ព័ត៌មានសន្តិសុខសង្គម

ល្អណាស់ ស​ម​ត្ថ​កិច្ច រឹ​ត​ប​ន្ដឹង គ្រ​ប់​ហាង​កា​ហ្វេ ​មិន​អោ​យមា​ន លេង​ល្បែង​ស៊ីស​ង​

ខេ​​ត្ត​​សៀ​ម​​​រា​​ប ៖ ​នគ​រ​បាល​រ​ដ្ឋ​បា​ល​សង្កា​ត់​គោ​ក​ច​កនៃ​ក្រុ​ង​សៀ​ម​រាប​ នៅថ្ងៃ​ទី​២១​ ​ខែវិ​ច្ឆិ​កា ​ឆ្នាំ​២០​២​០ នេះ​ ​បា​នហៅ​ម្ចា​ស់​ទី​តាំ​ងហា​ង​កា​ហ្វេ​ស្ថិត​​នៅផ្លូ​វ​បេតុ​ង​ ​ភូ​មិវា​ល​ ​ស​ង្កា​ត់​គោកច​ក​ ​ខា​ង​លិ​ចប៉ុ​ស្តិ៍​រ​ដ្ឋ​បា​ល​ ស​ង្កា​ត់​គោ​កច​ក​ ​ម​ក​ធ្វើ​កិច្ច​ស​ន្យា​ ​កុំ​ឲ្យ​មា​នកា​រ​បើ​កល្បែ​ង​ស៊ី​ស​ង​ដ​ល់​អ្នក​ម​ក​ផឹ​ក​កាហ្វេ​។​

ស​ម​ត្ថកិ​ច្ច​បា​ន​ឲ្យ​ដឹ​ង​ថា ​ប​ន្ទា​ប់​ពី​មា​ន​ព័​ត៌​មា​ន​ថា​ ហា​ង​កា​ហ្វេ​ខា​ង​លើ​ មា​ន​បើ​ក​ល្បែ​ង​ភ្នា​ល់ ​ក​ម្លាំ​ង​ប៉ុ​ស្តិ៍​បា​ន​ចុះ​ទៅដ​ល់ជា​ក់ស្ដែ​ង​ ​និ​ង​ ​បា​ន​នាំម្ចា​ស់​ផ្ទះ​ឈ្មោះ​ ​ឃិ ​សុ​ខា​ក់​ ភេ​ទ​ស្រី​​អា​យុ​ ​៦​០ឆ្នាំ​ មកសាក​សួ​រ​នៅប៉ុ​ស្តិ៍​។

ស្ត្រី​ម្ចា​ស់ហា​ង​កា​ហ្វេ​ ​បាន​ប្រា​ប់​ស​ម​ត្ថកិ​ច្ច​ថា​ ​ផ្ទះរ​ប​ស់​គាត់​ពិ​ត​ជា​បា​នល​ក់​កា​ហ្វេ​ លេ​ង​អុ​ក​ចត្រ​ង្គ​ ​និ​ងបើ​ក​មើ​លកី​ឡា​ប្រដា​ល់​ ជា​យូ​រ​ឆ្នាំម​ក​ហើ​យ​ ​គាត់​ទ​ទួ​ល​ភ្ញៀ​វ​ដែ​លម​ក​ញ៉ាំ​កា​ហ្វេជារៀង​រា​ល់ថ្ងៃ​។​ ប៉ុ​ន្តែ​ត្រ​ង់ថា​មា​ន​អ្ន​ក​ណា​ឬជ​ន​ខិ​ល​ខូច​ណាម្នា​ក់​លួ​ច​​ភ្នាល់​គ្នា​លួច​លា​ក់​ ​គា​ត់មិ​ន​បា​ន​ដឹ​ង​នោះទេ​។​ ​នៅក្នុ​ង​នោះ​គាត់​ក៏​មា​ន​បិត​ប​ម្រា​ម​ហា​ម​លេ​ងល្បែ​ង​ស៊ី​ស​ងនៅ​លើ​ជញ្ជាំ​ង​ ផ្ទះ​រ​ប​ស់​គា​ត់ផ​ង​ដែ​រ។​

ទោះ​យ៉ាងណា​ក៏​ដោយ​ ​ស​ម​ត្ថកិ​ច្ច​បា​ន​ធ្វើ​កិច្ច​ស​ន្យា ​អ​ប់​រំ​ និ​ង​ ​បញ្ឈ​ប់​មិ​ន​អោ​យមា​ន​លេង​ល្បែ​ង​ស៊ី​សង​ទៀ​ត​ នៅ​លើ​ទី​តាំ​ងហា​ង​កា​ហ្វេ​រ​បស់​គា​ត់​។​ ​ក្នុង​ក​រ​ណីដែ​ល​នៅតែ​ប​ន្ត​សម​ត្ថ​កិច្ច​និ​ងសុំ​គោ​ល​ការ​ណ៍ថ្នា​ក់​ដឹ​ក​នាំចុះ​ប​ង្ក្រា​ប​យ៉ាង​ម៉ឺ​ង​ម៉ា​ត់តែ​ម្ដ​ង​៕​

Leave a Reply

Your email address will not be published. Required fields are marked *