ព័ត៌មានជាតិ

ក្រុ​ម​​​អ្ន​​​ក​​​ប​​​ច្ចេ​​​ក​ទេ​ស ​​​​​​អា​ជ្ញា​ធ​រ​​​ជា​តិ​​​អ​ប្សរា​ ​កំ​ពុ​ង​ដំ​ណើ​រ​ការ ​​ជួ​ស​​​​ជុល ​​កំ​ពែ​ង​​​ក្រុង​​​អ​ង្គ​រ​ធំ​​

ខេត្ត​សៀម​រា​ប​ ​៖​ ​ក្រុ​ម​​​អ្ន​ក​ប​ច្ចេ​កទេ​ស​​​អា​ជ្ញា​ធ​រ​​​ជា​តិ​​​​អ​ប្ស​រា ​​កំ​ពុ​ងដំ​​ណើ​រកា​រ​​ជួ​ស​​​ជុ​ល​​​កំ​ពែ​ង​​​ក្រុ​ង​​​អ​ង្គ​រធំ ​​​ប្រ​វែ​ង​​២​៥​​​ម៉ែ​ត្រ​ ​នៅ​​​ខា​ង​កើ​ត​​​ខ្លោ​ង​ទ្វារ​​​ដី​​​ឆ្នាំ​ង​ ​ដែ​ល​​​ទ​ទួ​លរ​ង​​​កា​រ​ខូ​ច​ខា​ត​​​ធ្ងន់​ធ្ងរ ​​។

គម្រោង​ជួសជុល​ដែល​ចាប់ដំណើរការ​ពី​ខែ​មិនា​ឆ្នាំ​២០២១ រហូតមកដល់​ពេលនេះ សម្រេចបាន​ជាង​៧០​ភាគរយ​ហើយ​។ ការងារ​នេះ មានការ​លំបាក​យ៉ាងខ្លាំង ដោយ​ដី​មានការ​រលុះ​ខ្លាំង ថ្ម​ខឿន​ផ្នែក​ខាងក្រោម និង​គ្រឹះ​មានការ​បាត់បង់​និង​ពុកផុយ​ច្រើន​ដែល​តម្រូវឱ្យ​យើង​ធ្វើការ​ពង្រឹង និង​រៀប​ឡើងវិញ​ទាំងអស់​។ កិច្ចការ​នេះ​គ្រោង​នឹង​បញ្ចប់​នា​ដំណាច់​ខែធ្នូ​ឆ្នាំ​២០២១​ខាងមុខ ។​

​សូមបញ្ជាក់ថា ចាប់ពី​ឆ្នាំ​២០១៣​មកដល់​បច្ចុប្បន្ន អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើការ​ជួសជុល​កំ​ពែង​ក្រុង​អង្គរធំ ដែល​ទទួលរង​ការខូចខាត​ខ្លាំង​បាន​ចំនួន​១០​កន្លែង មាន​ប្រវែង​សរុប​ចំនួន​១៦០​ម៉ែត្រ​៕

Leave a Reply

Your email address will not be published. Required fields are marked *