ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ​ចូ​ល​រួ​ម​ក​ម្ម​វិ​ធី​ ដំ​​ណើ​រ​ថ្មើ​រ​ជើ​ង ​ពី​កោះ​ពេ​ជ្រ​ទៅ​ វិ​មា​ន​ឯ​ក​​រា​ជ្យ គឺ​​ជា​អ្ន​ក​ស្ម័​គ្រ​ចិ​​ត្ត ប​ង្ហា​ញសា្ម​រ​តី​ស្នេ​​ហា​ជា​តិ

ប្រជាពលរដ្ឋប្រុ​ស​ស្រី​ ​ពិ​​សេ​ស​យុ​វ​ជ​ន​ ​ប្រ​មា​ណ​១​៥​​ម៉ឺ​ន​នា​ក់​ ​នៅ​ព្រឹ​ក​​ថ្ងៃ​ទី​១​៨ ​មិ​ថុ​នា​នេះ​ បា​​ន​ដើ​រ​ដោ​យ​ថ្មើ​​រ​ជើ​ង​ពី​កោះ​ពេ​ជ្រ​​ទៅ​វិ​មា​ន​ឯ​ក​រា​​ជ្យ​ជា​មួ​យ​កា​រ​​ស្រែ​ក​ច្រៀ​ង​យ៉ា​ង​​ក​ង​រំ​ព​ង​នូ​វ​​ប​ទ​ ​«​ខ្ញុំ​ស្រ​​ឡា​ញ់​ទឹ​ក​ដី​ខ្មែ​​រ​»​ ​ហើ​យ​ដៃ​មា​ន​​លើ​ក​ទ​ង់​ជា​តិ​ប្រា​សា​​ទ​កំ​ពូ​ល​ប្រាំ​។​

ជាមួយទឹកមុខរីករាយ ទោះជាស្ថិតក្រោមកំដៅថ្ងៃ ដំណើរដោយថ្មើរជើងដែលពេញពាសផ្លូវនេះ បានបង្ហាញស្មារតីសាមគ្គីរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខកម្ពុជា ។ បង្ហាញពីការគាំទ្រសុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាផ្អែកលើច្បាប់ និង បទដ្ឋានគតិយុត្តផ្សេងៗ ។ បង្ហាញការគាំទ្រចំពោះរាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន និងដើម្បីបង្ហាញពីការគាំទ្រចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកជម្លោះព្រំដែននៅតំបន់មុំ៣ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីទៅតុលាការយុត្តិធម៌អន្តរជាតិ ។

សូមបញ្ជាក់ថា កម្មវិធីដំណើរថ្មើរជើងពីកោះពេជ្រទៅវិមានឯករាជ្យនេះ រៀបចំឡើងភ្លាមៗតែប៉ុន្មានថ្ងៃមុនតែប៉ុណ្ណោះ ដោយក្រុមយុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា ប៉ុន្តែទទួលបានការចូលរួមពីមហាជនយ៉ាងច្រើន។កុះករ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងពិធីនេះ បានលើកឡើងថា ដំណើរថ្មើរជើងថ្ងៃនេះ មិនមែនជាកម្មវិធីរបស់ ស.ស.យ.ក. ទៀតនោះទេ ប៉ុន្តែជាកម្មវិធីរបស់ បងប្អូនប្រជាពលរដ្ឋខ្មែរយើងម្នាក់ៗទាំងអស់គ្នា។ ការមកចូលរួមនេះសរបញ្ជាក់អំពីទឹកចិត្តម្នាក់ៗជាកូនខ្មែរដែលមានការគិតគូរយល់ពីសុខទុក្ខ មានការចូលរួមចំណែក ដែលចង់បង្ហាញអំពីឆន្ទៈ និងមោទនភាព ចង់បង្ហាញអំពីក្តីស្រឡាញ់ ចង់បង្ហាញអំពីការគាំទ្រ ចង់បង្ហាញអំពីការជឿជាក់លើព្រះរាជាណាចក្រកម្ពុជា ជឿជាក់លើព្រះមហាក្សត្រ ជឿជាក់លើសម្ដេចយាយ ជឿជាក់លើសម្ដេចតេជោជាពិសេសជឿជាក់លើសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថាការជួបជុំរបស់យើងនៅ ថ្ងៃនេះ មិនមានបំណងបង្ហាញកម្លាំង រឺជាការគំរាមកំហែងដល់ អ្នកណាទេ ។ ប៉ុន្តែជាកម្មវិធីក្នុងលក្ខណៈជាមហាគ្រួសារខ្មែរបង្ហាញពីមនោសញ្ចេតនាជឿជាក់និងគាំទ្រលើរាជរដ្ឋាភិបាលកម្ពុជា។គាំទ្រទៅលើកងកម្លាំងប្រដាប់អាវុធរបស់យើង គាំទ្រទៅលើវិធានការដោះស្រាយការពារទឹកដីដោយសន្តិវិធី៕ប្រភពអាកាប៉េ

 

Leave a Reply

Your email address will not be published. Required fields are marked *