ព័ត៌មានជាតិ

ខេត្តឧ​ត្ត​រមា​ន​ជ័យ មេព្រៃ​ចុះ​​​ពិ​និ​ត្យ ​​ស្ថា​ន​ភា​ព​ប្រឈ​ម​នា​នា​ ក្នុ​ង​ដី​ស្ថា​នីយផ្សា​ព្វ​ផ្សាយ​ និ​ង​ស្ថា​នី​យ​ស្តា​រព្រៃ​ឈើ​ ​ទាំ​ងបី​ទី​តាំ​ង ​​

ខេត្តឧ​ត្ត​រមា​ន​ជ័យ ៖ នៅ​រ​សៀ​ល​ថ្ងៃ​ទី​៣​១ ​ខែ​សី​ហា​ ឆ្នាំ២​០​២​ ​លោ​ក​ សៀ​វ​ ​រ៉ា​ ​អនុ​ប្រ​ធា​ន​​រដ្ឋ​បា​ល​ព្រៃឈើ​ តំ​​ណា​​​ងឯ​ក​ឧ​ត្ត​ម​ ​ប​ណ្ឌិត​ ​កែ​វ​ ​អូ​ម៉ា​លី​ស្ស​ ​ប្រ​តិ​ភូ​រាជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​ទទួ​ល​ ប​ន្ទុ​ក​ជា​ប្រ​ធា​នរ​ដ្ឋ​បា​ល​ព្រៃ​ឈើ​ ​បា​នដឹ​កនាំ​ក្រុ​ម​កា​រ​ងា​រ​ប្រតិ​ភូ​ជំ​នា​ញ​រ​ដ្ឋ​បា​ល​ព្រៃ​ឈើ​ ​ដោ​យ​ស​ហកា​រ​ជា​មួ​យ​ម​ន្ត្រី​រ​ដ្ឋ​បា​ល​ព្រៃ​ឈើ​ខេត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ចុះ​ពិ​និ​ត្យស្ថា​ន​ភា​ព​ប្រ​ឈ​ម​នា​នា​ក្នុ​ង​ដី​ស្ថា​នី​យផ្សា​ព្វ​ផ្សា​យ​ ​និ​ង​ស្ថា​នី​យ៍​ស្តា​រ​ព្រៃឈើ​ ​ទាំ​ង​បី​ទី​តាំ​ង​ ​សំ​រោ​ង​ ​កូ​ន​ក្រៀ​ល​ ​ព​ង្រ​ ស្ថិ​ត​នៅ​ក្រុ​ង​សំរោង ​ស្រុ​ក​ចុ​ង​កា​ល់​ ​ខេ​ត្ត​ឧ​ត្ត​រមា​ន​ជ័​យ​ ​ដើ​ម្បី​ចុះ​ព​ង្រឹ​ងកា​រ​អ​នុ​វ​ត្ត​ច្បា​ប់​ ​នៅ​រ​សៀ​ល​ថ្ងៃ​ទី​៣​១ ​ខែ​សី​ហា​ ឆ្នាំ២​០​២​១។

លោក អឹម សៅរ៍រិទ្ធិ ខណ្ឌរដ្ឋបាលព្រៃឈើឧត្តរមានជ័យ បានថ្លែងប្រាប់ប្រតិភូ ទទួលបន្ទុក រដ្ឋបាលព្រៃឈើ ពីសកម្មភាពការងារ ក្នុងការចុះប្រតិបត្តិការណ៍និងចុះសម្របសម្រួល ណែនាំជាប្រជាពលរដ្ខ មួយចំនួនដែលចូលទៅឈូសឆាយ រុសរាន ហ៊ុមព័ទ្ធ និងចូលទៅ អាស្រ័យផលក្នុងតំបន់ដីរដ្ឋជាច្រើនលើកច្រើនសារដែរ ប៉ុន្តែក្រុមប្រជាពលរដ្ឋមួយចំនួនតូចនៅតែចូលទៅធ្វើសកម្មភាពសង់ខ្ទម ធ្វើស្រែ កាប់រុករានឈូសឆាយហ៊ុមព័ទ្ធ និងលើកគ្នាមកតវ៉ារារាំងក្រុមហ៊ុន សាន ហ៊ាង ដែលបានទទួលសិទ្ធិស្របច្បាប់ពីរាជរដ្ឋាភិបាល ក្នុងការធ្វើការ ដាំដុះដំណាំកសិ .ឧស្សាហកម្ម និងដាំឈើដៃគូរសហការរវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

ក្នុងឪកាសនោះដែល លោក សៀ រ៉ា អនុប្រធានរដ្ឋបាលព្រៃឈើ បានធ្វើការកោតសរសើរចំពោះមន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តឧត្តរមានជ័យ រួមទាំងអាជ្ញាធរមូលដ្ឋានកងកម្លាំងយោធាពាក់ពន្ធ័ដែលបានសហការគ្នាក្នុងការថែរក្សាការពារដីរបស់រដ្ឋ ដែលមានប្លង់រឹង ដែល បច្ចុប្បន្នគ្រប់គ្រងថែរក្សាដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ ពាក់ព័ន្ធករណីនេះលោកនិងត្រឡប់ទៅវិញរាយការណ៍ជូនប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដើម្បី ជូនជ្រាបជាផ្លូវការ៕

Leave a Reply

Your email address will not be published. Required fields are marked *