ព័ត៌មានជាតិ

កម្ពុជា-វៀតណាម បើ​​ក​វ​គ្ក​ប​ណ្តុះ​ប​ណ្តា​ល ​ស្តី​ពី​កា​រ​ព្យា​បា​ល​ ​និ​ង​ស្តា​រ​នី​តិ​ស​ម្ប​ទា​ ​កា​រ​គ្រ​ប់​គ្រ​ង​ ​និ​ង​ថែ​ទាំ ​អ្ន​ក​ញៀ​ន​គ្រឿ​ង​ញៀ​ន ស​ម្រា​ប់​ម​ន្រ្តី​ក​ម្ពុ​​ជា

តៃ​និ​ញ​ ​វៀ​ត​ណា​ម​ ៖​ ​ថ្ងៃ​ទី​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​អ​នុ​វ​ត្ត​តា​ម​ស្មា​រ​តី​កិ​ច្ច​ប្រ​ជុំ​ទ្វេ​ភា​គី​ថ្នា​ក់​រ​ដ្ឋ​ម​ន្រ្តី​លើ​ក​ទី​១​៨​ ​​ស្តី​ពី​កិ​ច្ចស​​ហ​ប្រ​តិ​ប​ត្តិ​កា​រ​ត្រួ​ត​ពិ​និ​ត្យ​គ្រឿ​ង​ញៀ​ន​ ​ក​ម្ពុ​ជា​-​វៀ​ត​ណា​ម បា​​ន​បើ​ក​វ​គ្ក​ប​ណ្តុះ​ប​ណ្តា​ល​​ស្តី​ពី​កា​រ​ព្យា​បា​ល​ ​និ​ង​ស្តា​រ​នី​តិ​ស​​ម្ប​ទា​ ​កា​រ​គ្រ​ប់​គ្រ​ង​ ​និ​ង​កា​រ​ថែ​ទាំ​អ្ន​ក​ញៀ​ន​គ្រឿ​​ង​ញៀ​ន​ ​ក្រោ​ម​វ​ត្ត​មា​ន​វ​រ​សេ​នី​យ៍​ឯ​ក​ ​បំ​រុ​​ង​ ​ហ្វា​ង​ ​តឹ​ម​ ​ ​ហ្វី​វ​ ​អ​នុ​​ប្រ​ធា​ន​នា​យ​ក​ដ្ឋា​ន​ត​ម្រួ​ត​ស៊ើ​ប​អ​ង្កេ​ត​ប​ទ​ល្មើ​ស​គ្រឿ​ង​ញៀ​ន​(​វៀ​ត​ណាម​) និ​ង​វ​រ​​សេ​នី​យ៍​ឯ​ក​ ​យិ​ន​ ​យឿ​ត​ ​អ​នុ​ប្រ​ធា​ន​នា​យ​ក​ដ្ឋា​ន​នី​តិ​ក​ម្ម​ ​អ​ប់​រំ​ ​និ​ង​ស្តា​រ​នី​តិ​ស​ម្ប​ទា​ ​(​ក​ម្ពុ​ជា​)​។

លោកវរសេនីយ៍ឯក បំរុង ហ្វាង តឹម ហ្វីវ បានលើកឡើងថា សភាពការណ៍បទល្មើសគ្រឿងញៀនកំពុងតែបន្តកើតមានក្នុងស្ថានភាពស្មុកស្មាញ អាថ៍កំបាំង ពិបាកសន្និដ្ឋាន ទន្ទឹមនេះមានការលេចឡើងជាច្រើនប្រភេទគ្រឿងញៀនថ្មីៗ សភាពការផលិត ជួញដូរ ដឹកជញ្ជូន និងការប្រើប្រាស់គ្រឿងញៀនសំយោគ សារធាតុប៉ះពាល់ដល់ប្រព័ន្ធប្រសាទមានការកើនឡើង។
បណ្ដាញខ្សែរយៈដឹកជញ្ជូនគ្រឿងញៀនប្រភេទកូកាអ៊ីនមកពីប្រទេសអាមេរិកឡាទីន ត្រូវបានរកឃើញ និងឃាត់ខ្លួននាពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញថាគ្រឿងញៀនប្រភេទកូកាអ៊ីននេះកំពុងចូលមកទីផ្សារតំបន់អាស៊ីអាគ្នេយ៍ហើយកងកម្លាំងអនុវត្តច្បាប់ប្រទេសទាំងពីរបានខិតខំសហការផ្សព្វផ្សាយចែករំលែកបទពិសោធន៍ និងផ្ដលព៌ត័មានទៅវិញទៅមកនូវវិធានការជំនាញស៊ើបអង្កេត បំផ្លាញខ្សែរយៈសំបុករបស់ឧក្រិដ្ឋជនគ្រឿងញៀន ជាពិសេស។

លោកវរសេនីយ៍ឯក យិន យឿត បានថ្លែងដោយបានលើកឡើងពីសភាពការណ៍គ្រឿងញៀន ថា រហូតមកទល់ពេលនេះកម្ពុជាក៏ដូចវៀតណាមនៅតែ បន្តទទួលរងឥទ្ធិពលពីការចរាចរគ្រឿងញៀនឆ្លងកាត់ដែលមានប្រភពផ្សេងៗ ទាំងក្នុង និងក្រៅតំបន់ ហើយបាននិងកំពុងបន្តបង្កនូវផលប៉ះពាល់ដល់សុខភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឈសង្គម។ ដោយទ្បែកកម្ពុជា នៅតែបន្តទទួលរងនូវឥទ្ធិពលដ៏អាក្រក់ និងការគំរាមកំហែងថ្មីៗពីការចរាចរឆ្លងកាត់ និងហូរចូលគ្រឿងញៀនទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និង តាមបញ្ញើប្រៃសណីយ៍និងការប៉ុនប៉ងយកកម្ពុជាជាកន្លែងកែច្នៃផលិតគ្រឿងញៀន និងការប្រើប្រាស់គ្រឿងញៀន ដែលកម្ពុជាកំពុងមមាញឹកអនុវត្តនូវផែនការយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ ដែលបន្តអនុវត្តន៍ដោយឈរលើវិធានការចំនួន ៥គឺ៖ វិធានការអប់រំ, វិធានការរដ្ឋបាល, វិធានការអនុវត្តច្បាប់, វិធានការព្យាបាល ស្តារនីតិសម្បទា, និងការធ្វើសមាហរណកម្មចូលក្នុងសហគមន៍វិញ រួមជាមួយវិធានការសហប្រតិបត្តិការ អន្តរជាតិ ដែលក្នុង នោះ វិធានការព្យាបាលនិងស្តារនីតិសម្បទាគឺយើងបានដាក់ឲ្យមាន ទីកន្លែងសម្រាប់ព្យាបាល និងស្តារនីតិ សម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងបង្ខំ ដោយអនុឡោមតាមច្បាប់ជាតិ អន្តរជាតិ មនុស្សធម៌ និងការគោរពសិទ្ធិមនុស្ស។ រយៈពេល ៩ខែ ឆ្នាំ២០២២នេះ យើងគ្រប់គ្រងបានអ្នកប្រើប្រាស់គ្រឿង ញៀន មានចំនួន ១៧.៩៩៦ នាក់ ។

វគ្កបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយ:ពេល៤ថ្ងៃ សិក្ខា កាមទាំងអស់នឹងខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រនិងចូលរួមចែករំលែកបទពិសោធន៍ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមពង្រឹងសមត្ថភាព ប្រសិទ្ធភាពការងារ៕

Leave a Reply

Your email address will not be published. Required fields are marked *