ព័ត៌មានជាតិ

ឯក​ឧ​ត្តម​ ​ខៀ​​វ​ ​កា​ញា​រី​ទ្ធ​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ព័​ត៌​មា​​ន​ ​ទ​ទួ​ល​ជួ​ប ​ប្រ​តិ​ភូ​ ស​​ហ​ភា​ពសហ​ព័​ន្ធ​អ្ន​​ក​សារ​ព័​ត៌​មា​ន​ក​ម្ពុ​​ជា​

រាជធានីភ្នំ​ពេញ​ ​៖​ ​ឯ​ក​ឧ​ត្ត​ម​ ​ខៀ​វ​ ​កា​ញា​រី​ទ្ធ​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ព័​ត៌​មា​​ន​ ​បា​ន​ទ​ទួ​លជួ​ប​ប្រ​តិ​ភូជា​ង​២​០​រូ​​ប​ ​នៃ​ស​ហ​ភា​ព​ស​ហព័​ន្ធ​អ្ន​​ក​សា​រ​ព័​ត៌​មា​ន​ក​ម្ពុ​ជា​ ​(​ស​.​ស​.​ស​.​ក​)​ ​ដឹ​ក​នាំ​​ដោ​យ​ឯ​ក​ឧ​ត្ត​ម​ ​ហ៊ុ​យ​ ​វ​ណ្ណៈ​ ​ចូល​​ជួប​​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​នៅ​ទី​ស្ដី​កា​រ​ក្រ​សួ​​ង​ ​នា​វេ​លា​ព្រឹ​ក​ថ្ងៃ​ពុ​ធ​ ​ទី​២​៤​ ​​ខែ​សី​ហា​ ​ឆ្នាំ​២​០​២​២​ ​ដើ​​ម្បី​រា​យ​កា​រ​ណ៍​ស្តី​​ពី​ល​ទ្ធ​ផ​ល​កា​រ​ងា​រ​​ស​ម្រេ​ច​បា​ន​ក្នុ​ង​អា​ណ​ត្តិ​ទី​​២​ក​ន្ល​ង​ម​ក ​ព្រ​ម​ទាំ​ង​ទិ​ស​​ដៅ​កា​រ​ងា​រ​ស​ម្រា​ប់​អា​ណ​ត្តិ​​ប​ន្ត​។​

ឯកឧត្តម ហ៊ុយ វណ្ណៈ ដែលដឹកនាំសហព័ន្ធសារព័ត៌មានដ៏ធំមួយនេះរយៈពេល៦ឆ្នាំមកហើយ បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី២ ចាប់ពីឆ្នាំ២០១៩-២០២២ ទោះបីសហព័ន្ធក៏ដូចស្ថាប័ននានា ត្រូវជួបប្រឈមនូវស្ថានភាពលំបាកបង្កដោយជំងឺរាតត្បាតសកលកូវីដ១៩ ប៉ុន្តែ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅបានបន្តធ្វើសកម្មភាពលើ១០គម្រោង ក្នុងនោះរួមមាន៖ ការបណ្តុះបណ្តាល ការងារមនុស្សធម៌ ការងារព័ត៌មាន និងការផ្សព្វផ្សាយ ការពិនិត្យឆ្លើយតបរបាយការណ៍បរទេស ការការពារសិទ្ធិអ្នកសារព័ត៌មាន ហើយក្នុងនោះក៏បានជួយអន្តរាគមន៍អ្នកកាសែតសរុប២៣អង្គភាព ស្មើនឹង៣៣នាក់ ឱ្យរួចផុតពីការចោទប្រកាន់ដោយតុលាការនៅក្នុងភូមិសាស្ត្រ៥រាជធានី-ខេត្ត។

សម្រាប់ទិសដៅការងារបន្តរបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់ពីឆ្នាំ២០២២-២០២៥ ឯកឧត្តម ហ៊ុយ វណ្ណៈ បានគូសបញ្ជាក់ថា ដោយមើលឃើញពីការវិវត្តជឿនលឿនឥតឈប់ឈរនៃបច្ចេកវិទ្យាព័ត៌មានវិទ្យានិងឌីជីថល និងដើម្បីបន្តបេសកកម្មការងាររបស់ខ្លួនប្រកបដោយភាពរស់រវើក ស្របតាមសភាពការណ៍ជាក់ស្តែងនិងការវិវត្តន៍ប្រែប្រួលឥតឈប់ឈរនៃតម្រូវការសង្គមនិងសកលលោក លើវិស័យព័ត៌មាននិងការផ្សព្វផ្សាយ សហព័ន្ធសម្រេចដាក់ចេញទិសដៅការងារលើសំណុំអាទិភាពចំនួន៣ធំគឺ៖ សារព័ត៌មានអាជីព ការផ្សព្វផ្សាយមហាជនតាមបណ្តាញសង្គម និងការងារសាធារណមតិ។ ជាមួយគ្នានេះ សហព័ន្ធគ្រោងបើកវគ្គបណ្តុះបណ្តាលលើចំណេះដឹងជាអាទិភាព៥គឺ៖ មូលដ្ឋានគ្រឹះសារព័ត៌មាន ការដឹកនាំវិស័យសារព័ត៌មាន កិច្ចការអ្នកនាំពាក្យ កិច្ចការសាធារណៈ និងការបណ្តុះបណ្តាលវាគ្មិន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រួមជាមួយសមាគមកាសែតជាង៥០នៅកម្ពុជា នៅក្នុងការងារព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា។ ឯកឧត្តម ខៀវ កាញារីទ្ធ គាំទ្រដល់គម្រោងបន្តបើកវគ្គបណ្តុះបណ្តាលវាគ្មិន ហើយក៏ដូចជាជួយចែករំលែកដល់អ្នកកាសែតពីការវិវត្តន៍ជឿនលឿននៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងឌីជីថល។ ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា និន្នាការហ្វេសបុកហាក់ក្លាយទៅជាបែបពាក់កណ្តាលបុរាណសម័យ ខណៈនិន្នាការ TikTok ហាក់ក្លាយជាទីពេញនិយម ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គម។

ជាមួយគ្នានេះ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានលើកឡើងពីភាពចាំបាច់ក្នុងការបន្តរួមចំណែកពង្រឹង «ក្រមសីលធម៌វិជ្ជាជីវៈអ្នកកាសែត» ផងដែរ ដោយស្នើឱ្យសហព័ន្ធពិចារណារកវិធីក្នុងការរួមគ្នាបង្កើតនូវក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ដើម្បីជួយដាស់តឿន តម្រង់ទិស និងដើម្បីកាត់បន្ថយលុបបំបាត់ឱ្យបាននូវការប្រើប្រាស់តួនាទីកាសែតមិនសមរម្យ ឬដូចករណីជេរប្រមាថដែលបានកើតមានកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា «ក្រមសីលធម៌ គឺជាអាវក្រោះរបស់អ្នកកាសែត»។

គួរបញ្ជាក់ថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់បដិសន្ធិឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។ បន្ថែមលើការទទួលស្គាល់ពី ក្រសួងព័ត៌មាន សហព័ន្ធក៏បានចុះឈ្មោះក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃជា «សមាគមសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា» តាមរយៈប្រកាសលេខ ៦២៦ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។ បច្ចុប្បន្ន សហព័ន្ធមានរចនាសម្ព័ន្ធការងារដែលក្នុងនោះ គណៈកម្មការប្រតិបត្តិចំនួន២២រូប ទីប្រឹក្សា៩រូប លេខាធិការដ្ឋាន៩រូប៕

Leave a Reply

Your email address will not be published. Required fields are marked *