ព័ត៌មានសន្តិសុខសង្គម

យវ​ជន​មួ​យ​រូ​ប ​ដេ​ញចា​ក់​ ​សន្តិ​សុ​​​ខ​​ធ​​​នា​​​គារ​​​ ​​​A​​B​​A​​​ ​ទើ​ប​​ផ្ទុះ​​​អា​​វុ​​​ធ​ ​​​ ​​ប​​​ណ្តាល​​​ឲ្យ​​​ស្លា​​ប់​ ​​នៅ​ខណ្ឌ​​​​សែ​​ន​​​សុ​ខ​​​

​រាជធានី​ភ្នំពេ​ញ​ ​៖ ​នៅ​វេ​លា​​ម៉ោ​ង​ ​៩​ យ​ប់​ ​ថ្ងៃ​​អ​ង្គា​រ​ ​ទី​​​៦ ​ខែ​មេសា​ ​ឆ្នាំ​​២​០​២១ ​​ត្រ​ង់​ចំ​ណុ​ច​​​ក្រោ​ម​​​ស្ពាន​ ​​​អា​កា​ស​​​ផ្សារ​​ដី​ហុយ​ ​ទល់​​​​​មុ​​​ខ​​​​ធ​នា​គា​រ​ ​AB​A​ ​តា​ម​​​បណ្តោ​យ​​​ផ្លូ​វ ​ស​ហ​ព័​ន្ធ​​រុ​​​ស្ស៊ី​ ​ក្នុ​ង​ភូមិ​​​ចុ​ង​​ថ្ន​ល់​​​ខា​ង​លិច​ ​ស​ង្កា​ត់​​​ទឹ​ក​ថ្លា ​ខ​ណ្ឌ​​​សែ​ន​​​សុ​ខ​ ​មា​ន​ក​រ​ណី​ផ្ទុះ​អាវុ​ធ​ ​ប​ង្ក​ឲ្យមា​ន​កា​រ​ភ្ញា​ក់​ផ្អើ​ល​មួ​យ​បា​ន​កើ​តឡើ​ង​ ​ហើ​យ​ប​ណ្តា​ល​ឲ្យ​បុ​រស​ម្នា​ក់​ស្លា​ប់​ ​។​​

​សមត្ថកិច្ចបាន​ចុះទៅ​កន្លែងកើតហេតុ និង​ឃាត់​ជនដៃដល់ ដែលជា​ម្ចាស់​អាវុធ យកមក​កាន់​អធិការដ្ឋាន នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​សួរនាំ ។ ចំណែកឯ​ជនរងគ្រោះ ដែល​ស្លាប់​មិនទាន់​ស្គាល់ អត្តសញ្ញាណ​នោះទេ មាន​វ័យ​ជាង ២០ ឆ្នាំ ស្លៀកខោ​ជើងវែង ពណ៌​ខ្មៅ ដោះអាវ និង​កាន់​កាំបិត​ចុង​ស្រួច​មួយ​។​

​ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ខាងលើ មាន​គ្នា ២ នាក់ បានមក​ឈ្លោះប្រកែក​គ្នា នៅមុខ​ធនាគារ អេ​ប៊ី​អេ ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ពេល​កំពុង​ឈ្លោះប្រកែក​គ្នា ក៏មាន​សន្តិសុខ ដែល​យាម នៅ​ទីនោះ ក៏បាន​ដេញ​កុំឱ្យ​ឈ្នោះ​គ្នា នៅមុខ​ធនាគារ ក្រោយមក ជន​ទាំងពីរ​នាក់​នោះ ទៅ​បាត់ទៅ​។

ប៉ុន្តែនៅ​មួយសន្ទុះ​ក្រោយមក ជន​ម្នាក់ ក្នុងចំណោម ២ នាក់ ( ជនរងគ្រោះ ) បាន​ត្រឡប់មកវិញ ដោយមាន​កាន់​កាំបិត​ចុង​ស្រួច នៅ​នឹង​ដៃ បានមក​ឈ្លោះ​ជាមួយនឹង​សន្តិសុខ ខាងលើ ដែល​កំពុង​យាម ធនាគារ​ម្ដងទៀត ខណៈពេល​កំពុងតែ​ឈ្លោះ គ្នា យ៉ាង​តឹង​សរសៃ ក បុរស​ដែល​កាន់​កាំបិត​នោះ បាន​ស្ទុះរ​ត់ទៅ​ចាក់ កម្លាំង​សន្តិសុខ ដែល​យាម​ធនាគារ ខាងលើ ទើប​កម្លាំង​សន្តិសុខ​នោះ បាន​ដក​កាំភ្លើង បាញ់​ចំនួន ៣ គ្រាប់ បណ្ដាលឱ្យ​ស្លាប់ នៅនឹងកន្លែងកើតហេតុ​តែម្ដង ៕

Leave a Reply

Your email address will not be published. Required fields are marked *