រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន គឹមស៊ាន់ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បន្ទាប់ពីឯកឧត្តមបានចូលរួមបម្រើជាតិមាតុភូមិ និងការងារចុះជួយមូលដ្ឋានយ៉ាងសកម្មដោយមិនគិតពីការនឿយហត់ ពេលនេះត្រូវបាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជឬទ័យប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស ជាតូបការ ដល់ឯកឧត្តម ដើម្បីជាការដឹងគុណនិងលើកទឹកចិត្តដល់ឯកឧត្តម ដែលបានបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងការចូលរួមកសាងអភិវឌ្ឍន៍ នៅមូលដ្ឋានឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទទួលបានការរីកចម្រើនជាច្រើននាពេលកន្លងមក៕