អន្តរជាតិ ៖ ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី៨ ខែតុលានេះ លោក Zheng Shanjie ប្រធានគណៈកម្មាធិការជាតិកំណែទម្រង់ និងអភិវឌ្ឍន៍ចិនបានថ្លែងថា ទាក់ទិននឹងស្ថានភាព និងបញ្ហាថ្មីៗនៃប្រតិបត្តិការសេដ្ឋកិច្ចបច្ចុប្បន្ន ប្រទេសចិន បានខិតខំប្រឹងប្រែងដើម្បីដាក់ចេញកញ្ចប់គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ច ដើម្បីស្តារសេដ្ឋកិច្ចឱ្យបន្តងើបឡើងវិញ។
ទាក់ទិននឹងសម្ពាធបណ្តាលមកពីការធ្លាក់ចុះក្នុងប្រតិបត្តិការសេដ្ឋកិច្ច យើងនឹងពង្រឹងការកែសម្រួល គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ហើយគ្រប់ផ្នែទាំងអស់ត្រូវតែបន្តធ្វើកិច្ចខិតខំប្រឹងប្រែងឱ្យមានប្រសិទ្ធភាពជាងមុន។
ទាក់ទិននឹងបញ្ហាដូចជាតម្រូវការក្នុងស្រុកដែលមានប្រសិទ្ធភាពមានសភាពមិនគ្រប់គ្រាន់ ត្រូវផ្តោតសំខាន់គោលនយោបាយពង្រីកតម្រូវការក្នុងស្រុកដែលផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ជីវភាពរស់នៅរបស់ប្រជាជន និងជំរុញការប្រើប្រាស់ ព្រមទាំងធ្វើឱ្យការវិនិយោគដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច។
ទាក់ទិននឹងករណីដែលសហគ្រាសមួយចំនួនជួបការលំបាកក្នុងការផលិត និងធ្វើអាជីវកម្ម នាពេលបច្ចុប្បន្ន យើងនឹងបង្កើនការផ្តល់ជំនួយដល់សហគ្រាស ដើម្បីធ្វើឱ្យបរិយាកាសអាជីវកម្មកាន់តែល្អប្រសើរ និងជួយសហគ្រាសជម្នះការលំបាក។
ទាក់ទិននឹងករណីទីផ្សារអចលនទ្រព្យបន្តមានភាពទន់ខ្សោយ ត្រូវចាត់វិធានការនិងដាក់ចេញគោលនយោបាយចម្រុះ ដើម្បីជំរុញទីផ្សារអចលនទ្រព្យឱ្យបញ្ឈប់ការធ្លាក់ចុះ និងមានស្ថិរភាព។
ទាក់ទិននឹងបញ្ហាដូចជាការរង្គោះរង្គើ និងការធ្លាក់ចុះនៃទីផ្សារមូលបត្រកាលពីមុន ត្រូវដាក់ចេញនូវវិធានការដ៏ខ្លាំងក្លា និងមានប្រសិទ្ធភាព ខិតខំប្រឹងប្រែងដើម្បីជំរុញការស្តារទីផ្សារមូលធន៕