ខេត្តកំពង់ធំ ៖ នៅម៉ោងប្រមាណ ២៣និង ២៥នាទីយប់ ថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៥ នៅចន្លោះគីឡូម៉ែត្រ ១៨៤-១៨៥ ភូមិឬស្សីជៈ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានហេតុការណ៍រថយន្តមិនស្គាល់អត្តសញ្ញាណ បង្កគ្រោះថ្នាក់បុកមនុស្សស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បើកគេចខ្លួនដោយសុវត្ថិភាព។ សមត្ថកិច្ចបានបញ្ជាក់ថា ទាំងជនបង្កនិងជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណដូចគ្នា។ ជនរងគ្រោះបានស្លាប់ភ្លាមនៅកន្លែងកើតហេតុ។ សពត្រូវបានប្រទះឃើញនៅព្រឹកថ្ងៃទី ០៦ ខែមករា ដោយគ្មានការពាក់មួកសុវត្ថិភាព បង្កឲ្យមានការភ្ញាក់ផ្អើលក្នុងមូលដ្ឋាន។ នៅកន្លែងកើតហេតុ មានម៉ូតូជារបស់ជនរងគ្រោះ ម៉ាកឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1AS-1730 ត្រូវបានបន្សល់ទុក។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកជនបង្ក និងសាច់ញាតិជនរងគ្រោះ។ ចំពោះវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននរគបាលសម្រាប់ការស្រាវជ្រាវបន្ថែម។
ព័ត៌មានសន្តិសុខសង្គម
ជនសង្ស័យជនជាតិថៃម្នាក់ ត្រូវបានឣាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀន
ខេត្តបន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅម៉ោង៨និង៤០នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានទទួលព័ត៌មានពីសន្តិសុខថា មានករណីលក់និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន នៅចំណុចអគារស្នាក់នៅ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មន្ត្រីសមត្ថកិច្ចអោយដឹង កាលពីថ្ងៃទី១៧ ខែធ្នូ ថា ៖ ក្រោយទទួលបានពត៌មាននេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់ចំណុចកើតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ខាំភី ចាំលាង ហៅ ឃីង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិថៃ ។ ព្រមទាំងធ្វើការឆែកឆេរលើខ្លួនជនសង្ស័យ រកឃើញមានវត្ថុតាងគ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន១៧ថង់កិប ស្មើនឹង១៧០គ្រាប់ ទម្ងន់២៥,០៣ក្រាម, ទូរសព្ទ ចំនួន០៥គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។ និងបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលវិជ្ជមាន(+) ។ ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលក់ និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀនពិតប្រាកដមែន។ លោកវរសេនីយ៍ទោ ព្រហ្ម […]
មានគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូធ្លាក់ផ្លូវ បណ្តាលឱ្យមាន អ្នកស្លាប់និងរបួសធ្ងន់
ខេត្តកំពង់ឆ្នាំង ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងតាំងពីរំលងអាធ្រាត បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅទីតាំងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់។ គ្រោះហេតុនេះបានរកឃើញនៅពេលភ្លឺ ទើបមានអ្នកប្រទះឃើញ។ឧបទ្ទវហេតុនេះកើតឡើងនៅចន្លោះម៉ោង 12:00 យប់ ដល់ម៉ោង 01:00 រំលងអាធ្រាត ឈានចូលថ្ងៃទី 10 ខែធ្នូ ឆ្នាំ2024 នៅចំណុចភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ 5។ ព័ត៌មានលម្អិតពីហេតុការណ៍ ៖ យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ125 ដំណើរពីជើងទៅត្បូង។ នៅចំណុចកើតហេតុ ជនរងគ្រោះបានសន្លងចង្កូតឆ្លងទៅខាងឆ្វេង បណ្ដាលឱ្យធ្លាក់ចុះពីស្នាមភ្លោះ និងបុកនឹងដើមក្រឃុប។ គេសង្ស័យថាម៉ូតូបានវ៉ាចងរថយន្តឬជួបឧបសគ្គ បណ្ដាលឱ្យមានគ្រោះថ្នាក់។ បុរសដែលបានស្លាប់មានឈ្មោះ យី យ៉ូស្វេ អាយុ 21 ឆ្នាំ មកពីភូមិលួង ឃុំជើងគ្រាវ ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង។ ចំណែកជនរងគ្រោះម្នាក់ទៀតដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្រោយពិនិត្យកន្លែងកើតហេតុ និងធ្វើកោសលវិច្ច័យ សមត្ថកិច្ចបានបញ្ជាក់ថា នេះជារឿងគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដ មិនមែនជាឃាតកម្មឡើយ។ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ខណៈអ្នករងរបួសកំពុងទទួលការព្យាបាល៕
