ព័ត៌មានជាតិ

ទិ​វា​ជា​តិ​នៃ​​កា​រ​ច​ង​ចាំ​ ​២​​០​ ​ឧ​ស​ភា​​ ​ដើ​​ម្បី​រំ​លឹ​ក​ដ​​ល់វិ​​ញ្ញា​ណ​ក្ខន្ធ ​ជ​ន​រ​ង​​គ្រោះ​ជា​ង​ ៣​លា​​ន​នា​ក់ ដែ​ល​បា​ន​ស្លា​​ប់​ក្នុ​ង រ​ប​ប​ប្រ​​ល័​យ​ពូ​ជ​សា​ស​ន៍​ ​​ប៉ុ​​ល​ ព​ត ត្រូវបាន ប្រារព្ធធ្វើនៅ ខេ​ត្ត​បា​ត់​ដំ​ប​ង

ខេត្តបាត់ដំបង ៖ នា​ព្រឹ​ក​ថ្ងៃ​​ទី​២​០​ ​ខែ​ឧ​ស​ភា​ ​ឆ្នាំ​២​​០​២​៥​នេះ​ ​ឯ​ក​ឧ​ត្ត​​ម​​ ​អ៊ុ​យ​ ​រី​ ​​ប្រធា​​ន​ក្រុ​ម​ប្រឹ​ក្សា​ខេ​ត្ត​ ​និ​ង​​ឯ​ក​ឧ​ត្ត​ម​ ​សុ​ខ​ ​លូ​ ​​អ​ភិ​បា​ល​នៃ​គ​ណៈ​អ​​ភិ​បា​ល​ខេ​ត្ត​បា​ត់​ដំ​ប​ង​ ​​បា​ន​អ​ញ្ជើ​ញ​ជា​គ​ណៈ​អ​ធិ​​ប​តី​ក្នុ​ង​ទិ​វា​ជា​តិនៃ​កា​រច​ង​ចាំ​ ​២​០​ ​ឧ​ស​ភា​ ​ដើ​ម្បី​រំលឹ​ក​ដ​ល់​វិ​ញ្ញា​ណ​ក្ខ​ន្ធ​ជ​ន​រ​​ង​គ្រោះ​ជា​ង​ ​៣​លា​ន​នា​​ក់​ដែ​ល​បា​ន​ស្លា​ប់​ក្នុ​ង​រ​ប​​ប​ប្រ​ល័​យ​ពូ​ជ​សា​ស​ន៍​ ​​ប៉ុ​ល​ ​ព​ត​ ​ដែ​ល​ពិ​ធី​​នេះ​ធ្វើ​ឡើ​ង​នៅ​ក្នុ​ង​ប​រិ​វេ​ណ​វ​ត្ត​​ពោ​ធិ៍​ក្នុ​ង​ ​ស្ថិ​ត​នៅ​ភូ​មិ​រ​តនៈ​​ ស​ង្កា​ត់​រ​​តនៈ​​ ​ក្រុ​ង​បា​ត់​ដំ​ប​ង​ ​​ដោ​យ​មា​ន​កា​រ​និ​ម​ន្ត​ ​និ​​ង​អ​ញ្ជើ​ញ​ចូ​ល​រួ​ម​ដោ​​យ​ព្រះ​ស​ង្ឃ​ ​ម​ន្រ្តី​រា​ជ​កា​រ​ ​​អ​គ្គ​កុ​ង​ស៊ុ​ល​វៀ​ត​ណា​ម​ប្រ​ចាំ​​ខេ​ត្ត​បា​ត់​ដំប​ង​ ​សា​​ស្ត្រា​ចា​រ្យ​ ​លោ​ក​គ្រូ​អ្ន​ក​គ្រូ ​និ​​ស្សិ​ត​ ​គ​រុ​និ​ស្សិ​ត​-​សិ​ស្ស​​ ​សិ​ស្សា​នុ​សិ​ស្ស​ ​​យុ​វ​ជ​ន​ ​និ​​ង​ប​ង​ប្អូ​ន​ប្រ​ជា​ព​​ល​រ​ដ្ឋ​យ៉ាង​ច្រើ​ន​កុះ​​ក​រ​។​

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា ថ្ងៃនេះ យើងជួបជុំគ្នានៅក្នុងបរិវេណវត្តពោធិ៍ក្នុង ដើម្បីសង្រួមកាយវាចាចិត្តគោរពវិញ្ញាណក្ខន្ធដល់ព្រះសង្ឃ បុព្វបុរស វីរជនស្នេហាជាតិ ជនជាតិ កម្មាភិបាល យុទ្ធជន យុទ្ធនារីកម្ពុជា និងប្រជារាស្ត្រស្លូតត្រង់ដែលបានបាត់បង់ជីវិតដោយអំពើអមនុស្សធម៌ សាហាវឃោឃៅយង់ឃ្នង់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ (ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩) ។នៅចំពោះមុខយើងនេះ គឺជាស្តូបមួយក្នុងចំណោមស្តូបរាប់ពាន់ រាប់ម៉ឺនក្នុងទូទាំងប្រទេសកម្ពុជា តម្កល់នូវអដ្ឋិធាតុរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលនៅរាយប៉ាយលើព្រះធរណីហើយត្រូវបានចាត់តាំងប្រមែប្រមូលអដ្ឋិធាតុថែរក្សាទុកដាក់ឱ្យបានសមរម្យសម្រាប់រៀបចំដើម្បីរំលឹកវិញ្ញាណក្ខន្ធជារៀងរាល់ឆ្នាំ និងជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់នូវលទ្ធផលនៃឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងររបស់បន ប៉ុល ពត ដែលបានសាបព្រោះមកលើប្រជាជាតិខ្លួនឯង។

