ព័ត៌មានជាតិ

ប្រ​​ជា​ព​ល​រ​ដ្ឋ​ ​នៅ​ឃុំ​សា​លា​វិ​ស័​យ​ ​បា​ន​ព​ង្រី​ក​មុ​ខ​​របរ ​ប​ន្ថែ​ម​ទៀ​ត ​គឺ​ដាំ​ដំ​ណាំ​ឪ​ឡឹ​ក​ ​ដើ​ម្បី​ដោះ​ស្រា​​យ ​ជី​វ​ភា​ព​គ្រួ​សា​រ​

ខេត្តកំ​ព​ង់​ធំ​ ៖ ​ប​ន្ទា​ប់​ពី​រ​ដូ​​វ​ច្រូ​ត​កា​ត់​រួ​ចប្រ​ជា​​ព​ល​រ​ដ្ឋ​ស្ទើ​រ​តែ​៧​០​%​ ​រ​ស់​នៅ​ឃុំ​សា​លា​វិ​ស័​យ​ ​ស្រុ​ក​ប្រា​សា​ទ​ប​​ល្ល័​ង្ក​ ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​ប្រ​ក​ប​រ​ប​​រ​ដាំ​ដំ​ណាំ​ផ្សេ​ង​ៗ​ ​ជា​ពិ​សេ​ស​ដំ​ណាំ​​ឪ​ឡឹ​ក ដើ​ម្បី​គួ​ប​ផ្សំ​ក្នុ​ង​កា​រ​ដោះ​ស្រា​យ​ជី​​វ​ភា​ព​រ​ប​ស់​ពួ​ក​គា​ត់​។​

​​ប្រ​ជា​ព​ល​រ​ដ្ឋ​ដែ​ល​ដាំ​​ដំ​ណាំ​ឪ​ឡឹ​ក​ជា​ប្រ​ចាំ​នៅ​​ភូ​មិ​ត្រ​ពាំ​ង​ក្រោ​ល​ ​​ ​បា​ន​រៀ​បរា​ប់​ឲ្យ​ដឹ​ង​ថា​ ​ប​ន្ទា​ប់​ពី​រ​​ដូ​វ​ច្រូ​ត​កា​ត់​រួ​ច​ ​​ ​មុ​ន​ចូ​ល​ឆ្នាំ​ខ្មែ​​រ​ ​ ​ពួ​ក​គា​ត់​តែ​ង​តែ​ភ្ជួរ​​ផ្អា​ប់​ដី​ទុ​ក​ស​ម្រា​ប់​​ដាំ​ដំ​ណាំ​ឪ​ឡឹ​ក​មិ​ន​​ដែ​ល​អា​ក់​ខា​ន​ម្ត​ង​ណា​​ឡើ​យ​ ​ ​។​ ​ពួ​ក​គា​ត់​​ប​ន្ត​ទៀ​ត​ថា​ ក្នុ​​ង​កា​រ​ដាំ​ដំ​ណាំ​ឪ​ឡឹ​ក​នេះ​ ​យ៉ា​ង​​យូ​រ​រ​យៈ​ពេ​ល​ ​២​ខែ​ ​គឺ​ទ​ទួ​ល​បា​ន​ផ​ល​។​ ​ហើ​យ​ពេល​​ទទួ​ល​​ផល​ភា​​គ​ច្រើ​ន​ពួ​ក​គា​ត់​បា​ន​ម៉ៅ​ល​ក់​ឱ្យ​ឈ្មួ​ញ​ខ្លះ​ ​និ​ង​ខ្លះ​ទៀ​ត​ទុ​ក​ល​ក់​ខ្លួ​ន​​ឯ​ង​នៅ​ខា​ង​មុ​ខ​ផ្ទះ​ ​លើ​កំ​​ណា​ត់​ផ្លូ​វ៦​២​ ​ស្ថិ​ត​នៅ​ភូ​មិ​ត្រ​ពាំ​​ង​ក្រោ​ល និ​ងភូ​មិ​បុ​ស្ស​​វែ​ង​ជា​ដើ​ម​។​

ម្យ៉ា​ង​វិ​ញ​ទៀ​ត​ ដំ​ណាំ​ឪ​ឡឹ​​ក​រ​ប​ស់​ពួ​ក​គា​ត់​គឺ​ប្រើ​​ជី​ធ​ម្ម​ជា​តិ​​សុ​ទ្ធ​សា​ធ​ដូ​ច​ជា​ជី​លា​ម​ក​គោ ​ឬ​ ​ជី​កំ​​ប៉ុ​ស​ជា​ដើ​ម​(​ជី​ផ​លិ​ត​ពី​ដើ​ម​ក​​ន្ទ្រាំ​ង​ខែ​ត​)​ ​ជា​ហេ​​តុ​ធ្វើ​ឲ្យ​ផ្លែ​ឪ​ឡឹ​ក​ស្រួ​យ​ ​ឈ្ងុ​យ​ឆ្ងា​ញ់​​និ​ង​ផ្អែ​ម​ទៀ​ត​ផ​ង​។​ ​ ​ដោ​យ​ឡែ​ក​គ្រា​ប់​ពូ​ជ​វិ​ញ​គឺ​ពួ​​ក​គា​ត់ ​ទិ​ញ​ក្នុ​ង​ត​ម្លៃ​១​គី​ឡូ​​ក្រា​ម​៧​០​ម៉ឺ​ន​រៀ​ល​ ​ខ្លះ​១​គី​​ឡូ​ក្រា​ម​ត​ម្លៃ​១​លា​ន​រៀ​ល​ ​តា​ម​ប្រ​ភេ​ទ​គ្រា​ប់​ពូ​​ជ​នៃ​ដំ​ណាំ​ឪ​ឡឹ​ក​នេះ​។​

