ព័ត៌មានសន្តិសុខសង្គម

ផឹ​ក​ប៉ះស្រា​កាច​ ​​ស្រវឹ​ង​បបួ​ល​ភ្នាល់ រវាងបងខ្លួន​ឯ​ង ​បើន​រ​ណា​ខ្លាំ​ង ដុ​ត​ផ្ទះ​ចោ​ល ​ហើយ​នាំ​គ្នា​ទៅ​នៅវ​ត្ត ទីបំផុតជាប់ខ្នោះ

ខេត្តតា​កែ​វ ​៖​​ កាល​ពី​វេ​លា​ម៉ោ​ង​១​២​ ​និង​៤​០​នា​ទី​ថ្ងៃ​ត្រ​ង់​ ​ថ្ងៃ​ទី​១៤​ ​ខែ​ឧ​ស​ភា​ ​ឆ្នាំ២​០​២​១​ ​ក្នុ​ង​ភូ​មិជា​វ​ប្តី​ខាង​កើ​ត ​ឃុំ​តា​អូ ​ស្រុ​ក​គី​រី​វង់​ ​ខេ​ត្ត​តាកែ​វ​ ​ជន​ស​ង្ស័​យជា​ប​ង​ប្អូ​នប​ង្កើ​ត​នឹ​ង​គ្នា​ចំ​នួ​ន​២​នា​ក់ត្រូ​វ​បា​ន​ឪ​ពុ​កប​ង្កើ​ត​រ​ប​ស់​ខ្លួ​ន​រា​យ​កា​រ​ណ៍អោ​យ​កំ​លាំ​ង​ន​គ​របា​ល​ប៉ុ​ស្កិ៍​រ​ដ្ឋ​បាល​ធ្វើ​កា​រ​ចា​ប់ខ្លួ​ន​បា​ន​ភ្លា​មៗ​ ​ ខ​ណៈពេ​ល​ដែ​ល​ជនស​ង្ស័​យ​បា​នផឹ​ក​ស៊ី​ស្រ​វឹង​ទាំ​ង​២​នាក់​ ​រួ​ច​ហើ​យ​ក៏បា​ន​នាំ​គ្នា​ភ្នាល់​ដោ​យ​ ​ដុ​តផ្ទះចោល ។​

​​កាល​ពី​វេ​លា​ម៉ោ​ង​១​២​ ​និង​៤​០​នា​ទី​ថ្ងៃ​ត្រ​ង់​ ​ថ្ងៃ​ទី​១៤​ ​ខែ​ឧ​ស​ភា​ ​ឆ្នាំ២​០​២​១​ ​ក្នុ​ង​ភូ​មិជា​វ​ប្តី​ខាង​កើ​ត ​ឃុំ​តា​អូ ​ស្រុ​ក​គី​រី​វង់​ ​ខេ​ត្ត​តាកែ​វ​ ​។
​​
លោ​ក​វរ​សេ​នី​យ​ឯក​ ​យ៉ុ​គ ​សា​រ៉ា​ត់​ ​អធិ​កា​រ​ន​គ​រ​បាល​ស្រុ​ក​គី​រីវ​ង់​បា​ន​អោ​យ​ដឹង​ថា​ ​ក្រោ​យពី​ទ​ទួ​លបា​ន​ព័​ត៌មា​ន​ពី​ឪ​ពុ​ក​ថា ​មា​ន​ក​រណី​កូ​ន​ៗ​ផឹ​កស្រ​វឹ​ង​ហើយ​ដុ​ត​ផ្ទះ​ខ្លួន​ឯ​ង​ឆេះ​អ​ស់​រួ​ចម​ក​ លោ​ក​ក៏​បា​ន​រា​យ​ការ​ជូ​ន​លោ​ក​ស្ន​ង​កា​រន​គ​រ​បា​ល​ខេត្ត​រួ​ច​លោ​ក​ក៏បា​ន​ប​ញ្ជា​ម​ក​ និ​ង​ដោ​យ​មា​ន​ការ​ស​ម្រ​បស​ម្រួ​ល​និ​តិ​វិ​ធីពី​លោ​ក​ ​ជី​វ ​ចា​ន់​តា​រា ​ព្រះ​រា​ជ​អា​ជ្ញាអ​ម​សា​លា​ដំ​បូ​ងខេ​ត្ត​ ​នោះ​លោក​បា​ន​ដឹ​ក​នាំ​កម្លាំ​ចុះ​ចា​ប់​ខ្លួ​ន​បា​ន​ជន​ស​ង្ស័​យ​ចំនួ​ន​២​នា​ក់​ ដោ​យ​ប្អូ​ន​ឈ្មោះ ​ម៉ុ​ស​ ​ក្រង់​ ​ភេ​ទ​ប្រុ​ស ​អា​យុ​ ​២៦​ឆ្នាំ​ ​រស់​នៅ​ភូ​មិឃុំ​ខា​ង​លើ​ ​នឹ​ង​ជាអ្ន​ក​ដុ​ត​ផ្ទាល់​ ​ហើ​យ​ម្នា​ក់​ទៀត​មា​ន​ឈ្មោះ​ ​ម៉ុ​ស​ ​បុល​ ​ហៅ​ត​យ​ ​ភេទ​ប្រុ​ស​ ​អាយុ​៣​៥​ឆ្នាំ​ ​រ​ស់​នៅ​ផ្ទះជា​មួ​យ​គ្នា​ ​។​

