ព័ត៌មានជាតិ

កំពង់ផែ​​ទេ​ស​ច​រណ៍​ ​នៅ​លើ​កោះ​ទ​ន្សា​យ​ ​ស​ម្រេ​ច​បា​ន ​កា​រ​សា​ង​ស​ង់​ប្រ​មា​ណ​​​ ​៩​០​%​

កំពង់ផែ​​ទេ​ស​ច​រណ៍​ ​នៅ​លើ​កោះ​ទ​ន្សា​យ​ ​ស​ម្រេ​ច​បា​ន ​កា​រ​សា​ង​ស​ង់​ប្រ​មា​ណ​​​ ​៩​០​%​

ខេត្តកែប ៖ ក្នុ​ង​ឱ​កា​ស​ដឹ​ក​នាំ​ក្រុ​ម​កា​រ​ងា​រ​ជំ​នា​ញ​ពាក់​ព័​​ន្ធ ​ចុះ​​ពិ​និ​ត្យ​មើ​ល​វ​ឌ្ឍ​ន​ភា​ព​នៃ​កា​រ​សា​ង​ស​​ង់​កំ​ព​ង់​ផែ​ទេ​ស​ច​រ​ណ៍​នៅ​លើ​កោះ​ទ​ន្សា​យ​​​ ​នា​ថ្ងៃ​ទី​១​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​នេះ​ ​ឯ​​ក​ឧត្ត​​ម​ប​ណ្ឌិ​ត​ ​សោ​ម​ ​ពិ​សិ​ដ្ឋ​ ​អ​ភិ​បា​ល​នៃ​គ​ណៈ​​អ​ភិ​បា​ល​ខេ​ត្ត​កែ​ប​ ​បា​ន​​ប​ញ្ជា​ក់​ថា​ ​កំ​ព​ង់​ផែ​ទេ​ស​ច​​រ​ណ៍​នេះ​ ​បា​ន​កំ​ពុ​ង​ដំ​ណើ​រ​​កា​រ​សា​ង​ស​ង់​ទៅ​តា​ម​ផែ​ន​កា​រ​ ​និ​ង​ពេ​ល​វេ​​លា​កំ​ណ​ត់​ ​បើ​គិ​ត​ម​​ក​ទ​ល់​ពេ​ល​នេះ​ ​គ​ម្រោ​ង​ទាំ​ង​មូ​ល​ស​ម្រេ​ច​បា​ន​កា​រ​សា​ង​ស​ង់​ប្រ​មា​ណ​​​ ​៩​០​%​ ​ហើ​យ​​​​ ​។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា សមិទ្ធផលថ្មីជាប្រវត្តិសាស្រ្តរបស់ខេត្តកែបមួយនេះ បានជួយលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្ត ជាពិសេសសម្រាប់ប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះទាំងនេះស្ថិតក្នុង “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥” ក្នុងការប្រែក្លាយខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ​ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់​ ។

គួរបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែនៅលើកោះទន្សាយនេះ ជា​គម្រោង​ដែល​គាំទ្រ​ដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) តាមរយៈគម្រោងនេះ នឹងធ្វើឲ្យកោះទន្សាយក្លាយទៅជាទិសដៅទេសចរណ៍ដ៏សំខាន់មួយប្រកបដោយទំនើបភាព​ ។

ជាមួយ​គ្នានេះ ឯកឧត្តមបណ្ឌិត​អភិបាលខេត្តបានលើកឡើងថា ក្រោមយន្តការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានដាក់ចុះនូវគោលការណ៍ ក៏ដូចជាការចង្អុលបង្ហាញ និងជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំកែលម្អសោភណ្ឌភាព បង្កើតឱ្យមានកន្លែងកម្សាន្ត ពិសេសអភិវឌ្ឍន៍ កែលម្អបន្ថែមនូវតំបន់ទេសចរណ៍នានាក្នុងភូមិសាស្ត្ររបស់ខ្លួន ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរ​ចូលមក​ទស្សនា​កម្សាន្ត​ ៕ ប្រភពអាកាប៉េ

Leave a Reply

Your email address will not be published. Required fields are marked *