ព័ត៌មានសន្តិសុខសង្គម

កម្លាំង​​ស​ម​ត្ថ​​កិច្ច​​​​ចម្រុះ​​ ​ចុះ​​​ផ្ស​ព្វ​ផ្សា​យ​​​អ​ប់រំ ​​​ដ​ល់​​​ប្រ​ជា​​​នេ​សា​ទ​​​​ ​និ​ង​​ប​ង្ក្រា​ប​ ​​ប​ទ​ល្មើ​​ស​​​នេ​សា​ទ​​​ខុ​ស​ច្បា​ប់ ​​​នៅ​​​តា​ម​​​តំ​ប​ន់​​​ព្រៃ​​​លិ​ច​ទឹក ​​ក្នុ​ង​ស្រុ​​ក​​​ក​ណ្តៀ​ង​​​

ខេត្ត​​ពោ​ធិ៍​សា​ត់​​​ ​៖​​​ ​នៅ​​​ថ្ងៃ​​​​សុ​ក្រ​​​ ​១​​​កើ​ត​​​ ​ខែ​​​ស្រា​ព​ណ៍​​​ ​ឆ្នាំ​ខា​ល​​​ ​ច​ត្វា​​​ស័​ក​​​ ​ព​​​.​​​​ស​​​ ​២​៥​៦​៦​​​ ​ត្រូ​វ​​​នឹ​ង​​​ថ្ងៃ​​​ទី​​​២​៩​​​ ​ខែ​ក​ក្ក​ដា​​​ ​ឆ្នាំ​​​២​០​២​២​​​ ​អ​នុ​​​គ​ណៈ​ក​ម្ម​កា​​រ​​​ប​ង្ក្រា​ប​​​ប​ទ​ល្មើ​ស​​​ជ​ល​ផ​ល​​​ថ្នា​ក់​​​ខេ​ត្ត​​​ ​​ដឹ​ក​នាំ​​​ដោ​យ​​​លោ​ក​​​ ​ភុំ​​​ ​​វិ​ម​ល​​​ ​នា​យ​​​ខ​ណ្ឌ​​​រ​ដ្ឋ​បា​​ល​​​ជ​ល​ផ​ល​​​ពោ​ធិ៍​សា​ត់​​​ ​ដោ​យ​​​​មា​ន​កា​រ​​​ចូ​ល​រួ​ម​​​ពី​​​លោ​ក​​នា​យ​​​ផ្នែ​ក​​​ក្រ​គ​រ​​​ ​លោ​ក​នា​យ​​​-​​​​នា​យ​​​ ​រ​ង​​​ស​ង្កា​ត់​​​ក​ណ្ដៀ​ង​​​ ​ក​ង​រា​ជអា​​វុ​ធ​ហ​ត្ថ​​​ខេ​ត្ដ​​​-​​​ស្រុ​ក​​​ក​ណ្ដៀ​ង​​​​ ​ក​ម្លាំ​ង​​​ន​គ​រ​បា​ល​​​ប្រ​ឆាំ​ង​​​​ប​ទ​ល្មើ​ស​​​សេ​ដ្ឋ​កិ​ច្ច​​​ខេ​ត្ត​​​ ​ម​ន្ត្រី​​​ប​រិ​ស្ថា​ន​​​ ​និ​ង​​​យោ​ធា​​​​ខេ​ត្ដ​​​ ​ដែ​ល​​​មា​ន​​​ក​ម្លាំ​ង​​​ស​រុ​ប​​​ចំ​​នួ​ន​​ ​​២​០​​​នា​ក់​​​ ​និ​ង​​​ម​ធ្យោ​បា​យ​​​កា​ណូ​ត​​​ចំ​នួ​ន​​​ ​០​៥​​​គ្រឿ​ង​​​ ​​បា​ន​​​ចុះ​​​ល្បា​ត​​​ព្រៃ​​​លិ​ច​​​ទឹ​ក​​​ ​ផ្ស​ព្វ​​ផ្សា​យ​​​អ​ប់​រំ​​​ណែ​នាំ​​​ដ​ល់​​​ប្រ​ជា​​​នេ​សា​ទ​​​ ​និ​ង​​​ប​ង្ក្រា​ប​​​ប​ទ​ល្មើ​ស​​​នេ​សា​ទ​​​ ​ចា​ប់​ពី​​​ក​ន្លែ​ង​​​អ​ភិ​រ​ក្ស​​​ជ​ល​ផ​​ល​​លេ​​ខ​​​០​៦​​ ​រ​ហូ​ត​​​ដ​ល់​​​ចំ​នុ​ច​​​ព្រែ​ក​​​កំ​ព​ង់​​​គុ​​​​ជ​​ ​ស្ថិត​​​​ក្នុង​ភូ​មិ​​​ព្រែ​ក​​ ​ឃុំ​​​រាំ​ង​​​ទិ​ល​​​ ​​ស្រុ​ក​​​ក​ណ្ដៀ​ង​​​ ​ខេ​ត្ត​ពោ​ធិ៍​សា​ត់​​​ ​។​​

​លោក​វរសេនីយ៍ឯក​ សៀន​ វិ​រ​:​ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ បាន​ឲ្យ​ដឹង​ថា​ គោលដៅ​នៃ​ការ​ល្បាត​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជា​នេសាទ​ឲ្យ​យល់​ដឹង​និង​ចូលរួម​ការពារ​ម​ឆ្ឆា​ជាតិ​គ្រប់​ប្រភេទ​ក្នុង​រដូវ​បិទ​នេសាទ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ​។​

​លោក​បន្ត​ថា​ ក្នុង​ការ​បង្ក្រាប​នេះ​ សមត្ថកិច្ច​ចម្រុះ​បាន​ប្រមូល​វត្ថុ​តាង​មាន​ដូច​ជា​:​ របាំង​ស្បៃ​មុង​ ចំនួន​១៣​ខ្សែ​ប្រវែង​ ២.៦០០​ម៉ែត្រ​,​លូ​កង​ស្បៃ​មុង​ ចំនួន​ ១៥​ មាត់​,​បង្គោល​ ចំនួន​ ៨៦០​ ដើម​,​និង​ត្រី​ចម្រុះ​ ចំនួន​២៥​គីឡូក្រាម​ ។​ ចំពោះ​វត្ថុ​តាង​ សមត្ថកិច្ច​បាន​បំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែង​ និង​បាន​ចាក់​លែង​ត្រី​ចម្រុះ​ចំនួន​២៥​គីឡូក្រាម​ចូល​ក្នុង​ទន្លេ​វិញ​ ៕ ផេក អគ្គស្នងការនគរបាលជាតិ

Leave a Reply

Your email address will not be published. Required fields are marked *