រាជធានីភ្នំពេញ ៖ កាលពីវេលាយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ករណីអគ្គិភ័យមួយ បានកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ៥ខ្នង នៅផ្លូវរថភ្លើង ក្រុម៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ឈ្មោះ មួង សារិទ្ធ ភេទប្រុស អាយុ៤៥ឆាំ្ន។ អ្នកជួលឈ្មោះចាន់ សំណាង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររើសអេតចាយ។ សមត្ថកិច្ចបានបន្តថា មូលហេតុ ដុតខ្សែភ្លើងយកស្ពាន់បង្ករជាអគ្គិភ័យ។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យឆេះសម្ភារៈប្រើប្រាស់អស់ទាំងស្រុងចំនួន ៥ខ្នងផ្ទះ ស្មើរនឹង ១២គ្រួសារ។
សមត្ថកិច្ច ក៏បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៧គ្រឿង ប្រើប្រាស់ទឹកអស់១៧ឡានស្មើ ៧០ម៉ែត្រគូប ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ៕