ព័ត៌មានសន្តិសុខសង្គម

ជំន​ន់ទឹ​​កស្ទឹ​ង​ស​​ង្កែ ​បី​​ថ្ងៃ​ ​លិ​ច​ផ្ទះ​ប្រ​ជា​ពល​​រដ្ឋ ​ជា​ង​២​ពាន់​ខ្ន​ង​ ​និ​ង​ផ​ល​ដំ​ណាំ ជា​​ង​២៣​២​ហិ​ក​តា​

ខេត្តបាត់ដំបង ៖ លោ​ក​ ​សឿម​ ​ប៊ុ​ន​រិទ្ធិ​ ​អ​ភិ​បា​ល​រ​ង​ខេ​ត្ត ​និ​ង​ជា​អ្ន​ក​នាំ​ពា​ក្យ​រ​ដ្ឋ​បា​លខេ​ត្ត​បា​ត់​ដំ​ប​ង​ ​បា​ន​ឱ្យ​ដឹ​ង​នៅ​ថ្ងៃ​១២​កើ​ត​ ​ខែ​អ​ស្សុ​ជ​ ​ឆ្នាំ​ឆ្លូវ​ ​ត្រី​ស័​ក​ ​ព​.​ស​.​ ​២​៥​៦​៥​ ​ត្រូ​វ​នឹ​ងថ្ងៃ​​ចន្ទ​ ​ទី​១​៨​ ​ខែ​តុ​លា​ ​ឆ្នាំ​២​០​២​១​ថា​ ​ត្រឹ​មតែ​រ​យៈ​ពេ​ល​៣​ថ្ងៃ​ ​គី​ចា​ប់​ពី​ថ្ងៃ​ទី១​៥​ដ​ល់​ថ្ងៃ​ទី​១​៧​ ​ខែ​តុ​លា​ ​ឆ្នាំ​២​០​២​១​ក​ន្ល​ង​ម​ក​ ​ដោ​យ​សា​រ​ខេ​​ត្ត​បា​ត់​ដំ​ប​ង​បា​ន​ទ​ទួ​ល​រ​ងនូ​​វ​ព្យុះកំ​ណា​ច​មួ​យ​បា​ន​បោ​ក​ប​ក់​ម​ក​លើ​​តំប​​ន់​ខ្ពង់​រា​ប​ ​នៅ​តំ​ប​ន់​ក្បា​ល​ស្ទឹ​ង​ស​ង្កែ​ ​និ​ង​ ​លិ​ច​តា​ម​ប​ណ្តា​ស្ទឹ​ងនា​នា​​នៅភា​គ​ខា​លើ​ ​ប​ណ្តា​ល​ឱ្យ​លិ​ច​ផ្ទះ​ប្រ​ជា​ព​ល​រ​ដ្ឋ​ជាង​២​ពា​ន់​ខ្ន​​ង​ ​និ​ងផ​ល​ដំ​ណាំ​ជា​ង​២​៣​២​ហិ​ក​តា​។​

លោក សឿម ប៊ុនរិទ្ធិ បានឱ្យដឹងទៀតថា ទឹកជំនន់រយៈពេលបីថ្ងៃនេះ បានបង្កនូវផលប៉ះពាល់លំនៅឋានរបស់ប្រជាពលរដ្ឋសរុបចំនួន ២ ៤៦០ខ្នងផ្ទះ ផលដំណាំឧស្សាហកម្ម ដំណាំបន្លែ និងដំណាំរួមផ្សំ សរុបចំនួនជាង ២៣២ហិកតា ផ្ទៃដីដំណាំស្រូវចំនួន ១ ៣០០ហិកតា ហើយដំណាំស្រូវកំពុងច្រូតចំនួន ១៣ហិកតា លិចម៉ាស៊ីនបូមទឹកចំនួន៣៧គ្រឿង ផ្លូវលំប្រវែង ១៦ ១០០ម៉ែត្រ និងផ្លូវកៅស៊ូប្រវែង ១ ១ ២០០ម៉ែត្រ។

លោកអភិបាលរងខេត្ត បន្តថា ពេលនេះទឹកជំនន់ទឹកស្ទឹងសង្កែ បានធ្វើឱ្យស្រុក-ក្រុងចំនួន៦ បានទទួលរងនូវផលប៉ះពាល់ រួមមាន៖ ស្រុកសំឡូត, រតនមណ្ឌល, បាណន់, សង្កែ ក្រុងបាត់ដំបង, និង ស្រុកឯកភ្នំ ។ ដែលរហូតមកដល់ពេលនេះស្ថានភាពជំនន់ទឹកភ្លៀងដងស្ទឹងសង្កែ បានស្រកបណ្ដើរវិលត្រឡប់ទៅប្រក្រតីវិញហើយ ៕ប្រភព AKP

Leave a Reply

Your email address will not be published. Required fields are marked *