ព័ត៌មានសន្តិសុខសង្គម

រ​ថ​​ភ្លើ​ងបុ​ក​​ពី​ក្រោ​យ ​ថ​យន្ត​​មួ​យ​គ្រឿ​ង ​ក្រ​ឡា​ប់​ថ្ងា​ជើ​ង​ ​នៅ​ស្រុ​ក​ស្ទឹ​​ងហា​វ​

ខេត្ត​ព្រះ​សី​ហ​នុ​ ៖ ថ្ងៃ​ទី​១​៥​ ​ខែ​ក​ក្ក​​ដា​ ​ឆ្នាំ​២​០​២​៤​ ​វេ​លា​ម៉ោ​ង​ ១​​៤​:​០​០ ​​នៅ​ចំ​ណុ​ច​ក្បែ​រ​រោ​ង​ចក្រ​ត្រី​ជី​ ​ស្ថិ​ត​​នៅភូ​មិ​២​ ​ឃុំ​អូ​រ​ត្រេះ​ ​ស្រុក​ស្ទឹ​​ងហា​វ​ ​ខេ​​ត្ត​ព្រះសី​ហ​នុ​

​ដោ​យ​មា​​ន​រ​ថ​យ​ន្ត​ម៉ា​ក​ ​K​A​I​ ​ព​ណ៍​ស​ ​ពាក់​ផ្លា​ក​លេ​ខ​ព្រះ​សី​ហ​នុ​ ​​2A​​-​9​6​1​4​ ​អ្ន​ក​បើ​ក​ប​រ​មិ​ន​ស្គា​ល់​អ​ត្ត​ស​ញ្ញា​ណ​ ​បើ​ក​ប​រ​ក្នុ​ង​ទិ​ស​ដៅ​ពី​លិ​ច​ទៅ​កើ​ត​ ​លុះ​បើ​កម​ក​ដ​ល់​ចំ​​ណុ​ចខា​​ង​លើ​ ​ក៏​ត្រូ​វ​បា​ន​រ​ថ​ភ្លើ​ង​«​ខ្សែ​​ដឹ​ក​អ្ន​ក​ដំ​ណើ​រ​»​ ​​ក្នុ​ង​ទិ​ស​ដៅ​ស្រ​ប​គ្នា​​ ​បុ​ក​ពី​ក្រោ​យ​ផ្នែ​​ក​ខា​ង​ឆ្វេ​ង​រ​ថ​យ​​ន្ត​យ៉ា​ង​ពេ​ញ​ទំ​ហឹ​ង​​ ​ទើ​ប​ប​ណ្តា​ល​អោ​យ​រ​​ថ​យ​ន្ត​ក្រ​ឡា​ប់​តែ​ម្ត​ង​​។​

រ​ថ​ភ្លើ​ង​ដឹ​ក​អ្ន​ក​ដំ​ណើ​រ​ ​ព​ណ៍​​លឿ​ង​លា​យ​ខៀ​វ​ ​លេ​ខ​ ​​A​S​ ​1​0​0​1​ ​អ្ន​ក​បើ​ក​ប​​រ​ឈ្មោះ​ ​ស៊ុ​ន​ ​វា​ន់​គី​រី​ ​ភេ​ទ​​ប្រុ​ស​ ​អា​យុ​៣​៣​ឆ្នាំ​ ​ស្រុ​ក​កំ​ណើ​​ត​ ​ភូ​មិ​កោះ​ញេ​ញ​ ​ស្រុ​ក​ទឹ​ក​ឈូ​ ​ខេ​​ត្ត​កំ​ព​ត​ ​ទិ​ស​ដៅ​ពី​ខេ​ត្ត​ព្រះ​សី​​ហ​នុ​ ​ទៅ​ភ្នំ​ពេ​ញ​ករ​ណី​​ខា​ង​លើ​ ​មិ​ន​មា​ន​អ្ន​ក​រ​បួ​ស​ទេ​។​
​​
​ប​ច្ចុ​ប្ប​ន្ន​ ​រ​ថ​ភ្លើ​ង​បា​ន​​ប​ន្ត​ដំ​ណើ​រ​ទៅ​មុ​ខ​ទៀ​ត​ ​រី​​ឯ​រ​ថ​យ​​ន្ត​កំ​ពុ​ង​ទា​ក់​ទ​ង​​​រ​ថ​យ​ន្ត​ស្ទួ​ច​ដើ​ម្បី​រ​ក្សា​ទុ​ក​នៅ​អ​ធិ​កា​រ​ដ្ឋា​ន​ស្រុ​ក​ស្ទឹ​ង​ហា​​វ​ ​៕

Leave a Reply

Your email address will not be published. Required fields are marked *