រថយន្តរលត់ម៉ាស៊ីន ហ្វ្រាំងមិនស៊ី និងចង្កូតមិនដំណើរការ បានបង្កហេតុ បុកតូបលក់ដូរ បណ្តាលឲ្យរងរបួស ២ នាក់
ខេត្តកំពង់ឆ្នាំង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ១១៥/១១៦ ស្ថិតក្នុងភូមិអង្គ ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីម៉ោង ១៤:១០ នាទី ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៤។ តាមការរាយការណ៍ ករណីនេះបានកើតឡើងនៅពេលដែលរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ផលិតឆ្នាំ ២០០១ ពាក់ស្លាកលេខ ពោធិ៍សាត់ ៣A១១៥៧ បើកបរដោយ លោក សេង សុផាន់ណា អាយុ ៣៩ ឆ្នាំ រស់នៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានបង្កឲ្យរថយន្តសំយ៉ាបតូបលក់ដូរមួយកន្លែង ដែលជាកន្លែងធ្វើអាជីវកម្មរបស់លោក ហែម ស៊ីណេង អាយុ ៤១ ឆ្នាំ រស់នៅទីតាំងកើតហេតុ។ សាក្សីនៅទីតាំងបានឲ្យដឹងថា មុនកើតហេតុ លោក ហែម ស៊ីណេង កំពុងអង្គុយលក់ដូរដូចសព្វមួយដង ស្រាប់តែរថយន្តបានបើកពីទិសខាងជើងទៅទិសខាងត្បូង មិនអាចគ្រប់គ្រងបានបណ្តាលឲ្យបុកសំយ៉ាបតូបនោះតែម្តង។ ប្រភពសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបណ្តាលមកពីអ្នកបើកបរ […]
ករណីហិង្សា ស្តីបន្ទោសតិចតួច មានជនសង្ស័យម្នាក់ កាប់ជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ កងរាជឣាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ ទៅសាលាដំបូង
ខេត្តបន្ទាយមានជ័យ ៖ មានករណីហិង្សាបានកើតឡើងនៅចំណុចខារ៉ាអូខេឡាស់វេហ្គាស់ (Lasvegas KTV) ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យឈ្មោះ សេង សុខឃឹម ភេទប្រុស អាយុ១៧ឆ្នាំ បានយកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះឈ្មោះ ឈឿន ឧត្តម ភេទប្រុស អាយុ២១ឆ្នាំ បណ្តាលឱ្យរងរបួស(ធ្ងន់) នៅវេលាម៉ោង០៥និង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលព័ត៌មានពីសន្តិសុខនូវករណីដូចខាងលើ ។ ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ឈ្មោះ សេង សុខឃីម ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិប្រធជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ រួមទាំងដកហូតវត្ថុតាងកាំបិត ប៉័ងតោ ចំនួន ០១ដើម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងនឹងជនរងគ្រោះស្តីបន្ទោសឱ្យខ្លួន។ […]
អ្នកបើកបរស្លាប់ម្នាក់ និងអ្នករួមដំណើរម្នាក់របួស ដោយសាររថយន្តដឹកទំនិញ បុករថយន្តធុនធំមួយគ្រឿងទៀត ពីក្រោយពេញទំហឹង
ខេត្តបាត់ដំបង : គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកទំនិញបញ្ញើបុករថយន្តធុនធំមួយគ្រឿងទៀតពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់អ្នកបើកបរម្នាក់ និងអ្នករួមដំណើរម្នាក់របួស។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅទីកើតហេតុប្រាប់ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ៤:០០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវហាយវេវាងក្រុង ឋិតក្នុងភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រភពបន្តថា÷ មុនពេលកើតហេតុគេបានឃើញរថយន្តដឹកទំនិញបញ្ញើ ពណ៌សលាយលឿង ពាក់ផ្លាកលេខ ភ្នំពេញ៣F-៨៦០១ មិនស្គាល់ម៉ាក និងក្រុមហ៊ុនមួយគ្រឿងបានធ្វើដំណើរយ៉ាងលឿនក្នុងទិសដៅស្របគ្នាពីកើតទៅលិចឆ្ពោះទៅកាន់ក្រុងបាត់ដំបង លុះដល់ចំណុចកើតហេតុសង្ស័យអ្នកបើកបរងងុយដេកភាគីរថយន្តបញ្ញើទំនិញបានបុករថយន្តធុនធំពាក់ផ្លាកលេខ ភ្នំពេញ៤A-១៥១៧ មួយគ្រឿងទៀតពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យក្បាលនិងម៉ាស៊ីនរថយន្តរួញចូលគ្នាខ្ទេចទាំងស្រុង។ ក្នុងហេតុការណ៍ដ៏អាក្រក់នេះដែរបានធ្វើឲ្យអ្នកបើកបរខាងរថយន្តបញ្ញើទំនិញស្លាប់នៅនឹងកន្លែងម្នាក់ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណ៕