​ ​ ​ ​ ​ ​​ ​ ​ ​ ​លោ​ក​ ​ជិ​ន​ ​ហ៊ី​​ន​ ​ប្រ​ធា​ន​ក្រុ​ម​ប្រឹ​ក្សា​និ​​ង​ជា​មេ​ឃុំ​ ​សា​លា​វិ​ស័​យ​​ ​បា​ន​ប្រា​ប់​ឱ្យ​ដឹ​ង​ដែ​រ​ថា​ ​ឃុំ​សា​លា​វិ​ស័​យ​ជា​ឃុំ​មួ​យ​ដែ​ល​ស​ម្បូ​រ​ ទៅ​ដោ​យ​ក​សិ​ក​រ​ប្រ​ក​ប​រ​ប​រ​ចិ​ញ្ចឹ​​ម​ជី​វិ​ត​ពឹ​ង​ផ្អែ​ក​ទៅ​លើ​​កា​រ​ដាំ​ដំ​ណាំ​ក​សិ​ក​ម្ម​ ​និ​​ង​ចិ​ញ្ចឹ​ម​ស​ត្វ​។​

​ ​ ​ ​ ​ ​ដោ​យ​​ឡែ​ក​ដំ​ណាំ​ឪ​ឡឹ​ក​គឺ​ជា​ដំ​​ណាំ​(​ដូ​ន​តា​)​ ​ភា​គ​ច្រើ​ន​ដាំ​នៅ​​តំ​ប​ន់​ក្នុ​ង​ភូ​មិ​ ​ឬ​ ​ដី​ក្រោ​យ​ផ្ទះ​រ​ប​​ស់​ពួ​ក​គា​ត់​តែ​ម្ដ​ង​ ​ហើ​យ​ក៏​ជា​ដំ​ណាំ​​ទ​ទួ​ល​បា​ន​ប្រា​ក់​ចំ​ណូ​ល​ស​ម្រា​ប់​ផ្គ​ត់​ផ្គ​ង់​​គ្រួ​សា​រ​ខ្ព​ស់​ផ​ង​​ដែ​រ​ស​ម្រា​ប់​ពួ​ក​គា​ត់​។​ ​លោ​ក​មេ​ឃុំ​​ប​ន្ត​ទៀ​ត​ថា​ភូ​មិ​ដែ​លដាំ​ដំ​ណាំ​ឪ​ឡឹ​ក​ក្នុ​ង​ឃុំ​សា​លា​វិ​ស័​យ​ ​មា​ន​ដូ​ច​ជា​​ ​ភូ​មិ​ត្រ​ពាំ​ង​ក្រោ​ល​ ​ភូ​មិ​បុ​ស្ស​វែ​ង​ ​ភូ​មិ​​ខ្មា​ក់​ ​ភូ​មិ​ឬ​ស្សី​ដួ​ច​ ​ភូ​មិ​វា​ល​ល្ពា​ក់​ ​ភូ​មិ​សា​លា​វិ​ស័​យ​ ​ភូ​មិ​គ​គី​​រ​ ​និ​ង​ភូ​មិ​ត្រ​ពាំ​ង​ផ្តៀ​ក​ ​។​​ល​។​

​ ​ ​ ​ ​ជា​មួ​យ​គ្នា​នេះ​លោ​ក​​ ​ជិ​ន​ ​ហ៊ី​ន​ ​ប្រ​ធា​ន​ក្រុ​ម​ប្រឹ​ក្សា​ឃុំ​ ​​និ​ង​ ​ជា​មេ​ឃុំ​ ​សា​លា​វិ​​ស័​យ​ ​ ​ ​សូ​មអំ​ពា​វ​នា​វ​​ ​ដ​ល់​ក្រ​សួ​ង​ពា​ក់​ព័​ន្ធ​ ​ឲ្យ​ជួ​យ​ផ្ដ​ល់​ប​ច្ចេ​ក​​ទេ​ស​កា​ន់​តែ​ល្អ​ប​ន្ថែ​ម​ទៀ​ត​ ​ ​ដើ​ម្បី​ឱ្យ​ប្រ​ជា​កសិ​​ក​រ​នៅ​មូ​ល​ដ្ឋា​ន​ដាំ​ដំ​ណាំ​ឪ​ឡឹ​ក​នេះ​ ​កា​ន់​តែ​បា​ន​ទិ​ន្ន​​ផ​ល​ខ្ព​ស់​ ​និ​ង​មា​ន​សុ​វ​ត្ថិ​ភា​ព​ ​សុ​ខ​ភា​ព​ ​ ​​ចំ​ពោះ​ព​ល​រ​ដ្ឋ​ទូ​ទៅ​ដែ​ល​និ​យ​ម​ទ​ទួ​ល​ទា​​នដំ​​ណាំ​ឪឡឹ​​កនេះ​​ ​ជា​កា​រ​រួ​ម​ចំ​ណែ​ក​អ​ភិ​វ​ឌ្ឍ​ស​ង្គ​ម​ជា​​តិ​វិ​ស័​យ​ក​សិ​ក​ម្ម ​​ ​លើ​ក​ស្ទួ​យ​ក​ម្ព​ស់​ជី​វ​ភា​ព​ព​ល​រ​ដ្ឋ​ខ្មែ​រ​ផ​ង​ដែ​រ ៕

Leave a Reply

Your email address will not be published. Required fields are marked *