ព័ត៌មានសន្តិសុខសង្គម

ស្រ្តី​ជា​ជន​​ស​ង្ស័​យ ​ជះ​​​ទឹ​ក​​​អា​ស៊ី​ត ​​ដា​ក់​​​​ប្តី​​​នៅ​​​ភ្នំ​ពេ​ញ​ ​រ​ត់​​​​ម​ក​​​លា​ក់​ខ្លួ​ន​ ​នៅខេ​ត្ត​​រ​ត​ន​គិ​រី ​​ត្រូ​វ​​​ស​ម​ត្ថ​កិ​ច្ច ​​ឃា​​ត់​ខ្លួ​ន​​​បា​ន​​​

ខេ​​ត្ត​រ​ត​ន​គិ​រី​ ​​​៖ ​​ដោ​យ​សា​រ​តែ​​​ភ្លើ​ង​​​ប្រ​​​​ច័​​​ណ្ឋ​ ​ជនសង្ស័យស្ត្រី​មួយរូបបានប្រើហឹង្សា​​ជះ​​​ទឹ​ក​​​អា​ស៊ី​ត​​​ដា​ក់​​​​ប្ដី​​ប​ណ្ដា​ល​​​ឲ្យ​​​រ​លៀ​ក​​​ពេ​ញ​​​រាង​កា​យ​ ​​ហើ​យ​​​រ​​ត់គេ​ច​ខ្លួ​​ន​​​ម​ក​​​ខេ​ត្ត​រត​ន​គិ​រី​ ​ត្រូ​​វ​​​ស​ម​ត្ថ​កិ​ច្ច​​​ស្រា​វ​​ជ្រា​វនិង​​ឃា​ត់​ខ្លួ​ន​​​បា​ន​​​។​​​

នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២២ ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តរតនគិរី សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​នគរបាល​ខ័​ណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បានឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែលមាន​ឈ្មោះ ញ៉ ហន ភេទ​ស្រី អាយុ ៣៧​ឆ្នាំ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​មួយកន្លែង ស្ថិតក្នុង​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ដោយ​ស្ត្រី​រូបនេះ​ជាប់​ពាក់ព័ន្ធ​ករណី​ប្រើ​អំពើហិង្សា ដោយ​ជះ​ទឹក​អាស៊ីត​ដាក់​ប្តី​របស់ខ្លួន បណ្តាល​ឲ្យ​រងរបួស​រលាក​ពេញ​ខ្លួន​។ បន្ទាប់ពី​ចាប់ខ្លួន ស្ត្រី​រូបនោះ​ត្រូវបាន​សមត្ថ​កិច្ចសហកា​រ​ប្រគល់​ខ្លួន​ឲ្យ​ទៅ​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ នាំខ្លួន​ទៅកាន់​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់​តាមផ្លូវ​ច្បាប់​។​

​កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ចំណុច​ស្ពាន​លី​យ៉ុង​ផាត់ ស្ថិត​ក្នុងភូមិ​កណ្ដាល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ស្ត្រីជន​សង្ស័យ​នេះ បាន​ប្រើប្រាស់​ទឹក​អាស៊ីត​ជះ​ដាក់​ប្តី ​បណ្តាល​ឲ្យ​រលាក​ពេញ​ខ្លួន​ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ​ហើយ​រត់គេច ខ្លួន​ចេញពីផ្ទះ​នៅ​រាជធានី​ភ្នំពេញ មក​លាក់ខ្លួន​នៅ​ក្រុង​បាន​លុង ខេត្តរតនគិរី​។​

​ក្រោយពី​នគរបាល​កា​រិ​យ័យ​ព្រហ្ម ស្នងការ​ខេត្តរតនគិរី ប្រគល់​ខ្លួន​ជនសង្ស័យ ជូន​កម្លាំង​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​នគរបាល​ព្រហ្មទណ្ឌ នាយកដ្ឋាន​ក្រសួងមហាផ្ទៃ​ ជនសង្ស័យ​ស្ត្រី​រូបនោះ ក៏ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ភ្នំពេញ​វិញ​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២២ ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *