ព័ត៌មានជាតិ

លោក ​អ៊ូច​ ​ភា អ​​​ភិ​បា​ល​ខេ​ត្ត​តា​កែវ ​​ចុះ​​​ពិ​និ​ត្យ​​កា​រ​ស្ថាប​នា ​​​ឈាប​ន​ដ្ឋា​ន​ ​​ស​ម្រា​ប់​​​បូ​ជា​ស​ព​ អ្ន​ក​ជំ​ងឺ​​​កូ​​​វី​ដ​​​-​១​៩​

ខេត្ត​តាកែ​វ​ ​៖​ ​នៅ​​​ព្រឹក​ថ្ងៃ​​អ​ង្គា​រ​ ​ទី​​១​៥​ ​ខែ​មិថុ​នា​ ​ឆ្នាំ​​​២​០២​១​​​នេះ​ លោ​ក ​អ៊ូ​ច​ ​ភា​ ​អ​ភិ​បា​ល​​ខេ​ត្ត​តា​កែ​វ​ ​រួ​ម​ទាំង​​​​ម​ន្ត្រី​​​ពាក់​​​ព​​​ន្ធ័ ​បា​ន​​​អ​ញ្ជើ​ញ​​ចុះ​​​ពិ​និ​ត្យ​​​ក្រុម​​​ជា​ង​ ​កំ​ពុ​ង​​​ស្ថាប​នា​​​ឈា​ប​ន​ដ្ឋា​ន​ ​ស​ម្រា​ប់​​​បូជា​ស​ព​​​អ្ន​ក​ជំ​ងឺ​ ​កូ​​​វី​ដ​​​-​១​៩​ ស្ថិ​ត​នៅ​​​វ​ត្ត​​​ស្រី​​​សិ​ទ្ធ​ ​ក្នុ​ង​ភូ​មិ​​តា​​​ស្រែ​​​ន​ ​ឃុំ​​​ខ្វាវ​ ​ស្រុ​ក​​​ទ្រាំ​ង​ ​ខេ​ត្តតា​កែ​វ​​​។​

​លោ អភិបាលខេត្ត បាន​ណែនាំ​ដល់ ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត ដែល​ទទួលបន្ទុក​ការសាងសង់​ឈាបនដ្ឋាន ត្រូវធ្វើ​ការត្រួតពិនិត្យ​មើល​ឱ្យ​ត្រឹមត្រូវ​ធ្វើយ៉ាងណា​ឲ្យ​ស្របតាម​លក្ខណៈ​បច្ចេកទេស ដើម្បី​ទុក​ប្រើប្រាស់​បានយូរ​អង្វែង​។​លោក​ថា ការសាងសង់​ឈាបនដ្ឋាន​បូជាសព​អ្នកស្លាប់​ដោយ​ជំងឺ កូ​វីដ​-១៩ នេះ ដើម្បី​ប្រការ​ទុកជាមុន​នៅពេល​មានការ​ចាំបាច់ ហើយ​មិន​មានន័យថា ក្នុង​ខេត្តតាកែវ​ទាំងមូល​មាន​ករណី​ឆ្លង​កូ​វីដ​ច្រើន ឬ​មាន​អ្នកជំងឺ​ច្រើន​ធ្ងន់ធ្ងរ​នោះទេ​។​

​សូមជម្រាបថា រាជរដ្ឋាភិបាល​កន្លង​ទៅ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​រាជធានី ខេត្ត រៀបចំ​សាងសង់​ឈាបនដ្ឋាន ឬ​កន្លែង​បូជាសព សម្រាប់​អ្នកស្លាប់​ដោយ​ជំងឺ កូ​វីដ​១៩​ដោយ​មិន អនុញ្ញាតឱ្យ​មានការ​បញ្ចុះ​សព​ឡើយ​លើកលែងតែ​ជនជាតិខ្មែរ​អ៊ីស្លាម និង​ជនជាតិដើម​ភាគតិច​៕

Leave a Reply

Your email address will not be published. Required fields are marked *