ព័ត៌មានសន្តិសុខសង្គម

ក្មេ​ង​​​ទំ​​នើ​ង​៨​​​​នាក់​ ត្រូវបានក​ង​រា​ជ​អា​វុ​ធ​​ហត្ថ​​​​ខេ​ត្ត ​​​ប​ញ្ជូ​ន​ទៅ​​​សា​លា​ដំ​បូ​ង​​​ខេ​ត្ត​ ​ក​រ​ណី​​​កា​ន់​កា​ប់​ ​ដឹ​ក​ជ​ញ្ជូ​​ន​​​អា​វុធ​ ​​​និ​ង​​​ប្រើ​ប្រា​ស់​​​នូ​វ​​​សា​រ​ធា​តុ​​​ញៀ​ន​

ខេត្តប​ន្ទា​យ​មា​ន​ជ័​យ​ ​៖​ ​នៅ​វេ​លា​​​​ម៉ោ​ង​​​០​៥​​​និ​ង​​​០​០​​​នា​ទី​ ​ថ្ងៃ​ទី​​​២​៨​​ ​ខែ​មិ​ថុ​នា​ ​ឆ្នាំ​​​២​០​២​៤​ ​ក​ម្លាំ​ង​​​មូ​ល​ដ្ឋា​ន​​​​ក​ង​រា​ជ​អា​វុ​ធ​ហ​ត្ថ​​​ក្រុ​ង​​​ប៉ោ​យ​ប៉ែ​ត​ ​ដឹ​ក​នាំ​​​ដោ​យ​​​លោ​ក​​​វ​រ​សេ​នី​យ៍​​ត្រី ​នួ​ន​ ​នី​​​ណា​​​​រ៉ូ​ ​មេ​ប​ញ្ជា​កា​រ​​​មូ​ល​ដ្ឋា​ន​​​ក​​​​ង​​រា​​ជ​​​អា​វុ​ធ​ហ​ត្ថ​​​ក្រុ​ង​ ​បា​ន​​​បើ​ក​​​ប្រ​តិ​ប​ត្តិ​កា​រ​ ​ប​ង្ក្រា​ប​​​និ​ង​​​ឃា​ត់​ខ្លួ​ន​​​ក្មេ​ង​​​ទំ​នើ​ង​​ ​ចំ​នួ​ន​​​០​៨​​​នា​ក់ ​១​.​​​ឈ្មោះ​​​​ធី​ ​ចា​ន់​ទី​ ​ភេ​ទ​​​ប្រុ​ស​ ​២​៤​​​​ឆ្នាំ​ ​ប​ច្ចុ​ប្ប​ន្ន​​​នៅ​​​ភូ​មិ​​​សាម​គ្គី​​​មា​ន​ជ័​យ​ ​ស​ង្កា​ត់​​​អូ​រ​ជ្រៅ​ ​ក្រុ​ង​​​ប៉ោ​​យ​ប៉ែ​ត​ ​,​ ​២​.​​​ឈ្មោះ​ ​អ៊ី​​​ម​ ណា​​​​រ៉ូ​ ​ភេ​ទ​​​ប្រុ​ស​ ​អា​យុ​​​១៦​​​ឆ្នាំ​ ​ប​ច្ចុ​​ប្បន្ន​​​នៅ​​​ភូ​មិ​​ក្បា​ល​​ស្ពា​ន​​​១​ ​ស​ង្កា​ត់​​​អូ​រ​ជ្រៅ​ ​ក្រុ​​ង​​​ប៉ោ​យ​ប៉ែ​ត​​​​,​ ​៣​.​​​ឈ្មោះ​ ​​ព្រែ​ក​ ​វ៉ែ​ន​ ​ភេ​ទ​​​ប្រុ​ស​ ​អា​​យុ​​​២​០​​​ឆ្នាំ​ ​ប​ច្ចុ​ប្ប​​ន្ន​​​នៅ​​​ភូ​មិ​​​ទំ​ន​ប់​​​​ក​​​៥​ ​ស​ង្កា​​ត់​​​ប៉ោ​យ​ប៉ែ​ត​ ​ក្រុ​ង​​​ប៉ោ​យ​ប៉ែ​​ត​​​,​ ​៤​.​​​ឈ្មោះ​​​​ភា​ព​ ​សុ​​​ភី​ ​ភេ​ទ​​​ប្រុ​ស​ ​​អា​យុ​​​១​៦​​​ឆ្នាំ​ ​ប​ច្ចុ​ប្ប​ន្ន​​​នៅ​​​ភូ​មិ​​​​មិ​ត្ត​ភា​ព​ ​ស​ង្កា​ត់​​​ប៉ោ​យ​ប៉ែ​ត​ ​ក្រុ​ង​​​ប៉ោ​យ​​ប៉ែ​ត​​​,​៥​.​​​ឈ្មោះ​ ​នឿ​​​​ត​ ​មិ​នា​​​(​​​យ៉ា​​​)​ ​ភេ​ទ​​​ប្រុ​​ស​ ​អា​យុ​​​១​៧​​​ឆ្នាំ​ ​ប​​ច្ចុ​ប្ប​ន្ន​​​នៅ​​​ភូ​មិ​​​​ទំ​ន​ប់​​​ក​​​៥​ ​ស​ង្កា​ត់​​​ប៉ោ​យ​ប៉ែ​ត​ ​ក្រុ​​ង​​​ប៉ោ​យ​ប៉ែ​ត​​​,​ ​៦​.​​​ឈ្មោះ​ ​លៀ​ង​ ​សុខលា​ភ​ ​ភេ​ទ​​​ប្រុស ​អា​​យុ​​​១​៧​​​ឆ្នាំ​ ​ប​ច្ចុ​ប្ប​ន្ន​​​​នៅ​​​ភូ​មិ​​​មិ​ត្ត​ភា​ព​ ​ស​​ង្កា​ត់​​​ប៉ោ​យ​ប៉ែ​ត​ ​ក្រុ​ង​​​​ប៉ោ​យ​ប៉ែ​ត​​​,​ ​៧​.​​​​ឈ្មោះ​ ​ណា​ក់​ ​ណា​​​ង​ ​ភេ​ទ​​​ប្រុ​​ស​ ​អា​យុ​​​១​៦​​​ឆ្នាំ​ ​ប​ច្ចុ​ប្ប​​ន្ន​​​នៅ​​​ភូ​មិ​​​អូ​រ​ជ្រៅ​ ​​ស​ង្កា​ត់​​​អូ​រ​ជ្រៅ​ ​ក្រុ​ង​​​​ប៉ោ​យ​ប៉ែ​ត​​​,​ ​៨​.​​​ឈ្មោះ​ ​ផេ​ង​ ​ម៉េ​ង​​​​លី​ ​(​​​តុ​​​)​ ​ភេ​​ទ​​​ប្រុ​ស​ ​អា​យុ​​​២​៤​​​​ឆ្នាំ​ ​ប​ច្ចុ​ប្ប​ន្ន​​​នៅ​​​ភូ​មិ​​​​ក្បា​ល​ស្ពា​ន​​​១ ស​ង្កា​​ត់​​​អូ​រ​ជ្រៅ​ ​ក្រុ​ង​​​ប៉ោ​យ​ប៉ែ​​ត​​​។​​

