣០០ដប ស្មើ ៦០០លីត្រ ,និង៤/យ៉ាអ៊ួរ Dutch Nata De Coco មានចំនួន ២១យួរ ស្មើ៦៥,៥២គីឡូក្រាម ។ពោលគឺសរុបមានទំងន់ ២.៦៥៥,៦២គីឡូក្រាមឬជាង២តោន ។

លោក ​សាន​ ​វិ​ជ្ជា​សា​រ៉ា​វុ​​ធ ​​ប្រ​ធា​ន​សាខា​កា​រ​ពា​រ​អ្ន​ក​ប្រើ​ប្រា​ស់​ ​កិ​ច្ច​កា​រ​ប្រ​កួ​តប្រ​​ជែង​ ​និ​ង​ប​ង្ក្រា​ប​កា​រ​ក្លែង​ប​ន្លំ​ ​(​ក​.​ប​.​ប​)​ ​ខេ​ត្ត​ប​ន្ទាយ​​មាន​ជ័​យ​ ​បា​នឲ្ស​អ្ន​ក​សា​រ​ព័​ត៌​មា​នដឹ​ង​ថា​ ​៖​ទំ​និ​ញខូ​ច​គុ​ណ​ភា​ព​​ហួ​ស​កា​ល​ប​រិ​ច្ឆេ​ទ​ប្រើប្រា​ស​និង​ដឹ​ក​ជញ្ជូ​ន​គ្មា​ន​ស្ត​ង់​ដា​រ ដែ​ល​យ​ក​ទៅ​ដុ​ត​ក​ម្ទេ​ច​ចោ​ល​នា​ពេ​ល​នេះ គឺ​បា​ន​​ម​ក​ពី​កិ​ច្ច​សហ​កា​រ​រ​វា​ង​ម​ន្ទី​រ​ពា​ណិ​ជ្ជ​ក​ម្ម​ខេ​ត្ត ​និ​ង​ម​ន្ត្រី​ជំ​នា​ញ​ ក​.​ប​.​ប​ ​ក្នុ​ង​ការ​ចុះ​​ត្រួ​ត​ពិ​និ​ត្យ​ ​ស៊ើ​ប​អង្កេ​ត​រ​ក​ផ​លិ​ត​ផ​ល​ខួ​ច​គុ​ណ​ភា​ព​ព្រ​ម​ទាំ​ង​ដ​ក​ហូ​ត​​ពី​អា​ជី​វ​ករ​និ​ង​ឈ្មួ​ញ​ដែ​ល​ដាក់​តាំ​​ងល​ក់​ឬ​ធ្វើ​កា​រ​ចែ​ក​​ចាយ​​ ធ្វើ​ពា​ណិ​ជ្ជ​ក​ម្ម​ទុ​ច្ច​រឹ​ត​នៅ​តា​ម​តូ​ប ​ក្នុ​ង​ផ្សា​រ​ ​និ​​ងម៉ា​ត​ឬ​ក​ន្លែ​ង​ល​ក់​ដូ​រ​និ​ង​ចែ​ក​ចា​យ​នា​នា​ ​ក៏​ដូ​ច​ជា​ពី​កា​រ​ដឹ​ក​ជ​ញ្ជូ​ន​តាម​ផ្លូ​វ​ដែ​ល​រ​បូ​ត​ពី​ដៃ​ស​ម​ត្ថ​កិ​ច្ច​ជំ​នា​ញ​នៅ​ច្រ​ក​ព្រំ​ដែ​ន​ក​ម្ពុ​ជា​ ថៃ ជាប​ន្តប​ន្ទា​ប់​នា​ពេ​ល​ថ្មី​ៗ​នេះ​ ​​។​
​ពោ​ល​គឺ​ធ្វើ​យ៉ាង​​ណា​ដើ​ម្បី​ថែ​រ​ក្សា​ ​និ​ង​កា​រ​ពា​រ​សុ​ខុ​មា​ល​ភា​ព​ជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ដើ​ម្បី​កុំ​អោ​យ​មា​ន​ប​ញ្ហា​ប្រ​ឈ​ម​ឬ​គ្រោះ​ថ្នាក់​ដ​​ល់​សុ​ខភា​ព​រ​ប​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​ដែ​ល​កើ​ត​ចេ​ញ​ពី​កា​រ​ទ​ទួ​ល​ទា​ន​មុ​ខ​ទំ​និ​ញ​ផ​លិ​តផ​ល​ម្ហូ​ប​អា​ហា​រ​ដែ​ល​ខូ​ច​គុ​ណ​ភា​ព​ ​ដែ​លហួ​ស​កាល​ប​រិ​ច្ឆេ​ទប្រើ​ប្រា​ស់​ ​និ​ង​ដែល​វេ​ច​ខ្ជ​ប់​ឬរក្សាទុ​ក​គ្មា​ន​អ​នា​ម័​យ​ឬត្រឹ​ម​ត្រូ​វ​តា​ម​កា​រ​ណែ​នាំ​ប​ច្ចេ​ក​ទេស​ ​។​
​លោក​ប្រធា​ន​សា​ខា​ ក​បប រូ​​បនេះ​ក៏លើ​ក​ឡើ​ង​ពី​កា​រ​លំ​បា​ក​ ​ស្មុ​គ្រ​ស្មា​ញ​និ​ង​ប្រ​ឈ​ម​ខ្លាំ​ង​ ហើ​យ​ច្រើ​ន​លើ​កា​រ​ងា​រស៊ើប​អ​ង្កេត​ ​បង្កា​រ​ទ​ប់​ស្កា​ត់​ ​ត្រួ​ត​ពិ​និ​ត្យ​និង​ប​ង្ក្រា​ប​ ​៕​


​​

Leave a Reply

Your email address will not be published. Required fields are marked *