រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានប្រកាសបិទជាបណ្តោះអាសន្នរយៈពេល ២ សប្តាហ៍ ចំពោះរោងភាពយន្ត រោងសម្តែងសិល្បៈ និងសារៈមន្ទីរនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីចូលរួមទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។
Related Articles
សម្តេចតេជោ ហ៊ុន សែន និងប្រមុខការទូតចិន អញ្ជើញក្នុង ពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិ មរតកតេជោ
រាជធានីភ្នំពេញ ៖ នៅរសៀល ថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១។ តាមអោយដឹងពី ឯកឧត្តម ថោង ខុន បានអោយដឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាទីកន្លែងសំខាន់សម្រាប់ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ។ ពហុកីឡដ្ឋានលំដាប់អន្តរជាតិនេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល៧នាទីក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង។ ពហុកីឡដ្ឋានជាតិនេះ ក៏ជាកន្លែងសំខាន់មួយសម្រាប់រៀបចំពិព័រណ៍ពាណិជ្ជកម្ម ឬពិព័រណ៍ទេសចរណ៍ផងដែរ ក្រៅពីនោះក៏មានជាសណ្ឋាគារ និងផ្សារដែលសាងសង់ព្រមជាមួយគ្នាទៀតផង ។ ឯកឧត្តម វ៉ាង យី បានអបអរសាទរចំពោះកម្ពុជា […]
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ប្រារព្ធឡើងនៅ បរិវេណពហុកីឡដ្ឋាន ខេត្តកំពង់ធំ ក្រោមព្រះរាជាធិបតីភាព ព្រះមហាក្សត្រខ្មែរ
ខេត្តកំពង់ធំ ៖ បន្ទាប់ខកខានអស់ជាច្រើនឆ្នាំ ព្រោះតែវិបត្តិជំងឺកូវីដ១៩នោះ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានប្រារព្ធឡើងវិញហើយ។ ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅពហុកីឡដ្ឋានខេត្តកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពងខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីជាព្រះរាជបវេណីខ្មែរនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចព្រមទាំងមន្ត្រីជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីអង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ […]
ប្រធានយុទ្ធនាការអន្ទាក់សូន្យ និងអ្នកអភិរក្ស ប្រកាសមិនរួញរា ក្នុងការបន្តយុទ្ធនាការថ្មី ទោះយុទ្ធនាការអន្ទាក់សូន្យលើកទី២ បានបញ្ចប់
ខេត្តបាត់ដំបង ៖ យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ ត្រូវបានបិទបញ្ចប់ នៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដែលជាខេត្តគោលដៅចុងក្រោយគេ ក្នុងចំណោខេត្តទាំង៦ នៃជួរភ្នំក្រវាញ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងប្រធានយុទ្ធនាការអន្ទាក់សូន្យ និងអង្គការដៃគូ បានប្រកាសមិនរួញរា ក្នុងការបន្តយុទ្ធនាការអន្ទាក់សូន្យ ទោះយុទ្ធនាការអន្ទាក់សូន្យលើកទី២នេះ បានបញ្ចប់ក៏ដោយ។ ការប្រកាសនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរបរិស្ថាន ខេត្តបាត់ដំបង នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ថា៖ «យុទ្ធនាការអន្ទាក់សូន្យលើកទី២ ត្រូវបិទបញ្ចប់នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ ត្រឹមខេត្តបាត់ដំបង ប៉ុន្តែយុទ្ធនាការនៃការប្រយុទ្ធនឹងការដាក់អន្ទាក់ និងការបរិភោគសាច់សត្វព្រៃ នៅតែបន្តដោយគ្មានការរួញរា»។ ប្រធានយុទ្ធនាការអន្ទាក់សូន្យរូបនេះ បានបន្ថែមថា ក្រសួងបរិស្ថាននឹងបន្តដឹកនាំស្វែងរកវិធីសាស្ត្រ និងយុទ្ធសាស្ត្រផ្សេងទៀត ដើម្បីជំរុញឱ្យមានការយល់ដឹងពីសារៈសំខាន់នៃការថែ រក្សាព្រៃឈើ និងសត្វព្រៃ ពិសេសយល់ដឹងកាន់តែច្បាស់ពីផលប៉ះពាល់នៃការ បរិភោគសាច់សត្វព្រៃ។ អ្វីដែលក្រសួងបរិស្ថាន និងអង្គការដៃគូចង់បានបំផុតពី យុទ្ធនាការនេះ គឺប្រជាពលរដ្ឋមានការយល់ដឹង ពីការពារសត្វព្រៃ […]