មន្ទីរសុខាភិបាល ខេត្តតាកែវ សម្រេចបិទគ្លីនិក សុង ហាក់ម៉ារីណា ដែលចាក់ថ្មាំ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់
ខេត្តតាកែវ ៖ មន្ទីរសុខាភិបាល ខេត្តតាកែវ សម្រេចបិទគ្លីនិកឈ្មោះ សុងហាក់ ម៉ារីណា ដោយមិនឱ្យធ្វើអាជីវកម្ម និងសកម្មភាពជាបន្តទៀត ក្រោយពីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីវ័យ៤១ឆ្នាំម្នាក់ស្លាប់ និងយកសពជនរងគ្រោះទៅផ្លុងចោល ដែលជាទង្វើដ៏អមនុស្សធម៌ និងមិនគោរពក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ។ នៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ ចេញផ្សាយកាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វី សំណាង អភិបាលនៃអគណៈអភិបាលខេត្ត បានថ្កោលទោស និងចាត់ទុកសកម្មភាពនេះ ជាទង្វើដ៏អមនុស្សធម៌ និងមិនគោរពក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ជាពិសេសច្បាប់ និងលិខិតបទដ្ឋាននានានៃព្រះរាជាណាចក្រកម្ពុជា៕
ហេតុការណ៍ដ៏អាណោចអាធមមួយ បានកើតឡើង គ្រួសារកំពុងអង្គុយហូបបាយ ចៃដន្យកូនចូលលេងក្រោមគ្រែ បាក់សង្កត់ស្លាប់
ខេត្តកំពង់ធំ ៖ មានហេតុការណ៍ដ៏អាណោចអាធមមួយបានកើតឡើង ស្របពេលឪពុកម្តាយកំពុងអង្គុយហូបបាយ ក្មេងប្រុសម្នាក់ត្រូវបានគ្រែបាក់សង្កត់បណ្តាលឲ្យស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងប្រមាណ ១២និង៣០នាទីថ្ងៃត្រង់ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធា ដាវីត ភេទប្រុស អាយុ ១ឆ្នាំ៨ខែ ដែលរស់នៅភូមិ/ឃុំខាងលើ។ មុនពេលកើតហេតុ គេបានចុះលេងក្រោមគ្រែ ខណៈឪពុកម្តាយកំពុងអង្គុយហូបបាយនៅលើគ្រែ។ ដោយអចេតនា គ្រែបានបាក់សង្កត់លើកូនដោយពុំដឹងថាកូននៅក្រោមគ្រែ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង។ ហេតុការណ៍ដ៏អកុសលនេះស្ទើរតែមិនធ្លាប់បានកើតមានឡើងប្រចាំថ្ងៃទេ។ ដូច្នេះ សូមឪពុកម្តាយគ្រប់រូប បង្កើនការយកចិត្តទុកដាក់ និងមើលថែទាំកូនតូចៗឲ្យបានប្រុងប្រយ័ត្នកាន់តែមានប្រសិទ្ធភាព។ កុំឲ្យកូនដាច់ពីក្រសែភ្នែក ដោយសារវ័យក្មេងតូចៗមានភាពងាយប្រទះឲ្យជួបនឹងហានិភ័យ។ សូមអស់លោកអ្នកប្រយ័ត្នប្រយែង ដើម្បីកុំឲ្យកើតមានហេតុការណ៍អាកុសលដូចនេះឡើងទៀត៕
ជនសង្ស័យ ២ នាក់ជាចោរ ឆក់ទូរស័ព្ទភ័យ រត់បាត់ស្រមោល ទុកម៉ូតូចោល
ខេត្តកំពង់ឆ្នាំង ៖ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានបង្ក្រាបសកម្មភាពឆក់ទូរស័ព្ទដែលកើតឡើងនៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅចំណុចសរសរតាឡង់ ផ្លូវលេខ ១៥៣ ភូមិពានី ឃុំពានី ស្រុកកំពង់ត្រឡាច។ ក្នុងឳកាសនេះ ជនសង្ស័យចំនួន ២ នាក់ បានជិះម៉ូតូ ធ្វើសកម្មភាពឆក់ទូរស័ព្ទពីយុវតីម្នាក់បានសម្រេច។ ទោះជាយ៉ាងណា ពួកគេមានកាភ័យខ្លាំងបានលះបង់ម៉ូតូ ហើយរត់គេចខ្លួនបាត់។ យោងតាមរបាយការណ៍របស់លោកអធិការរងនគរបាលស្រុកកំពង់ត្រឡាច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហេង សុបិន្ត អាយុ ១៩ ឆ្នាំ រស់នៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ។ សម្ភារៈដែលបានបាត់បង់មានទូរស័ព្ទដៃម៉ាកអាយហ្វូន ១១ ពណ៌ខ្មៅចំនួន ០១ គ្រឿង។ បន្ទាប់ពីទទួលបានពាក្យបណ្តឹង លោកវរសេនីយ៍ឯក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បានដឹកនាំកម្លាំងធ្វើការព្រាលស្ទាក់។ ជាមួយនឹងការសហការណ៍ពីជំនាញព្រហ្មទណ្ឌស្រុកពញាឮ ខេត្តកណ្ដាល កម្លាំងនគរបាលបានឃាត់បានម៉ូតូមួយគ្រឿងពណ៌ខ្មៅ ខណៈដែលជនសង្ស័យទាំង ២ នាក់បានរត់គេចខ្លួន៕