ព័ត៌មានអន្តរជាតិ

EU ​គិ​ត​ថា​ ​រ​យោះ​ពេ​ល​​​៥​​​​​​០​​​ថ្ងៃ​​ ​​​​​​ដែ​ល​​​ត្រាំ​​​​​ ​​ទុ​​​ក​​​ឲ្យ​​​​ ​​​ពូ​​​ទី​​​ន​​​​ ​​​ប​​​ញ្ច​​​​ប់​​​​​ស​​​ង្គ្រា​​​ម​ នៅ​អ៊ុ​​យ​ក្រែ​ន ​គឺយូ​​​រ​​​​ពេ​​ក​​​​ហើ​​យ​

អន្តរជាតិ ៖ ប្រ​ធា​ន​គោ​ល​ន​​យោ​បា​យ​កា​រ​ប​រ​ទេ​ស​ ​E​U​ ​លោ​ក​ស្រី​ ​K​a​j​a​ ​K​a​l​l​a​s​ ​បា​ន​និ​យា​យ​ថា ​ពេ​ល​​វេលា​កំ​ណ​ត់​រ​យៈ​ពេ​ល​ ​៥​០​ ​ថ្ងៃ​ ​ស​ម្រា​ប់​​កា​រ​ដោះ​ស្រា​យ​ជ​ម្លោះ​អ៊ុ​យ​ក្រែន​ ​ដែ​ល​ស្នើ​ដោ​​យ​លោ​ក​ប្រ​ធា​នា​ធិ​ប​តី​អា​មេ​រិ​ក​ ​ដូណា​​ល់​ ​ត្រាំ​ ​ហា​ក់​មា​ន​រ​យៈ​ពេ​ល​យូ​រ។​

លោកស្រី Kallas បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប្រ៊ុចសែលថា ជាគំនិតដែលវិជ្ជមានមួយឡែកដែលលោកប្រធានាធិបតី ត្រាំ កំពុងប្រកាន់ជំហររឹងមាំលើប្រទេសរុស្ស៊ី។ ម្យ៉ាងវិញទៀត ៥០ ថ្ងៃគឺជាពេលវេលាដ៏យូរណាស់ក្នុងការបញ្ចប់សង្គ្រាម។

ការលើកឡើងរបស់លោកស្រី កើតឡើងបន្ទាប់ពីលោក ត្រាំ បានប្រកាសថា ក្រុងវ៉ាស៊ីនតោន នឹងបន្តបញ្ជូនសព្វាវុធសំខាន់ៗទៅកាន់ទីក្រុងគៀវ។

មេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់ថា អង្គការណាតូ នឹងសម្របសម្រួលដំណើរការនេះ។ លើសពីនេះ លោកបានកត់សម្គាល់ថា សហរដ្ឋអាមេរិក នឹងដាក់ពន្ធនាំចូលប្រមាណ ១០០ ភាគរយ លើប្រទេសរុស្ស៊ី និងដៃគូពាណិជ្ជកម្ម ប្រសិនបើទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយមួយនៅអ៊ុយក្រែនក្នុងរយៈពេល ៥០ ថ្ងៃ៕

Leave a Reply

Your email address will not be published. Required fields are marked *