ព័ត៌មានជាតិ

ស​ម្តេ​ចធិ​ប​តិ​និ​​ង​លោ​កជំ​ទា​​វ​ ​ប្រលែ​ង​ត្រី​ប្រ​​មា​ណ​ ​១​,​៥​លា​ន​ក្បា​ល ​​ក្នុង​ ​​”ទិ​វា​​ម​ច្ឆ​ជា​តិ​” ​​លើ​ក​ទី​១​៩ នៅ​ខេ​ត្ត​កំ​​ព​ង់​ចា​ម​

ខេត្តកំពង់ចាម ៖ ស​ម្តេ​ច​ម​ហា​ប​វ​រ​ធិ​បតិ​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​នា​យ​ក​រ​​ដ្ឋម​ន្ត្រី​​​ ​នៃ​ព្រះ​រា​ជា​ណា​ច​​ក្រ​ក​ម្ពុជា​ ​និ​ង​លោ​​កជំ​​ទាវ​ ​ពេ​ជ​ ​ច​ន្ទ​មុ​ន្នី​​ ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​បា​​ន​អ​ញ្ជើ​ញ​ជាអ​​ធិ​បតី​​ ​ក្នុ​ង​ក​ម្ម​ពិ​ធី​ “​ទិ​វា​ម​ច្ឆ​ជា​តិ​”​ ​លើ​ក​ទី​១​៩​ ​ដោ​​យ​លែ​ង​ត្រី​ ​មេ​ពូ​ជ ​កូ​ន​ត្រី​​ ​និ​ង​វា​រីស​​ត្វ​ស​រុ​បជា​​ង​ ២​០​ប្រ​​ភេទ​ ​​ចំនួ​ន​ប្រ​មា​ណ​ ​១​,​៥​លា​ន​ក្បា​ល​។​

ពិធីនេះដែរប្រារព្វធ្វើឡើង នៅព្រឹកថ្ងៃចន្ទ ទី១ កក្កដា ២០២៤ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ទិវាមច្ឆជាតិ ១ កក្កដា នៅថ្ងៃនេះប្រារព្ធឡើងដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ហើយជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ។

ក្រសួងកសិកម្មរៀបចំ ទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលតី មេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ចំនួនប្រមាណ ១,៥លានក្បាល ដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក កន្ធាយ។ល។ នឹងត្រូវលែងចូលទៅក្នុងបឹងនេះ។

ផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេស កម្មវិធី គោលនយោបាយអាទិភាពទី៥ និងទី៦ សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដែលរួមមានការលើកស្ទួយផលិតកម្ម ការរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ ជាលទ្ធផល ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជាមិនត្រឹមតែអាចធានាបាននូវសន្តិសុខស្បៀងពេញលេញសម្រាប់ប្រជាជននៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតបានលើសពីតម្រូវការ និងបាននាំចេញផលិតផល កសិកម្មជាង ៨លានតោន ដោយបាននាំមកវិញនូវចំណូលជារូបិយបណ្ណអន្តរជាតិជិត ៥ពាន់លានដុល្លារ ទៀតផង៕ប្រភពអាកាប៉េ

Leave a Reply

Your email address will not be published. Required fields are marked *