ព័ត៌មានជាតិ

មន្រ្តី​ប​រិស្ថា​ន​ ​និ​ង​ស​ម​ត្ថ​កិ​ច្ច​ជំ​នា​ញ ​ចុះ​រុះ​រើ​ចេ​ញ​ខ្ទ​ម ​ដែ​​ល​ស​ង់លើ ដី​ព្រៃ​ឧ​ទ្យា​ន​ជា​តិ​ បូ​ទុ​ម​សា​គរ​

ខេត្តកោះ​កុ​ង ៖ កា​រ​សា​ង​ស​ង់​ខ្ទ​ម​ និ​ង​បោះ​ប​ង្គោ​លព័​ទ្ធ​រ​ប​ង​ក្នុ​ង​ដី​ព្រៃឈើ​ឧ​​ទ្យាន​ជា​តិ​បូ​ទុ​ម​សា​គ​រ​ យ៉ា​ង​អា​ណា​ធិ​ប្ប​តេ​យ្យរ​​ប​ស់​ពល​រ​ដ្ឋ​មួ​​យចំ​នួ​ន​ ​ត្រូ​វ​បា​ន​ម​ន្រ្តី​ប​រិ​ស្ថា​ន​ ​និ​ង​ស​ម​ត្ថ​កិ​ច្ច​ជំ​នា​ញ​ចុះ​រុះរើ​ចេ​ញ​តា​ម​ ​សា​ល​ដី​កា​រ​រ​បស់​តុ​លា​កា​រ​អ​ម​សា​លា​ដំ​បូ​ង​ខេ​ត្ត​កោះ​កុ​ង​ ។​

​ប្រ​តិ​ប​ត្តិ​កា​រ​អ​នុវ​ត្ត​ច្បា​ប់​មួ​យ​ថ្ងៃ​ពេ​ញ​នេះ​ ​ដឹ​ក​នាំ​ដោ​យ​លោ​ក​ វ៉េ​ត​​ សុ​នី​ម​ ​អ​នុ​ប្រ​ធា​នម​ន្ទី​រ​ប​រិ​ស្ថា​ន​ ខេ​ត្ត​កោះ​កុ​ង​ ដោ​យ​ស​ហ​កា​រ​ជា​មួ​យ​ក​ង​ក​ម្លាំ​ង​អាវុ​ធ​ហ​ត្ថ​ ​គ​ណៈ​ប​ញ្ជា​កា​រ​ឯ​ក​ភា​ពស្រុ​ក​បូ​ទុ​ម​សា​គ​រ​ ​ដឹ​ក​នាំ​ដោ​យ​លោ​ក​ ​ក្រូ​ច​ បុ​​រីសី​ហា​ ​អ​ភិ​បា​ល​រ​ង​ស្រុ​ក​បូ​ទុ​ម​សា​គ​រ​ ​និ​ង​ជា​អ​នុ​ប្រ​ធាន​គ​ណៈ​ប​ញ្ជា​កា​រ​ឯ​ក​ភា​ព ​ស្រុក​ ​បូ​ទុ​ម​សា​គ​រ​ ​ដោ​យ​មា​ន​កា​រ​ចូ​ល​រួ​ម​ស​ម្រ​បស​ម្រួ​ល​កា​រ​ងា​រ​ច្បា​ប់​ ​ដោ​យ​លោ​ក​ ​អេ​ង​ ​ចា​ន់​ភា​រ៉ា​ ​ព្រះរា​​ជអា​ជ្ញា​រ​ង​ ​នៃ​អ​យ្យា​កា​អ​ម​សា​លា​ដំបូ​ង​ខេ​ត្ត​កោះ​កុ​ង​ ​កា​ល​ពី​ថ្ងៃទី​១​ ​ខែ​សី​ហា​ ​ឆ្នាំ​២​០​២​១​។

បើតាមលោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឱ្យដឹងថា ខ្ទមចំនួន២៧ ដំណាំចម្ការ និងបង្គោលរបងឈើជាង២.០០០ដើម ស្ថិតនៅចំណុចអូរយ៉ូយ៉ា ភូមិថ្មស ឃុំថ្មស ដែលបានពលរដ្ឋខិលខូចមួយចំនួនតូចបន្តលួចសាងសង់គ្មានច្បាប់នោះទេ រីឯអាជ្ញាធរមូលដ្ឋានក៏មិនទទួលស្គាល់តាមលិខិតលក់-ទិញផ្លូវការ ដែរ។