លោ​ក​អ​ធិ​កា​រន​គ​រ​បា​ល​ស្រុ​ក​បាន​ប​ន្ត​ទៀ​ត​ថា​ ​មុន​ពេ​ល​កើ​ត​ហេតុ​ជ​ន​ស​ង្ស័​យ​ទាំ​ង២​នា​ក់​ប​ងប្អូ​ន​បា​ន​ផឹ​កស៊ី​ជា​មួ​យ​គ្នា​ ​អ​ស់ស្រា​ថ្នាំ​ប្រ​មា​ណ​ជា​ង​២លី​ត្រ​ក៏​បា​ន​បែ​ក​គំនិ​ត​ដោ​យ​ពួក​គេ​បា​ន​និ​យា​យភ្នា​ល់​គ្នា​ថា​ បើ​សិ​ន​ជា​យើ​ង​ដុ​ត​ផ្ទះចោ​ល​ហើ​យ​នាំ​គ្នា​ទៅនៅ​វ​ត្ត​ភ្លា​ម​ៗ​ នោះ​ជ​ន​សង្ស័​យ​ជា​ប្អូ​ន​ស្ទុះ​ទៅយ​ក​ដែ​ក​កេះ​ដុ​ត​ផ្ទះអោ​យ​ឆេះ​ស្ទើ​ទាំ​ង​ស្រុង​ ​បើ​ទោះ​បីជា​មា​ន​ប​ង​ប្អូ​ន​ប្រ​ជា​ពល​រ​ដ្ឋ​ក្នុ​ងភូមិនាំគ្នាដ​ង​ទឹ​ក​ជួ​យព​ន្ល​ត់​យ៉ា​ង​ណា​ក៏​មិន​ទា​ន់​ដែ​រ​ ​គឺ​ឆេះ​អស់​នៅ​ស​ល់​តែ​ស័​ង្ហ​សី ​និ​ង​ស​រ​សរ​តែ​ប៉ុ​ណ្ណោះ​ ។​ ​ក្រោ​យ​កើត​ហេ​តុ​ឪ​ពុ​ក​ជ​នស​ង្ស័​យ​ក៏​បា​ន​រា​យ​កា​រណ៍​អោ​យ​ន​គ​របា​ល​អោយឃា​ត់​ខ្លួ​ន​តែ​ម្តង​ ​។​

​នៅ​ចំ​ពោះ​មុ​ខ​ស​ម​ត្ថកិច្ច ពួ​ក​គេ​បាន​និ​យា​យ​សារ​ភា​ព​ថា ​ពួ​ក​គេ​ពិ​តជា​ផឹ​ក​ស្រា​ថ្នាំ​ស្រវឹ​ង​រួ​ច​និយា​យ​ភ្នា​ល់​គ្នា​ដុ​តផ្ទះ​ខ្លួ​ន​ឯ​ង​ពិ​តប្រា​ក​ដ​មែន​ ​។​

ប​ច្ចុ​ប្បន្ន​ ​ជ​ន​ស​ង្ស័​យទាំ​ង​២​នា​ក់ត្រូ​វ​បា​ន​កំ​លាំ​ងជំ​នា​ញ​កំ​ពុ​ងក​សា​ង​សំ​ណុំ​រឿ​ង​ ប​ញ្ជូ​ន​ទៅ​តុលា​កា​រ​៕​

Leave a Reply

Your email address will not be published. Required fields are marked *