ព័ត៌មានជាតិ

សាង​សង់ វេ​ទិ​កា​រ​ទិ​វាវ​ប្ប​ធ​ម៌​ជាតិ​ ​សម្រា​ប់​តាំង​ ​ព្រះរា​ជ​ពិ​ធី​បុ​ណ្យអុំទូ​ក​ ​អក​អំ​បុ​ក​ និ​ង​សំពះ​ព្រះខែ​ នៅ​ខេ​ត្ត​ព្រះ​វិហារ

ខេ​ត្ត​ព្រះ​វិ​ហា​រ ៖​ ​វេ​ទិ​កា​រ​ទិ​វា​វប្ប​ធ​ម៌​រួ​​ម​គ្នា​ ​ដែល​ជា​ទី​ក​ន្លែ​ង​ស​ម្រា​ប់​តាំ​ង​ ​ព្រះ​រា​ជ​ពិ​ធី​បុ​ណ្យ​អ៊ុ​ទូ​ក​ ​អ​ក​អំ​បុ​ក​ ​និ​ង​សំ​ពះ​ព្រះ​ខែ​ ​ដែ​ល​វ​ប្ប​ធម៌​​ដ៏​ល្អ​ផូរ​ផ​ង់​នេះ​ ​ត្រូ​វ​គេ​ដឹ​ង​ថា​ ​ដូ​ន​តា​ខ្មែ​រ​​បា​ន​ប​ន្ស​ល់​ទុក​​តាំង​ពី​យូ​រ​ល​ង់​ណា​ស់​ម​ក​ហើ​យ​ ​និ​ង​នៅ​គ្រា​ប​ច្ចុ​ប្ប​ន្ន​ ​ក​ម្ពុ​ជា​ ​ក្រោ​ម​កា​រ​ដឹ​ក​នាំរ​ប​ស់​ស​ម្តេ​ច​តេ​ជោ​ ​សែ​ន​ ​ព្រះរា​ជ​ពិ​ធី​បុ​ណ្យ​នេះ​ ​តែ​ងបា​ន​ប្រា​​រព្ធ​ធ្វើ​ឡើ​ង​ជា​រៀ​ល​រា​ល់​ឆ្នាំ​ ​ដែ​លជា​កា​រ​រំ​លឹ​ក​ដ​ល់​គុ​ណូ​ប​កា​រៈ​គុណ​រ​ប​ស់​បុ​ព្វ​បុ​រ​ស​ខ្មែ​រ​ ​ដែ​ល​បា​ន​ត​ស៊ូ​ធ្វើសឹ​ក​ស​ង្គ្រា​ម​តា​ម​ផ្លូវ​ ផ្តួ​ល​រំ​លំ​ប​ច្ចា​មិ​ត្រ​ ​ដែ​ល​មា​ន​ម​ហិ​ច្ឆ​តា​ច​ង់​លេ​ប​ត្រ​បា​ក់​ដែន​ដី​សុ​វ​ណ្ណ​។​
​ ​
​សំ​ណ​ង់​វេ​ទិ​កា​រ​ទិ​វា​វ​ប្ប​ធ​ម៌​ជា​តិ​ ​មួ​យ​នេះ​ ​បា​ន​ចា​ប់​ផ្តើ​ម​ដំណើ​រ​កា​រ​សា​ង​ស​ង់​ ​នៅ​ថ្ងៃ​ទី១​៨​មី​នា​ឆ្នាំ​២​០​២​១​ ​ក្រោ​ម​វ​ត្ត​មា​ន​ ​អ​ភិ​បា​លស្រុ​ក​ឆែ​ប​ ​លោ​ក​ សុ​ខ​ ​សា​ន្ត​ដា​​រ៉ា ​,​ប្រ​ធា​ន​ម​ន្ទី​រ​រៀ​ប​ចំ​ដែ​ន​ដី​ ​ន​គ​រ​រូ​ប​នី​យ​ក​ម្ម​សំ​ណង់​ ​និ​ង​សូ​រិ​យោ​ដី​ខេ​ត្ត ​លោ​ក​ ​សំ​ ​សា​រឿ​ន ​ជា​សេ​នា​ធិ​កា​រ​អ​ភិ​បា​ល​ខេត្ត​ ​,​លោ​ក​ ​អ៊ុ​យ​ ​សា​គន្ធ​ ​ជំ​នួ​យ​កា​រ​អ​ភិ​បា​ល​ខេ​ត្ត​ព្រះ​វិ​ហា​រ ​និ​ង​មា​ន​កា​រ​ចូល​រួ​ម​ពី​ក​ម្លាំ​ង​ន​គ​រ​បាល​ប្រ​ចាំ​ព្រំ​ដែ​ន​ ​ម​ន្ត្រី​ន​គ​របា​ល​មូ​ល​ដ្ឋា​ន​ ​មន្ត្រី​ស្រុ​ក​ ​និង​គ​ណៈ​ក​ម្ម​កា​រ​អា​ចា​រ្យ​វ​ត្ត ​ដែ​ល​វេ​ទិ​កា​រ​នេះ​ត្រូ​វ​បា​នសា​ង​ស​ង់​ ​នៅ​លើ​ដី​ចំ​ណីដ​ង​ទ​ន្លេ​មេ​គ​ង្គ ​ស្ថិ​ត​នៅ​ក្នុ​ង​ឃុំកំ​ព​ង់​ស្រ​ឡៅ​១​ ​ស្រុក​ឆែ​ប​ ​ខេ​ត្តព្រះ​វិ​ហា​រ​។​

