ព័ត៌មានជាតិ

ប្រ​កា​ស​​​​​​​​តែ​​​ង​​តាំ​​​ង​ ​​​​​​អ​​​​​ភិ​​​​បា​​​ល​​​​​​​​រ​​​ង​ ​​​​​​​ខេ​​​ត្ត​​​​​​​ប​​​​ន្ទា​​​យ​​​មា​​​​ន​​​ជ័​​​យ​​​ ​​​៥​​​​​​​រូ​​​ប​ រដ្ឋ​លេ​ខា​ធិ​កា​​រ​​ក្រ​​សួង​ម​ហា​ផ្ទៃ​​​ ​ប​ញ្ជាអោ​យ អា​ជ្ញា​ធ​រ​​ខេ​ត្ត​ ​​​លុ​ប​បំ​បា​ត់ ​​ល្បែ​ង​ស៊ី​ស​​ង​​តា​ម​​​​​ ​I​n​t​​e​r​​n​e​t​​​​ ​និ​ង​​​ទ​ប់​​​ស្កា​ត់ ​​ព​ល​ក​រ​​​ចំ​​ណា​ក​ស្រុ​ក​​ខុ​​ស​ច្បា​ប់​

ខេត្តប​ន្ទាយ​​​​មា​ន​ជ័​យ​ ​៖​ ​​ ​​​នៅ​​​​ថ្ងៃ​​​ទី​​​២​​​៩​​​ ​​​ខែ​​​សី​ហា​​​​ ​​​ឆ្នាំ​​​២​​​០​​​២​​​២ នា​ឱ​កា​ស​ប្រ​កា​ស​​​តែ​ង​តាំ​ង​​​អ​​ភិ​បា​ល​​​រ​ង​​​ខេ​ត្ត​​​ប​ន្ទា​យ​មា​ន​ជ័​យ​ ​៥​​​រូ​ប​​​ ​​​​នៅ​​​សា​ល​​​​ប្រ​ជុំ​​​សា​លា​ខេ​ត្ត​​​ប​ន្ទា​យ​​​មា​ន​ជ័​យ​​​ រ​ដ្ឋលេខា​ធិ​កា​​រ​​​ក្រ​សួ​ង​ម​ហា​ផ្ទៃ​​​ ​លោ​ក​​​ ​​​ប៊ុ​ន​​​ ​​​ហ៊ុ​ន​​​ ​ប​ញ្ជា​ឱ្យ​​​អា​ជ្ញា​ធ​រ​​​ខេ​ត្ត​​​លុ​ប​បំ​​បា​ត់​​​ល្បែ​ង​ស៊ី​ស​ង​​តា​​ម​​​​​I​n​t​e​r​​​n​e​t​​​និ​ង​​​ទ​ប់​​​ស្កា​​ត់​​​ព​ល​ក​រ​​​ចំ​ណា​ក​ស្រុ​​ក​​​ខុ​ស​ច្បា​ប់​។​

លោក​ ​ប៊ុន​ ​ហ៊ុន​ បានបញ្ជាក់ថា ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ខេត្ត​ ​ស្រុក​ ​ក្រុង​ត្រូវ​មាន​វិធានការ​លុបបំបាត់​បទល្មើស​ល្បែងស៊ីសង​តាម​Inter​net​ ​និង​បទល្មើស​គ្រឿងញៀន​ ​ចោរកម្ម​ ​និង​ក្រុម​បង​តូច​ ​បង​ធំ​ ឱ្យ​បាន​ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​ភូមិ​ ​ឃុំ​ ​ជាពិសេស​គឺ​ទប់​ស្កាត់​ពលករ​ចំណាក់​ស្រុក​ខុសច្បាប់​ ​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ ​ព្រមទាំង​ស្រាវជ្រាវ​តាម​ចាប់​មេខ្យល់​ដែល​បោកប្រាស់​ប្រជាពលរដ្ឋ​ដាក់ទោស​តាមច្បាប់​។​

​លោក​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ក៏បាន​លើកយក​ការ​ផ្តាំផ្ញើ​ពី​សម្តេច​ក្រឡា​ហម​ ​ស​ ​ខេង​ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែលផ្តល់អនុសាសន៏ថា​ ​អភិបាល​រង​នៃ​គណៈ​អភិបាល​ខេត្ត​ ក្រោយ​ប្រកាស​ទទួល​ភារកិច្ច​ហើយ​ ​ត្រូវ​ខិតខំ​ធ្វើការងារ​បម្រើ​ប្រជាពលរដ្ឋ​ ​និង​សង្គម​ឱ្យ​បាន​ល្អ​ប្រកបដោយ​វិជ្ជាជីវៈ ​និង​ក្រម​សីលធម៌​ត្រឹមត្រូវ​ ​ស្របតាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជាក្រោម​ការ​​​ដឹកនាំ​របស់​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ដែល​ដឹកនាំ​ប្រទេស​ឱ្យ​មាន​សុខ​សន្តិភាព​ ​និង​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​គ្រប់​វិ​ស័​យ​៕​

Leave a Reply

Your email address will not be published. Required fields are marked *