ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរចំពោះ ទិវាជំនួបរវាង ប្រមុខរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មាន ខណៈឆ្នាំនេះ ត្រូវខកខានដោយសារកូវីដ១៩

រាជធា​នី​ភ្នំពេ​ញ​ ​៖ ​ស​ម្តេ​ច​តេជោ​ ​ហ៊ុ​ន ​សែ​ន​ ​បា​ន​ប​ញ្ជា​ក់​ថា ​៖​ ​«​ថ្ងៃនេះ​ ​ក្នុ​ង​នាម​រា​ជ​រដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​និ​ងខ្លួ​ន​ខ្ញុំ​ផ្ទាល់​ ​ខ្ញុំ​មា​នសេ​ច​ក្ដី​សោ​មន​ស្ស​រី​ក​រាយ​ដែ​ល​បា​ន ​ផ្ញើ​សា​រ​នេះ​ជូន​ប​ង​ប្អូ​ន​អ្នក​សា​រ​ព័​ត៌​មាន​ជា​តិ​ ​និ​ងអ​ន្ត​រ​ជា​តិ ​ដើ​ម្បី​អ​បអ​រ​សា​ទ​រទិ​វា​ជំ​នួ​ប​រវា​ង​ប្រ​មុ​ខរា​ជ​រ​ដ្ឋា​ភិ​បា​លក​ម្ពុ​ជា​ ជា​មួ​យអ្ន​ក​សា​រ​ព័​ត៌មា​ន​ក​ម្ពុ​ជា ​ដែ​ល​កំពុ​ង​បំ​ពេ​ញកា​រ​ងា​រលើ​វិ​ស័​យ​ព័ត៌​មា​ននៅ​ក្នុ​ង​ព្រះរា​ជា​ណាច​ក្រ​ក​ម្ពុជា​ ​ដែល​ជា​ទ​ម្លាប់​ត្រូ​វ​បា​ន​ប្រារ​ព្ធ​ធ្វើ​ឡើ​ងនៅ​ថ្ងៃ​ទី​១៤ ខែ​មករា រៀ​ង​រា​ល់​ឆ្នាំ ​ហើ​យ​ក៏​សូម​អ​ធ្យា​ស្រ័​យ​ចំ​ពោះ​បង​ប្អូ​ន​អ្ន​ក​សា​រព័​ត៌​មា​ន​ទាំ​ងអ​ស់​ដែ​ល​ឆ្នាំនេះ​ ​រា​ជ​រដ្ឋា​ភិ​បា​ល​មិន​អា​ច​រៀ​បចំ​ពិ​ធី​ជួ​ប​ជុំ​ រ​វា​ង​ប្រ​មុ​ខ​រា​ជរ​ដ្ឋា​ភិ​បាល​ជា​មួយ​អ្ន​ក​សារ​ព័​ត៌​មាន​ក​ម្ពុជា​ដូ​ច​ឆ្នាំ​កន្ល​ង​ទៅដោ​យសា​រ​កា​រ​រីក​រា​ល​ដា​លឆ្ល​ង​ ​ជា​សក​ល​នៃ​ជំ​ងឺ​កូ​វីដ​-​១​៩​ ដែ​ល​កំ​ពុង​រា​ត​ត្បា​ត ​និ​ង​គ​ម្រាម​កំ​ហែង​ដ​ល់​សុខ​ភា​ព​សាធា​រ​ណៈ ​សេ​ច​ក្ដីសុ​ខ​សា​ន្ត​ ​និ​ងអា​យុ​ជី​វិ​ត​ប្រ​ជា​ជន​ក​ម្ពុ​ជា ​ក៏​ដូ​ច​ជាប្រ​ជា​ជ​ន​នៅ​ទូ​ទាំ​ង​សក​ល​លោ​ក​»។​ទោះ​បី​ជា​ឆ្នាំ​២០​២​១​នេះ​ ​កម្ពុ​ជា​មិ​ន​បា​នរៀ​ប​ចំ​ពិ​ធី​ជួ​បជុំ​រ​វា​ង​ ប្រ​មុ​ខ​រា​ជ​រ​ដ្ឋា​ភិបា​ល​ ​ជា​មួយ​អ្ន​ក​សា​រ​ព័​ត៌មា​ន​ដូ​ច​ឆ្នាំ​ក​ន្លង​ម​ក​ក៏​ដោ​យ ​ស​ម្តេ​ច​តេជោ​ ​ហ៊ុ​ន​ សែ​ន​ ​នា​យ​ក​រ​ដ្ឋម​ន្រ្តី​នៃ​ក​ម្ពុជា​ ​បា​ន​ផ្ញើ​សា​រមួ​យ​ស​ម្តែ​ងកា​រ​អ​ប​អ​រ​សាទ​រ​ដ​ល់​ទិវា​នេះ​។

សម្តេច​តេជោ​ ​ហ៊ុន​ ​សែ​ន​ ​បា​នប​ន្ត​ថា ​៖​ ឆ្នាំ​នេះ​គឺ​ជាលើ​ក​ទី​៥​ ដែ​ល​ត្រូ​វ​រៀ​បចំ​ពិ​ធី​ជំ​នួ​ប​រវា​ង​ប្រ​មុ​ខ​រា​ជ​រ​ដ្ឋាភិ​បា​ល​ជា​មួ​យ​អ្នក​សា​រ​ព័​ត៌​មាន​ ​ក​ម្ពុ​ជា ​ដែ​ល​ជំ​នួប​លើ​ក​ទី​៤​កា​លពី​ឆ្នាំ​ក​ន្លង​ទៅ​មា​ន​អ្នក​សា​រ​ព័​ត៌មា​ន​ចូ​លរួ​ម​ប្រមា​ណ​ជាង​៥០​០​០នា​ក់​ ដែ​ល​ ជា​កា​រជួ​ប​ជុំ​ដ៏ធំ​ប្រ​ចាំ​ឆ្នាំរ​វា​ងប្រ​មុ​ខ​រាជ​រ​ដ្ឋា​ភិបា​ល​ជា​មួ​យស្ថា​ប័​ន​សា​រព័​ត៌​មា​ន ​ក្នុ​ង​គោល​បំ​ណង​ប​ង្កើ​ន ​សា​ម​គ្គី​ភាព​និ​ង​ព​ង្រឹង​ភា​ព​ជា​ដៃគូ​រ​រ​វាង​រា​ជ​រដ្ឋា​ភិ​បា​លជា​មួ​យ​ស្ថាប័​ន​សារ​ព័​ត៌​មាន​ ​ដើម្បី​លើ​កស្ទួ​យ​សិទ្ធិ​ ​សេ​រីភា​ព​ខាង​កា​រ​បញ្ចេ​ញ​ម​តិ​ សេ​រី​ភា​ព​ខាង​សា​រ​ព័​ត៌មា​ន​ដែ​លគាំ​ពា​រ​ដោ​យច្បា​ប់​រ​ដ្ឋ ​និ​ងធា​នា​បា​ននូ​វ​ សុ​ខ​ដុ​មនី​យ​កម្ម​នៅ​ក្នុ​ងស​ង្គ​ម ​កា​រ​ថែរក្សា​សុ​ខស​ន្តិ​ភា​ព ​និ​ង​ជំរុ​ញ​ការ​អ​ភិវ​ឌ្ឍ​ប្រក​ប​ដោយចី​រ​ភាព​យូ​រ​អង្វែ​ង​នៅក​ម្ពុ​ជា​៕​​​

Leave a Reply

Your email address will not be published. Required fields are marked *