ព័ត៌មានជាតិ

កម្មករ​ក​ម្ម​កា​​រិនី​ ​រោ​ង​ច​ក្រ​កា​ត់​ដេ​រ នៅទូ​ទាំ​ង​ប្រ​ទេ​ស​ ស​​ប្បា​យ​ចិ​ត្ត​ ​ចំ​ពោះ​កា​រ ដំ​​ឡើ​ង​ប្រា​ក់​ឈ្នួ​ល​ ​ហើ​យ​ថា​ «​សំ​ខា​ន់​មា​ន​កា​រ​ងា​​រ​ធ្វើ​»

កម្មករក​ម្ម​​កា​រិនី​រោ​​ង​ច​ក្រ​កា​ត់​ដេ​រ​​នៅ​ទូ​ទាំ​ង​ប្រ​ទេ​ស​ស​ប្បា​យ​ចិ​​ត្ត​​និ​ង​សា​ទ​រ​​ចំ​ពោះ​កា​រ​ដំ​ឡើ​ង​​ប្រា​ក់​ឈ្នួ​ល​អ​ប្ប​រ​មា​ឆ្នាំ​២​០​២​៤ដែ ល​រ​ដ្ឋា​​ភិ​បា​ល​ស​ម្រេ​ច​ចិ​ត្ត​ប​ង្កើ​​ន​ចំ​នួ​ន​៤​ដុ​ល្លា​រ​ប​ន្ថែ​ម​ដែ​​ល​ក​ម្ម​ក​រ​នឹង​ទ​ទួ​ល​បា​ន​២​០​៤​ដុ​ល្លា​រ​ចា​ប់​ពី​ខែ​ម​ក​រា​ឆ្នាំ​២​០​២​៤​។​​ ស​ម្រា​ប់​ក​ម្ម​ក​រ​កា​រ​ដំ​ឡើ​ង​រ​ប​ស់​រ​​ដ្ឋា​ភិ​បា​ល​ ​គឺ​ជា​កា​រ​គិ​ត​គូ​រ​យ៉ា​ង​យ​ក​ចិ​ត្ត​ទុ​​ក​ដា​ក់​ ​ខ​ណៈ​ដែ​ល​ស្ថាន​ភា​ព​សេ​ដ្ឋ​កិ​ច្ច​ពិ​ភ​ព​​លោក​​កំ​ពុ​ង​រ​ង​ផល​ប៉ះ​ពា​ល់​ដោ​យ​វិ​ប​ត្តិ​ស​ង្គ្រា​ម​អ៊ុ​យ​ក្រែ​ន​ ​និ​ង​រុ​ស្ស៊ី​ ​និ​ង​វិ​ប​ត្តិ​ដែ​​ល​អូ​ស​ប​ន្លា​យ​ដោ​យ​ជំ​​ងឺ​កូ​វី​ដ​១​៩​ដែ​ល​មិ​ន​ទា​ន់​ប​ញ្ច​ប់​នៅ​ឡើ​យ​ ​ហើ​យ​អ្វី​ដែ​ល​សំ​ខា​ន់​ មិ​ន​មា​ន​ប្រ​ទេ​ស​ណា​មួ​យ​នៅ​អា​ស៊ី​ដំ​ឡើ​ង​ប្រា​​ក់​ឈ្នួ​ល​ឡើ​យ​នៅ​ឆ្នាំ​២​០​២​៤​នេះ​។​

កម្មការិនី ភន គឹមឡាំង កម្មករមកពីរោងចក្រSeduno Cambo Knitting Co.,Ltd នៅថ្ងៃទី២៩ ខែកញ្ញានេះ សប្បាយចិត្តជាខ្លាំងបន្ទាប់ពីដឹងដំណឹងថា រដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលនៅឆ្នាំ២០២៤។ ការដំឡើងនេះ នឹងជួយសម្រួលបន្ថែមទៀត ហើយអ្វីដែលសំខាន់នោះ គឺការរក្សាបានការងារធ្វើ។ នេះបើតាមការបញ្ជាក់ដដែល។

ទន្ទឹមនឹងនេះ លោក សឿន ចិត្ត កម្មករមកពីរោងចក្រChing Sreng Industrial ក៏មិនខុសពីកម្មករដទៃទៀតដែរ សប្បាយចិត្តព្រោះបច្ចុប្បន្ន ការងារចាប់ផ្តើមមាធ្វើឡើងវិញច្រើន។ ប៉ុន្តែលោកក៏បានស្នើសុំឱ្យបញ្ចុះតម្លៃផ្ទះឈ្នួលដែលនឹងជួយសម្រាលបន្ទុកកម្មករបន្ថែមទៀត។

ដោយឡែក កម្មករិនី ស៊ុន គឹមអេង មកពីរោងចក្រVonammy (Cambodia) Garment Co.,Ltd បានសង្កត់ធ្ងន់ថា ការប្រកាសដំឡើងរបស់រដ្ឋាភិបាលនេះ គឺជាកម្លាំងចិត្តរបស់កម្មករគ្រប់រូបដើម្បីបន្តបំពេញការងារបន្ថែម។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចផ្តល់ប្រាក់ឈ្នួលជូនកម្មករចំនួន៤ដុល្លារ បន្ថែមលើឆ្នាំចាស់ដែលមានចំនួន២០០ដុល្លារក្នុងមួយខែ។ ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់បន្ថែមថា លោកនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិត។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល នឹងបន្តកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ៕ប្រភពអាកាប៉េ

Leave a Reply

Your email address will not be published. Required fields are marked *