អភិបាលស្រុកឆែប លោក សុខ សាន្តដារ៉ា បានថ្លែងឲ្យដឹងថា ក្រោមការគិតគូ និងឧបត្ថម្ភគាំទ្រ ពីអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានណែនាំឲ្យសហការរី ក្រុមការងារថ្នាក់ខេត្ត និងថ្នាក់ស្រុក សហការគ្នាជាមួយកងកម្លាំង និងអាជ្ញាធរឃុំ រៀបចំពិធីព្រះពិស្ណុការ សុំម្ចាស់ទឹកម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សាថែរក្សាដែនដី ដើម្បីសាងសង់ នូវវេទិការបុណ្យអ៊ុទូក អកអំបុក និងសំពះព្រះខែ មួយខ្នង មានទំហំទទឹង ១៥ម៉ែត្រ និងបណ្តោយ ២៧ម៉ែត្រ ដែលបានដំណើរការសាងសង់ចាប់ពីថ្ងៃទី១៨មីនា រហូតដល់ខែវិច្ឆិកាឆ្នាំ២០២១ ចុងឆ្នាំនេះ គឺមានរយៈពេល ៨ខែ ទើបត្រូវបានបញ្ចប់នៅក្នុងការសាងសង់។

លោក សុខ សាន្តដារ៉ា អភិបាលស្រុកឆែប បានចាត់ទុកតំបន់កំពង់ស្រឡៅ គឺជាមជ្ឈមណ្ឌល នៃសក្តានុពលទេសចរដ៏ធំមួយ នៃខេត្តភាគខាងជើងកម្ពុជា ក្រោយពីវិបត្តិជំងឺកូវីដ ១៩ ត្រូវបានបញ្ចាប់ នាពេលខាងមុខនេះ។ លោកបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីជំងឺកូវីដ១៩ ផុតរលត់ទៅ ទីតាំងវេទិការទិវាវប្បធម៌រួមគ្នានេះ នឹងទទួលបានការគាំទ្រ និងមានអ្នកទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាកាន់តែច្រើន ជួយបង្កើនជីវភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះ កាន់ធូរធារទ្វេរឡើងមួយកម្រិតទៀត កាត់បន្ថយបាននូវភាពក្រីក្រ ស្របតាមគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា ៕

Leave a Reply

Your email address will not be published. Required fields are marked *