អនុប្រធានមន្ទីរបរិស្ថាន អះអាងទៀតថា មុននឹងឈានដល់មានចំណាត់ការច្បាប់នៅពេលនេះ មន្រ្តីអាជ្ញាធរពាក់ព័ន្ធធ្លាប់បានចុះអប់រំណែនាំជាច្រើនលើកច្រើនសារមកហើយដែរ តែពលរដ្ឋទាំងនោះហាក់មិនចូលរួមទាល់តែសោះ ដោយជឿតាមការញុះញង់ពីមេខ្លោងនៅក្រោយខ្នងឲ្យបន្តទន្រ្ទាន។

ក្រុមពលរដ្ឋដែលហ៊ានរំលោភបំពានដីក្នុងតំបន់ឧទ្យានជាតិបូទុមសាគរ គឺពួកគាត់មានផ្ទះសម្បែង ដីស្រែចម្ការត្រឹមត្រូវ ខណៈកន្លងទៅ មានការដោះស្រាយជាសំណងទូទាត់ច្បាស់លាស់ផងដែរពីក្រុមហ៊ុនមួយ ហើយក៏មករំលោភបំពានដីក្នុងតំបន់ឧទ្យានជាតិបូទុមសាគរ បន្តមកទៀត។

លោក វ៉េត សុនីម ថ្លែងបញ្ជាក់ពីផែនការក្រោយរុះរើខ្ទមអនាធិបតេយ្យថា លោកនឹងសុំគោលការណ៍ពីក្រសួងបរិស្ថាន អយ្យការសាលាដំបូងខេត្ត លោកស្រី មិថុនា ភូថង អភិបាលខេត្ត និងអាជ្ញាធរស្រុក ធ្វើជាទីស្នាក់ការចំនួន២ នៅមាត់ច្រកចេញនៃតំបន់រងផលប៉ះពាល់ ដើម្បីធានាបានប្រសិទ្ធិភាពទប់ស្កាត់បង្រ្កាប រក្សាដីព្រៃការពារឱ្យនៅគង់វង្ស។ ត្បិតដីធ្លីដែលពលរដ្ឋទន្រ្ទាននេះ គឺតុលាការធ្លាប់ចេញលិខិតដកហូតមកជាសម្បត្តិរួចមកហើយ។

ការលួចទន្រ្ទានដីព្រៃឈើចំណុចអូរយ៉ូយ៉ា ឬដីគ្រួសក្រហម បានកើតឡើងតាំងពីឆ្នាំ២០១៨មកម្ល៉េះ ដោយមន្រ្តីជំនាញចុះបង្រ្កាបចំនួន២លើកមកហើយ តែពលរដ្ឋនៅតែបន្តល្មើសថែមទៀត គ្រាមានភាពឆក់ល្វែងរបស់អាជ្ញាធរងាកទៅទប់ស្កាត់កូវីដ១៩ជាមួយក្នុងមូលដ្ឋាននានា។

តាមព័ត៌មានដីព្រៃដែលពលរដ្ឋទន្រ្ទាន គឺពួកគាត់បានលក់ដទៅឈ្នួញអស់ហើយ ដោយពួកគាត់ធ្វើជារូបភាពមក ធ្វើជាខ្វះខាតដីធ្វើស្រែចម្ការ តាមពិតពួកគាត់ចាំដីអោយគេជាថ្នូរនឹងយកថវិកា១លានរៀន និងអង្ករមួយបាវប្រចាំខែពីឈ្នួញដែលទិញដីនោះ។ ទោះយ៉ាងនេះក្តី ក៏អយ្យការអមសាលាដំបូងខេត្ត និងមន្រ្តីសមត្ថកិច្ចជំនាញ កំពុងពិនិត្យស្រាវជ្រាវទីតាំងផ្សេងទៀតដែលមានករណីដូចគ្នាខាងលើនេះបន្ត។

សូមជម្រាបថា ក្រមពលរដ្ឋឈ្នួញដែលមកសង់ខ្ទមចាំដីនោះ ពួកគាត់ក៏ទទួលស្គាល់ពីកំហុសនិងយល់ព្រមជាមួយមន្រ្តីបរិស្ថាន និងសមត្ថកិច្ចជំនាញចុះរុះរើចេញតាម សាលដីការរបស់តុលាការអមសាលាដំបូងខេត្តកោះកុង ដោយគ្មានការតវ៉ាអ្វីនោះដែរ៕មន្រ្តីបរិស្ថាន និងសមត្ថកិច្ចជំនាញចុះរុះរើចេញខ្ទម ដែលសង់លើដីព្រៃឧទ្យានជាតិបូទុមសាគរ ៕

Leave a Reply

Your email address will not be published. Required fields are marked *