ការឃាត់ខ្លួន​ក្មេង​ទំនើង​ទាំង​៨​នាក់​ខាងលើ​ពាក់ព័ន្ធ​ករណី​កាន់កាប់ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ចំណុច​ក្បែរ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត ស្ថិតក្នុង​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

ក្នុង​ប្រតិបត្តិការ​នោះ​កម្លាំង​បាន​ដកហូត​វត្ថុតាង​រួមមាន ១.​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២២ ពាក់​ផ្លាកលេខ បន្ទាយមានជ័យ​1W-9101 ចំនួន​០១​គ្រឿង​, ២.​កាំបិត​កែច្នៃ ប្រវែង​៥៨​សង់ទីម៉ែត្រ ចំនួន​០១​ដើម​, ៣.​ដំបង​ឈើ ប្រវែង​៩៧​សង់ទីម៉ែត្រ ចំនួន​០១​ដើម​។​

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បានឱ្យដឹងថា កាលពី​វេលា​កើតហេតុ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានទទួល​ព័​ត៍​មាន​ពី​ក្រុម​សង្គ្រោះបន្ទាន់​ក្រុង​ប៉ោយប៉ែត មាន​ករណី​ក្រុម​ក្មេង​ទំនើង​ពីរ​ក្រុម ដេញ​វាយ​គ្នា​នៅ​ចំណុច​ក្បែរ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​។​

ភ្លាមៗ​នោះ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​ឃាត់ខ្លួន​ក្មេង​ទំនើង​២​នាក់​រួមទាំង​វត្ថុតាង​មួយចំនួន​យកមក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​សួរនាំ ដោយ​ពួកគេ និង​បក្ខពួក គឺជា​ក្រុម​TB (​តា​ប៊​ន​) នៅក្នុង​ក្រុង​ប៉ោយប៉ែត មាន​ជម្លោះ​ជាមួយ​ក្រុម​OMB (​អូរ​អំបិល​) ក្រុង​សិរីសោភ័ណ ហើយ​បាន​ណាត់​វាយ​គ្នា​នៅ​ទីតាំង​កើតហេតុ​។

ក្នុងនោះ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​បន្ត​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​បាន​ចំនួន​០៦​នាក់​បន្ថែមទៀត ហើយ​នាំមក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត និង​បានធ្វើ​តេស្ត​ទឹកនោម​រកសារ​ធាតុ​ញៀន ជា​លទ្ធផល​គឺ​វិជ្ជមាន​ចំនួន​០៣​នាក់ អវិជ្ជមាន​ចំនួន​០៥​នាក់​។ លោក​បន្តថា ក្រុម​TB (​តា​ប៊​ន​)​ដែល​បង្ក្រាបបាន ពួកគេ​បាន​ចង​ជា​គ្រុប និង​ទំនាក់ទំនង​គ្នា​តាម​ប្រព័ន្ធ​Messenger ហើយ​ច្រើន​ប្រមូលផ្តុំ និង​ណាត់​ជួបគ្នា នៅ​ម្ដុំ​បូរី​សាន​ហូរ ក្រុម​នេះ​ច្រើន​មាន​គូរ​ជម្លោះ​ជាមួយ​ក្រុម​OMB (​អូរ​អំបិល ក្រុង​សិរីសោភ័ណ​) និង​ក្រុម​JKH (​ជើង​កន្ត្រៃ​ហោះ​) ក្រុង​ប៉ោយប៉ែត​។​

ក្រោយ​ឃាត់ខ្លួន និង​សួរចម្លើយ ក្មេង​ទំនើង​ទាំងអស់ បាន​ឆ្លើយ​សារ ភាព​ថា ពួកខ្លួន​ពិតជា​បាន​ប្រមូលផ្តុំ​គ្នីគ្នា​ផឹកស៊ី​ជា​ក្រុម និង​បាន​ប្រមូល​បក្ខពួក​មាន​ទាំង​ដំបង និង​កាំបិត​ដេញ​កាប់​ទៅ​ក្រុម​OMB ពិតប្រាកដ​មែន​៕

Leave a Reply

Your email address will not be published. Required fields are marked *