ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២៩២១ ៖មន្ត្រីថ្នាក់ដឹកនាំអន្តរក្រសួងបានធ្វើពិធីប្រគល់-ទទួលអគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាព្រំដែនកម្ពុជា ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អនុប្រធានគណៈគណៈកម្មាធិការលទ្ធកម្ម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ គឹម ម៉េងហេង ប្រធានអង្គភាពលទ្ធកម្ម តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងចូលរួមដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ លោកឧត្តមសេនីយ៍ត្រី ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោកអនុប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារ ប្រធានអង្គភាពនគរបាលទេសចរណ៍ និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ ។
យោងការប្រកាស អគារទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ សាងសង់ជាអគារបំពេញបែបបទច្រកចេញ-ចូល ទំហំ២.០១៨,៧៦ម៉ែត្រក្រឡា កម្ពស់៣ជាន់ (ជាន់ផ្ទាលើដី ជាន់ទី១និងជាន់ទី២)។ការប្រគល់-ទទួលយកទៅគ្រប់គ្រង និងត្រៀមប្រើប្រាស់នេះ បន្ទាប់ពីការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្រៅអគារ ការងាររៀបចំទីស្នាក់ការត្រួតពិនិត្យបណ្តោះអាសន្ន និងការជួសជុលកែលម្អអាគារចាស់ដែលទើបធ្វើការជួសជុលនិងសាងសង់រួច ។តំណាងអន្តរក្រសួងខាងលើបានធ្វើការពិនិត្យនិងកែសម្រួលកំណត់ហេតុប្រគល់-ទទួលពង្រាងដ៏វែងមួយ អោយស្របតាមនិតិវិធី កិច្ចលទ្ធកម្មនៃពីធីប្រគល់-ទទួលនិងបន្តពិនិត្យសំណង់ជាក់ស្តែង។
បន្ទាប់ពីមតិតំណាងអន្តរក្រសួងបានបូកសរុបលទ្ធផលការប្រគល់-ទទួល គណៈអធិបតីបានផ្តល់មតិផ្តាំផ្ញើ អោយអ្នកទទួលនិងប្រើប្រាសអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ៕