ឯកឧត្តម សុខ លូ មានប្រសាសន៍បន្ថែមថា ក្នុងនាមខេមរជនដែលនៅមានជីវិតរស់រានរួចផុតពីអំពើប្រល័យពូជសាសន៍ ក៏ដូចជាជនរួមជាតិជំនាន់ក្រោយ មានមោទនភាពយ៉ាងក្រៃលែង និងសូមសម្ដែងនូវការគាំទ្រ ព្រមទាំងកត្តញ្ញូតាធម៌ដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រដែលបានផ្តល់តម្លៃគតិយុត្តដល់ទិវារំលឹកវិញ្ញាណក្ខន្ធប្រជាពលរដ្ឋ ២០ ឧសភា ទៅជាទិវាជាតិក្នុងប្រតិទិនប្រចាំឆ្នាំរបស់រដ្ឋតាមស្មារតីអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ របស់រាជរដ្ឋភិបាលកម្ពុជាស្ដីពីទិវាជាតិនៃការចងចាំ ។ ក្នុងអំឡុងពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺជាពេលវេលាដ៏ ល្វីងជូរចត់បំផុតដែលមាតុភូមិកម្ពុជាដ៏ស្រស់បំព្រងរបស់យើងនេះត្រូវបានក្លាយទៅជាគុកឥតជញ្ជាំង ជាវាលពិឃាដ ។ សូរស័ព្ទសម្រែកភ័យរន្ធត់យ៉ាងគ្រលួចលាន់ឡើងឥតលោះព្រោះតែអំពើកាប់សម្លាប់ និងការធ្វើទារុណកម្មឥតញញើតដៃ ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តទៀតថា រយៈពេលជាង៤ទសវត្សរ៍កន្លងមកនេះ នាវាកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ឆ្នើមក្នុងការដឹកនាំ អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាធ្វើឱ្យមានកំណើន និងលើក កម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការទំនាក់ទំនងអន្តរជាតិ មិត្តភាព ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក លើកកម្ពស់នូវកិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ។ដោយឡែកខេត្តបាត់ដំបង អាស្រ័យដោយមានការណែនាំចង្អុលទិសដឹកនាំជាប្រចាំពីសម្តេចក្រឡាហោម ស ខេង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុមការងាររាជរដ្ឋាភិបាលក្រុង ស្រុក និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ សង្កាត់ បានធ្វើឱ្យទឹកដីខេត្តបាត់ដំបងសម្រេចបានស្នាដៃសមិទ្ធផលជាច្រើន ការរីកចម្រើនលើគ្រប់វិស័យក្នុងខេត្តបាត់ដំបង គឺអាស្រ័យដោយការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម សុខ លូ មានប្រសាសន៍សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវ “យុទ្ធសាស្តបញ្ចកោណដំណាក់កាលទី១” ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាពដោយបានកំណត់ យកអាទិភាពគន្លឹះ៥ គឺមនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យាព្រមទាំងបានកំណត់ដាក់ចេញនូវគោលដៅ យុទ្ធសាស្ដ្រជាក់លាក់តាមបណ្តាវិស័យផងដែរ។ពីបច្ចុប្បន្នដល់អនាគត យើងមានក្ដីសង្ឃឹមជឿជាក់ដ៏មុតមាំថា មាតុភូមិកម្ពុជានឹងបន្តឈានទៅសម្បូរថ្កុំថ្កើងរុងរឿង ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា សុភមង្គល និងវឌ្ឍភាព។

ជាមួយគ្នានោះ ឯកឧត្តម សុខ លូ សូមអំពាវនាវ និងសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមាននៅក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៤ សូមអញ្ជើញទៅធ្វើជីវមាត្រ និងបងប្អូនប្រជាពលរដ្ឋជាយុវជនគ្រប់អាយុ១៨ឆ្នាំ សូមអញ្ជើញទៅចុះបោះឆ្នោតនៅតាមមូលដ្ឋានឃុំ សង្កាត់របស់ខ្លួន ដោយសារនៅសល់រយៈពេលតែប្រាំពីរថ្ងៃប៉ុណ្ណោះនឹងបញ្ចប់ការធ្វើជីវមាត្រ និងចុះឈ្មោះបោះឆ្នោតនៅត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ ជាមួយនេះក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលមាន អាយុចាប់ពី១៥ឆ្នាំឡើងទៅរួមទាំងព្រះសង្ឃសូមនិមន្ត និងអញ្ជើញទៅធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់សាមីដែលជាអត្តសញ្ញាណបណ្ណអេឡិចត្រូនិកដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង៕

Leave a Reply

Your email address will not be published. Required fields are marked *